តួនាទីរបស់ផ្នែកកសិកម្មក្នុងខឿនសេដ្ឋកិច្ចវៀតណាម

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី 42 ដែលកំពុងប្រព្រឹត្តទៅ
 នៅទីក្រុង Davos ស្វីស នៅកិច្ចប្រជុំស្ដីអំពី ការអនុវត្តន៏ ៖ ​ទស្សន​វិស័យ​ថ្មី ​
ក្នុង​កសិកម្ម
​ នាចុងសប្ដាហ៏កន្លងទៅ វៀតណាម​ត្រូវបាន​លើកឡើង​ ដូចជាគំរូរឆ្នើម អោយការជំរុញអភិវឌ្ឈន៏កសិកម្ម នៅបណ្ដាប្រទេស​កំពុង​
អភិវឌ្ឈន៏។ ទទួលបានលទ្ធផលនេះ គឺដោយសារមានគោលនយោបាយត្រឹមត្រូវ
របស់បក្ស រដ្ឋវៀតណាម ចំពោះកសិកម្ម និងជនបទ។ ក្នុងឪកាសនេះដែរ 
វិទ្យុសម្លេងវៀតណាម មានអត្ថបទវិភាគស្ដីអំពីបណ្ដាសេចក្ដីសម្រេចចិត្ត
 មានចរិតលក្ខណះលោតផ្លោះ ក្នុងរយះពេលជាង 25 ឆ្នាំ ផ្លាស់ប្តូរថ្មី ក៏ដូចជា
នៅក្នុងដំណាក់កាលនាបច្ចុប្បន្ន។

តួនាទីរបស់ផ្នែកកសិកម្មក្នុងខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1


បន្ទាប់ពី មហាសន្និបាតបក្សកម្មុយនិស្តវៀតណាម លើកទី 6 ឆ្នាំ 1986 កសិកម្មត្រូវបានកំណត់ជារណសិរ្យសេដ្ឋកិច្ចជួរមុខ។ បក្សនិង រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុក​ដាក់ដល់ការអភិវឌ្ឈន៏កសិកម្ម និងជនបទ  ចាត់ទុកថា នេះគឺជាវិស័យមានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឈន៏សេដ្ឋកិច្ច - សង្គមកិច្ច របស់ប្រទេសជាតិ។​ អាស្រ័យហេតុនេះ​កសិកម្ម និងជនបទវៀតណាម បានមានការផ្លាស់ប្តូរយ់ាងខ្លាំងក្លា។ ផលិតកម្មស្បៀងអាហារបានកើន​ 2,5 ដង បើប្រៀបទៅនឹងរយះពេលដូចគ្នា នាឆ្នាំ 1985។ ​ផលិតកម្មសាច់ កើន 5 ដង ជលផលកើន 6 ដង ជាដើម។ កសិកម្មមិនគ្រាន់តែ​ធានារការផ្គត់ផ្គងស្បៀងអាហារអោយប្រជាជនក្នុងប្រទេសតែប៉ុណ្ណោះទេ ថែមទាំងនាំចេញជាច្រើនទៀតផង។ លោក Hoang Binh Quan ប្រធានគណះ​កម្មា​ធិការ​កិច្ចការបរទេសមជ្ឈឹមបក្ស អះអាងថា៖

 អំពីការផ្លាស់ប្តូរថ្មីប្រទេសជាតិ ក្នុងរយះពេល 25 ឆ្នាំ កន្លងទៅ ដោយឡែក វិស័យ កសិកម្ម ខ្ញុំចាតិទុកថា៖ ប្រទេសយើងបានឆ្លងកាត់រាល់ការប្រែប្រួល ប៉ុន្តែ កាន់តែមានការបំរែបំរួល គឺ កាន់តែឃើញតួនាទីរបស់កសិកម្មដែរ។ ជាការពិតជាក់ស្ដែង ពីប្រទេស១ខ្វះស្បៀងអាហារ វៀតណាមបានក្លាយទៅជា ប្រទេស១មានតួនាទីច្បាស់លាស់ លើឆាក់អន្តរជាតិ។

