HUYEN -  
(vovworld) /  
(VOVWORLD)_នាថ្ងៃទី ៩ កក្កដា រដ្ឋមន្ត្រី ក្រសួងការបរទេស Pham Binh Minh នាំមុខគណះប្រតិភូវៀតណាម ចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី
៤៥(AMM – 45 ) និងបណ្ដាសន្និសីទទាក់ទិននានា ដូចជា៖ សន្និសីទរដ្ឋមន្ត្រីការ បរទេស អាស៊ាន ជាមួយបណ្ដាដៃគូ (PMC) វេទិកាជាន់ខ្ពស់ទ្វីបអាស៊ីបូពា៍ (EAS) និងវេទិកាតំបន់អាស៊ាន លើកទី ១៩ (ARF – 19) នៅរាជធានីភ្នំពេញ (កម្ពុជា) ។ គណះប្រតិភូវៀតណាម ចូលរួមសន្និសីទ AMM – 45 និងសន្និសីទ ទាក់ទិននានា លើកនេះគឺ សំដៅ ពង្រឹង ចំណង់សាមគ្គីភាព កិច្ចសហប្រតិបត្តិការអាស៊ាន បង្កើន តួនាទីម្ចាស់ការ ទទួលខុសត្រូវរបស់អាស៊ាន ចំពោះសន្តិភាព សន្តិសុខក្នុងតំបន់
រក្សារតួនាទីម្ចាស់ការយ៉ាងរឹងមាំរបស់អាស៊ានក្នុងសភាពការណ៍ថ្មី ជំរុញទំនាក់ទំនង
ជាមួយបណ្ដាដៃគូរ រួមវិភាគទានអោយសន្និភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់
ទន្ទឹមនិងនោះ រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមទៀតផង។
|
សន្និសីទពិគ្រោះយោបល់មិនផ្លុវការអំពីការកសាង ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (http://vov.vn/Home/) |
បណ្ដាសន្និសីទលើកនេះ គឺជាបណ្ដាសន្និសីទរដ្ឋមន្ត្រីប្រចាំឆ្នាំ ដ៏សំខាន់របស់
តំបន់ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស ប្រធានគណះប្រតិភូ នៃប្រទេស និងអង្គការចំនួន ២៧។ ខ្លឹមសារស្នូលរបស់ បណ្ដាសន្និសីទលើកនេះ គឺ ប្រមូលផ្តុំ វាយ តំលៃ ស្ថានភាពសហប្រតិបត្តិការអាស៊ាន រវាងអាស៊ានជាមួយបណ្ដាដៃគូ ក្នុងរយះ
ពេលកន្លងទៅ ពិភាក្សាអំពីទិសដៅជំរុញបណ្ដាទំនាក់ទំនងសហប្រតិបត្តិការក្នុងរយះ
ពេលខាងមុខ ផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនរបស់អន្តរជាតិ តំបន់ ដែលយកចិត្តទុកដាក់
ដូចគ្នា ពិសេសគឺបណ្ដាបញ្ហាដែលទាក់ទិនដល់សន្តិភាព សន្តិសុខក្នុងតំបន់។
ចំពោះរាល់ការបំរែបំរួលដ៏ស្មុគ្រស្មាញក្នុងតំបន់ និងអន្តរជាតិ ដូចជា៖ ជំលោះ ការប្រែប្រួលអាកាសធាតុ វិប័ត្ត សេដ្ឋកិច្ច ហិរញ្ញវត្ថុ បណ្ដាប្រទេសជាសមាជិកអាស៊ាន
សុទ្ធតែយល់ និងសង្ឃឹម ថា ទទួលបានបរិយាកាសប្រកបដោយសន្តិភាព ស្ថិរភាព ដើម្បីរួមគ្នាអភិវឌ្ឍន៍។ ដូច្នេះ ស្មារតីរួម របស់បណ្ដាសន្និសីទលើកនេះគឺ អាស៊ានត្រូវ
ការបន្ត ការខំប្រឹងប្រែង ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍រួមក្នុងតំបន់។ តាមរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ថា ក្នុងដំណាក់កាលនាបច្ចុប្បន្ន
អាស៊ាន ត្រូវ បង្កើនសាមគ្គីភាព និងប្តេជ្ញាចិត្ត ជំរុញយ៉ាងខ្លាំង ការអនុវត្តជាក់ស្ដែងវូបនីយកម្ម ដំណើការកសាង សហគមន៍អាស៊ាន ៖
“យើងត្រូវ បន្តបង្កើន តួនាទីជាមជ្ឈមណ្ឌល របសអាស៊ាន បង្កើនរចនាសម្ព័ន្ធ ក្នុងតំបន់ ពង្រីកតួនាទីរបស់អាស៊ានជាមួយខាងក្រៅ។ អាស៊ានត្រូវបង្កើន ការរួម
វិភាគទាន ដើម្បីរក្សារ សន្តិភាព ស្ថិរភាពក្នុងតំបន់ បង្កើនបណ្ដាយន្តការប្រតិបត្តិការ ក៏ដូចជាគោលការណ៍ដែលមានស្រាប់ ។ នេះគឺ សន្ធិសញ្ញាស្និទ្ធស្នាល សហប្រតិបត្តិការ ក៏ដូចជា សេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត
