ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។

ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។ - ảnh 1
ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។


       VOV-មុនពេលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ Nguyen Tan Dung ចេញ
សារាចរណ៍នេះ របាយការណ៍របស់ក្រសួងនគរបាល ក្រសួងព័ត៌មាននិង​ផ្សព្វ
ផ្សាយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមនិងខុទ្ទកាល័យមជ្ឈឹមបក្ស​កុម្មុយនីស្តវៀតណាមបានឲ្យដឹងថា ទំព័រវ៉ែបមួយចំនួននាពេលកន្លងទៅបាន​ផ្សព្វផ្សាយព័ត៌មានប្រឌិតបំប្លែងមូលបង្កច់មិនត្រូវនឹងការពិតអំពីក្បាលម៉ាស៊ីន
ដឹកនាំរបស់​ប្រទេសជាតិ បំប្លែងបណ្ដាគោលការណ៍គោលនយោបាយរបស់បក្ស
និង​រដ្ឋ​​វៀត​ណាម ឃោសនាតំលៃ “សេរីភាព” “ប្រជាធិបតេយ្យ” តាមរបៀប​លោក
​​ខាង​លិច។ លើស្ថានភាពជាក់ស្ដែង បណ្ដាទំព័រវ៉ែបខាងលើក៏ដូចជាបណ្ដា​ទំព័រវ៉ែប
​របស់​អង្គការប្រឆាំងនៅ​ឯបរទេសផ្សេងៗ ដែលកំពុងធ្វើឲ្យស្មុគស្មាញ​បរិយាកាស​
ព័ត៌មានលើបណ្ដាញ់ Internet បង្កញុះញ៉ង់ប្រឆាំងបក្សនិងរដ្ឋ បង្កភាពស្លន់ស្លោ ក្នុងមហាជនប្រជាជនអំពីបុព្វហេតុកសាងអភិវឌ្ឍន៍និងការផ្លាស់ប្តូរថ្មី​ប្រទេសជាតិ
វៀតណាម។

ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។ - ảnh 2
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម Nguyen Bac Son

        ក្នុងការជួបប្រាស្រ័យ onlines នៅខ្លោងទ្វារព័ត៌មានអេឡិចត្រូនិករដ្ឋាភិបាល​នា
ខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម Nguyen Bac Son
បានចាត់ទុកថា បណ្ដាព័ត៌មានប្រឌិតបំប្លែងមូលបង្កច់ដូច្នេះត្រូវបាន​ត្រួត​ពិនិត្យ​ឲ្យ ហ្មត់ចត់និងមានរបៀបគ្រប់គ្រងជាក់ស្ដែង។ រដ្ឋមន្ត្រី Nguyen Bac Son បាន​អះអាងថា៖

       “នេះជាទង្វើដែលមិនត្រឹមតែច្បាប់សារព័ត៌មានប៉ុណ្ណោះទេថែមទាំងច្បាប់ផ្សេងៗ
ត្រូវមានសច្ចាប័នពីព្រោះវារំលោភទៅលើចរិយាសម្បត្តិរបស់មនុស្សសិទ្ធិសេរីភាព
របស់អ្នកផ្សេងៗ កេរិ៍ឈ្មោះបុគ្គល។ អំពីស្ថាប័នគ្រប់គ្រងផ្សព្វផ្សាយ យើងខ្ញុំ​កំពុង តាក់តែងសេចក្តីព្រៀងដើម្បីផ្លាស់ប្តូរសេចក្តីសំរេចលេខ៩៧គ្រប់គ្រងសកម្មភាព
លើ Internet ដើម្បីរារាំងទង្វើឆ្លៀតប្រើប្រាស់ដើម្បីរំលោភលើសេរីភាពបុគ្គលរំលោភ​
ច្បាប់។”

