ដំណោះស្រាយណាមួយសម្រាប់វិបត្តិអន្តោប្រវេសន៍

(VOVworld)-ក្នុងឆ្នាំ២០១៥នេះ ពិភពលោកត្រូវបានឃើញច្បាស់នូវតួរលេខខ្ពស់
បំផុតនៃជនភៀសខ្លួនដែលភៀសខ្លួនចេញពីស្រុកកំណើតដោយសារនយោបាយ
អស្ថិរភាពសង្គ្រាមនិងភាពក្រីក្រ។ មានកិច្ចប្រជុំបន្ទាន់ជាច្រើន ហើយដំណោះ
ស្រាយ ជាច្រើនក៏ត្រូវបានលើកឡើង ប៉ុន្តែរហូតមកដល់ពេលនេះ រាល់ការខំប្រឹង
ប្រែងសុទ្ធតែអសាបង់។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមា ជិកសហភាពអឺរ៉ុប
(EU) ក៏នៅតែមិនទាន់ទទួលបានការស្រុះចិត្តគំនិត ដើម្បីនាំ ចេញយុទ្ធសាស្ត្ររួម
សំដៅដោះស្រាយវិបត្តិដ៏អាក្រក់បំផុតនេះ។

ដំណោះស្រាយណាមួយសម្រាប់វិបត្តិអន្តោប្រវេសន៍ - ảnh 1
ជនភៀសខ្លួនរាប់ពាន់នាក់មិនអើពើដល់គ្រោះថ្នាក់ដោយ
គោលដៅទៅកាន់អឺរ៉ុប

        តាមការធ្វើស្ថិតិ ចំនួនជនអន្តោប្រវេសន៍ចូលទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៥គឺជាង១
លាននាក់ ដែលបង្កើតឡើងនូវឧបសគ្គដ៏ធំមួយចំពោះវិស័យសេដ្ឋកិច្ចសង្គម ជាពិសេសគឺការព្រួយបារម្ភសន្តិសុខ ខណៈដែលភេរវកឆ្លៀតឱកាសលាយឡំ ទៅក្នុងលំហូរនៃជនអន្តោប្រវេសន៍។

        ច្របូកច្របល់ជាមួយនឹងដំណោះស្រាយ

        ក្នុងឆ្នាំ២០១៥ ទ្វីបអឺរ៉ុបត្រូវវិលមុខចំពោះចរន្តជនអន្តោប្រវេសន៍ពីមជ្ឈឹម
បូព៌ា អាហ្វ្រិកខាងជើងដែលហូមកទ្វីបនេះ។ ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ច នានានៅមិនទាន់បានស្តារឡើងវិញបន្ទាប់ពីវិបត្តិ ហើយបញ្ហាជនអន្តោប្រវេសន៍
នេះ បានបង្កើតឡើងអម្រែកសម្រាប់អឺរ៉ុបមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះ
ទេ ថែមទាំងចំពោះបញ្ហាសន្តិសុខសង្គមទៀតផង។

        លំហូរជនអន្តោប្រវេសន៍បានឆ្លងព្រំដែនបណ្តាលឲ្យប្រទេសទាំងអស់​ពិបាក ក្នុងការដោះស្រាយ។ ប្រទេសមួយចំនួនបានអនុវត្តវិធានការខ្លាំងក្លាជា ច្រើនដើម្បី
រាំងស្កាត់ជនអន្តោប្រវេសន៍ទាំងនៅផ្លូវទឹក ផ្លូវគោកក៏ដូចជានៅព្រំដែន ។​កិច្ចប្រជុំ
វិសាមាញ្ញរបស់ EU ក៏បានរៀបចំជាបន្តបន្ទាប់ប៉ុន្តែនៅទីបំផុតពុំទទួលបានការស្រុះ
ចិត្តគំនិតសម្រាប់ដោះស្រាយបញ្ហានៅឡើយ។

        ឆ្នាំ២០១៥ ការបែងចែកជនអន្តោប្រវេសន៍គឺធ្លាក់ក្នុងភាពទល់ច្រកដោយ​សារការខ្វែងគំនិតរវាងប្រទេសជាសមាជិកនានា។​ក្នុងពេលដែលប្រទេសអឺរ៉ុប ខាងលិចដូចជាអាល្លឺម៉ង់ បារាំងនិងស្វីស បានត្រៀមខ្លួនជាស្រេចទទួលជន
អន្តោប្រវេសន៍ ប៉ុន្តែប្រទេសអឺរ៉ុបខាងកើតបានប្រឆាំងជំទាស់បញ្ហានេះយ៉ាងប្តូរ
ផ្តាច់។

        របាំងនិងការខ្វែងគំនិតពិបាកឆ្លងផុត

        សហភាពអឺរ៉ុប ជាអង្គការមានការ​ឯកភាពគ្នាដោយតម្លៃ រួមជាច្រើនប៉ុន្តែត្រូវ
បែកបាក់គ្នាដោយចរន្តជនអន្តោប្រវេសន៍នេះ។ តាមអ្នក វិភាគថា មូលហេតុសំខាន់
នោះគឺបញ្ហាវប្បធម៌និងសាសនា។ ហើយនេះជារបាំង ធំបំផុតនាបច្ចុប្បន្ន។ ជាក់
ស្តែងគឺ Slovakia ប្រកាសថា គ្រាន់តែទទួលជនអន្តោ ប្រវេសន៍ជាជនកាន់គ្រឹស្ត
សាសនា ហើយបដិសេធទទួលជនអ៊ីស្លាម ដោយចាត់ ទុកថា អត្តសញ្ញាណរបស់
EU នឹងត្រូវប្រែប្រួលដោយចំនួនជនអ៊ីស្លាមធ្វើចំណាក ស្រុកនេះ។ ចំពោះប្រទេស
ដទៃក្នុង EU ដូចជាបារាំងនិងអាល្លឺម៉ង់គឺងាយស្រួល ទទួលយកប្រកាសនេះ ដោយ
សារនេះជាបណ្តាប្រទេសដែលមានជនអន្តោ ប្រវេសន៍ច្រើនតាំងពីប៉ុន្មានឆ្នាំ៨០
មក។ ដូច្នេះការទទទួលយកលក្ខណៈសម្បូ បែបវប្បធម៌​ ពហុសាសនានេះគឺងាយ
ស្រួលណាស់។

        ការសាកល្បងក្នុងការរក្សាតម្លៃរួម

        ឆ្នាំ២០១៦នេះ ទោះបីជាប្រទេសអឺរ៉ុបទាំងអស់បានប្រកាសគោលនយោ បាយនិងផែនការទទួលជនអន្តោប្រវេសន៍ក្នុងឆ្នាំក៏ដោយ ប៉ុន្តែចំពោះមុខរាល់ បញ្ហានៅសេសសល់ដែលបានពោលខាងលើ EU នៅតែពិបាកស្វែងរកការ ស្រុះ
ចិត្តគំនិតដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍។ធ្វើយ៉ាងមេចដើម្បី អាច
ស្វែងរកបានតម្លៃរួមដែលEU បានពូនជ្រុំនេះ ហើយធ្វើយ៉ាងមេចដើម្បី EU ទទួល
បានការឯកភាពក្នុងភាពសម្បូបែបនេះ។ ចំលើយមិនងាយស្រួលទេ ហើយ សាធា
រណមតិកំពុងរងចាំ EU នឹងរួមគ្នាដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច ក្នុង ឆ្នាំ
២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