(DOC ) និងឈានទៅដល់ការកសាង ក្រមសិលធម៌នៃបញ្ហាសមុ្រទខាងកើត (COC)។”
|
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh(http://baobinhphuoc.com.vn/) |
ក្រឡេកមើលក្នុងរយះពេល ១ ឆ្នាំកន្លងទៅ គិតតាំងពីសន្និសីទការទូតអាស៊ាន លើកទី
៤៤ ដែលបានរៀបចំនៅបាលី (ឥណ្ឌូនេស៊ី) វៀតណាមជានិច្ចកាល ខំប្រឹងប្រែង ជាក់
ស្ដែងវូបនីយកម្ម បណ្ដាការសន្យារបស់ខ្លួន ដើម្បីគោលដៅ កសាង សហគមន៍ អាស៊ាន
មួយ ក្នុងសហគមន៍ បណ្ដាប្រទេសលើពិភពលោកទាំងមូល។ មិនគ្រាន់តែ ជំរុញកិច្ច សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំងវៀតណាមជានិច្ច កាល បើកទូលាយទំនាក់ទំនងការទូតរវាងអាស៊ាន ជាមួយ បណ្ដាដៃគូរនៅខាងក្រៅ
ទៀតផង។ ពីខែកក្កដា ឆ្នាំ ២០១២នេះ វៀតណាមទទួលតួនាទីជាប្រទេសសម្របសម្រួល
ក្នុងទំនាក់ទំនងសន្ទនា រវាងអាស៊ាន និង EU ជាមួយបណ្ដាអាទិភាពជាក់ស្ដែង។ ក្នុង
ទំនាក់ ទំនងជាមួយដៃគូរផ្សេងៗទៀត វៀតណាមមានបណ្ដាការរួមវិភាគទានជាក់
ស្ដែង ។ ឧទាហរណ៍ ៖ជាមួយចិន កាលពីខែវិច្ចិកា ឆ្នាំ ២០១១មក ជាមួយតួនាទីជា ប្រទេសសម្របសម្រួល ទំនាក់ទំនង អាស៊ាន -ចិន វៀតណាមបានរួមជាមួយ បណ្ដាប្រទេសអាស៊ាន អនុវត្តការពិគ្រោះយោបល់ អំពីការកសាង ក្រមប្រតិបត្តិសម្រាប់
ភាគីនានា នៅសមុទ្រខាងកើត
ធ្វើជាមូលដ្ឋានដើម្បីអាស៊ានពិគ្រោះយោបល់ជាមួយចិនក្នុងការកសាងក្រម សីលធម៌
នេះ។ តាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Quang Vinh ថា ឯកសារនេះ ត្រូវបានកសាងផ្អែកលើមូលដ្ឋានបន្តរាល់ចំណុចជា សាវ័ននៃសេចក្តីថ្លែងការរួមអំពី ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាង កើតដែលបានអាស៊ាននិងចិនចុះ ហត្ថ លេនៅកម្ពុជា មុននេះ១០ឆ្នាំ។ ប៉ន្តែ ក្រមសីលធម៌ ត្រូវបានលើកកំពស់ជាងដោយមាន
បណ្តាមាត្រា មានចរិតលក្ខណៈប្រទាក់ប្រទុងគ្នាក្នុងការដោះស្រាយជំលោះរវាងភាគីនា
នានៅសមុទ្រ ខាងកើត តាមស្មារតីប្រតិបត្តិការតាមច្បាប់អន្តរជាតិ ពិសេសគឺធម្មនុញ
អ.ស.ប និងអនុ សញ្ញា អ.ស.ប ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អនុរដ្ឋមន្រ្តីការបរទេស
Pham Quang Vinh ឲ្យដឹងថា៖
រយៈពេល១០ឆ្នាំកន្លងទៅមាន DOC ដោយអាស៊ាននិងចិនចុះហត្ថលេខា។សេចក្តី
ថ្លែងការនេះ បានលើកឡើងរាល់គោលការណ៌នៃច្បាប់អន្តរជាតិ។ ប៉ុន្តែក្នុងរយៈពេល១០
ឆ្នាំកន្លងទៅ យើងក៏បានឃើញច្បាស់ថា DOCនេះ ម្យ៉ាង ពង្រីកបានតួនាទី ជាឯកសារ លាយល័ក្ខអក្សរសារវ័នកែសម្រួលទង្វើរបស់ប្រទេសនីមួយៗ ប៉ុន្តែម្យ៉ាង ទៀតក៏កើត មានឡើងបញ្ហាស្មុគស្មាញដែលទាក់ទិនដល់សន្តិភាព សុវត្ថិភាព នាវាចរណ៌ក្នុងតំបន់។
ដូច្នេះ បណ្តាប្រទេសអាស៊ានចាត់ទុកថា ដល់ពេលដែល តំបន់ត្រូវការឧបករណ៌មួយដើម្បី
អាចធានា និងរួមវិភាគទានសម្រាប់សន្តិភាព ស្ថិរភាព សន្តិសុខនាវាចរណ៌នៅក្នុងតំបន់
នោះគឺ COC។
បន្តទិសស្លោក “ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ” វៀតណាម កំពុងខំ
ប្រឹងប្រែងផ្សារ ភ្ជាប់ និងបង្រួញគម្លាតអភិវឌ្ឍន៌ រក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ដើម្បីកសាងសហគមន៍រឹងមាំ១ អភិវឌ្ឍន៌ចីរភាពក្នុងឆ្នាំ ២០១៥៕
HUYEN
-vovworld