        Internet មានវត្តមាននៅវៀតណាមពីចុងទស្សវត្សទី៩០មក។ ដោយសារ​គោល​នយោបាយបើកចំហរបង្កលក្ខណៈដើម្បី Internet អភិវឌ្ឍន៍របស់​រដ្ឋាភិបាល​វៀត
ណាម ដូច្នេះរួមជាមួយបរិមាណអ្នកប្រើប្រាស់ Internet បានបង្កើនឥត​ឈប់​ឈរ គឺការបង្កើតរបស់កាសែតអេលិចត្រូនិករាប់រយ ទំព័រវ៉ែបអេលិចត្រូនិករាប់ពាន់​របស់អង្គការផ្នែកសមូហភាពដំបន់ រួមជាមួយ blog រាប់លានរបស់បុគ្គល។ ក្នុង​
នោះ ទំព័រវ៉ែបជាច្រើនកំពុងឆ្លៀតយកសេរីភាពខាងនិយាយស្ដីដើម្បី​ជំរុញ​ដំណើរការ​
បំរែបំរួលសន្តិភាព បង្កការញុះញ៉ង់ផ្ដួលរលំរបប។ ​ដូច្នេះ ការបញ្ជាណែនាំ​នា​ពេល ថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung អំពីការ​ស៊ើបសង្កេត​ចាត់ការលើការចុះផ្សាយព័ត៌មានបំប្លែងមូលបង្កច់ខុសឆ្គងខុសពីការពិតសំដៅ
បង្ខួចក្បាលម៉ាស៊ីនដឹកនាំប្រទេសជាតិ​ញុះញ៉ង់ប្រឆាំងបក្សនិងរដ្ឋវៀតណាមលើ
ទំព័រវ៉ែប Internet មួយ​ចំនួនបានបង្ហាញការប្ដេជ្ញាចិត្តទប់ស្កាត់រាល់អំពើរនោះ។ ការ
បញ្ជា​ណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលគឺធ្វើឲ្យ ការអនុវត្តការផ្តើមគំនិតពង្រីក​
Internet ផងនិងបង្កើនគ្រប់គ្រង Internetក្លាយទៅជាសកម្មភាពជាក់ស្តែង​ព្រមទាំង​ជាជំហានចាំបាច់មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងចំពោះប្រទេស​​ទាំងឡាយទៀតផង។ទន្ទឹមនឹងនោះវៀតណាមនឹងពង្រីកបណ្តាញសង្គមផ្លាស់ប្តូរ​របៀបផ្សព្វផ្សាយដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៏មានមានប្រយោជន៍ឲ្យ
ការ​អភិវដ្ឍន៍សង្គមស្តីពីបញ្ហានេះលោក Nguyen The Ky អនុប្រធានគណកម្មាធិការ​ ឃោសាអប់រំមជ្ឈឹមបានលើកច្បាស់ថា

         “ដំបូងបង្អស់បណ្តាមធ្យោបាយផ្សព្វផ្សាយក្នុងប្រទេសដែលក្នុងនោះមាន​កាសែតអេលិចត្រូនិចរបស់យើងត្រូវជូនព័ត៏មានយ៉ាងឆាប់និងគួរឲ្យចាប់អារម្មណ៍​ក្នុងការទាក់ទាញមិត្តអ្នកស្តាប់ក្នុងប្រទេស។ នៅពេលមហាជនទទួលបាន គ្រប់ គ្រាន់នូវតំរូវការព័ត៌មានគឺពិតប្រាកដថា គេមិនចាំបាច់ស្វែងរកនៅខាងក្រៅទៀតទេ“។

ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។ - ảnh 3
លោក Nguyen The Ky អនុប្រធានគណកម្មាធិការ ឃោសាអប់រំមជ្ឈឹម

         ការពិតជាក់ស្តែងបានសរឲ្យឃើញថា ទោះបីជានាំមកសេវាកម្មងាយស្រួល​ជា​ច្រើនអោយមនុស្សក្តីប៉ុន្តែព័ត៏មានលើបណ្តាញ Internetមិនមែនជាកូនសោរ​ដើម្បី ដោះស្រាយគ្រប់បញ្ហាដែលបានចោទឡើងក្នុងជីវភាពរស់នៅ។​ដោយ​ហេតុ​នេះ
រដ្ឋាភិ-បាលវៀតណាមបង្កលក្ខណះដើម្បីពង្រីកឧត្តមភាពនៃInternet​ ម៉្យាងទៀត នឹងបង្កើនការគ្រប់គ្រងសំដៅរារាំងការកំហិតរបស់ទៀតផង។មិន​ត្រឹម​ប្រទេស វៀតណាមប៉ុណ្ណោះទេថែមទាំងប្រទេសជាច្រើនលើសកលលោកបាននិង​កំពុង
ធ្វើអញ្ចឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