តាមប្រធានវិទ្យាស្ថានគោលនយោបាយរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន បទវៀតណាម  លោក Dang Kim Son ថា ដោយសារយន្តការទីផ្សារ សេដ្ធកិច្ចវៀតណាមនិយាយរួម សេដ្ធកិច្ចកសិកម្មជនបទនិយាយដោយឡែក បានមានការផ្លាស់ប្ដូរសំខាន់។ កសិកម្ម បានបង្កើតការងារធ្វើនិងចំណូលភាគច្រើនសំរាប់ប្រជាកសិករ ពិសេសគឺប្រជាកសិករ នៅដំបន់ឆ្ងាយ ដាច់ស្រយាល ដំបន់ជនជាតិភាគតិច។លោក Dang Kim Son បានសង្កត់ធ្ងន់ថា៖យន្តការទីផ្សារបានបង្កកំលាំងចលករសំរាប់ប្រជាជន។ ការធ្វើរកស៊ីមានប្រសិទ្ធភាព បានផ្តល់មកប្រជាជននូវការយល់ដឹងត្រៀមខ្លួនជាស្រេចវិនិយោគកំលាំងបញ្ញា ដើម្បី នាំមកប្រសិទ្ធភាពខ្ពស់បំផុត។ កន្លែងណាប្រជាកសិករបានឃើញផលប្រយោជន៍ ប្រសិទ្ធភាព នាំមកជីវភាពស្ថិរភាពសំរាប់គេនោះ គេនឹងវិនិយោគយ៉ាងលឿន ក្ដាប់ជាប់បច្ចេកទេស ទី​ផ្សារយ៉ាងលឿននិងប្រកបដោយប្រសិទ្ធភាព។”​ 

  រួមជាមួយរាល់គោលនយោបាយផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាខឿនសេដ្ធកិច្ច ក្នុងវិស័យកសិកម្ម បក្ស រដ្ធជានិច្ចកាលកំណត់ទឹសដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍន៍ បណ្ដា មណ្ឌល សេដ្ធកិច្ចមុខព្រួញ។ អនុវត្តន៏តាមការផ្តើមគំនិត ផ្ទេរប្តូរផ្ទៃដីព្រៃ ​ទៅជាដាំ​ដើមឈើឧស្សហកម្ម មានតំលៃខ្ពស់ បណ្តាដំបន់បានរៀបចំផែនការ ដើម្បីផ្ទេប្តូរ​ដីព្រៃទៅជាដីដំាដើមឈើឧស្សាហកម្មមានគុនភាពខ្ពស់រួមចំណែក​ក្នុង​ការដោះ​ស្រាយ​ការងារស្ថិរភាព បង្កើនប្រាក់ ចំណូលចំពោះពលកររាប់លាននាក់ ពិសេស​គឺពលករ​ជាជនរួមជាតិភាគតិច។

          ក្នុងឆ្នំា២០០៨ បក្សកុម្មុនីស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ ២៦ ស្តីអំពីកសិកម្ម កសិករ​និងជនបទ។ កម្មវិធីកសាងពិសោធន៌រូបសណ្ឋានជនបទថ្មី បានអនុវត្តចាប់ពីឆ្នំា ២០០៩ នៅឃុំ ចំនួន១១ ដែលជាគំរូរនៅគ្រប់ដំបន់ក្នុងទូទាំងប្រទេសគោដៅ ពិសោធន៌រាល់វិធីសាស្រ្ត របៀបធ្វើ យន្តកា និងគោលនយោបាយ។ ដល់សព្វថ្ងៃកម្មវិធីនេះ ទទួលបានលទ្ធផលដំបូងគួឲ្យ គត់សម្គាល់។ ឈរលើមូលដ្ឋានអនុវត្តសេចក្តីសម្រេចចិត្តនេះ វៀតណាមបាន​កសាង កម្មវិធីគោលដៅជាតិស្តីអំពីការកសាងជនបទថ្មីដំណាក់កាល ២០១០ ២០២០ ។ ប្រធានវិទ្យាស្ថានគោលនយោបាយនៃក្រសួងកសិកម្មនិងអភិវត្តជន បទ Dang Kim Son  បានសង្កត់ធ្ងន់ថា៖  តួនាទីពិសេសរបស់កសិកម្ម និងសេដ្ឋកិច្ចជនបទក្នុងរយៈ ២៥ឆ្នំាកន្លងទៅ ជាកត្តាមួយក្នុងចំណោមបណ្តាកត្តាលេចធ្លោដែលយើងបានទទួលស្គាល់។ ហើយ កត្តានោះ បន្តបានទទួលស្គាលក្នងពេលអនាគត់។ ដូច្នេះ លទ្ធភាពអភិវត្ត នៃកសិកម្មវៀតណាមក្នុងពេលអនាគត ជាសក្តានុភាពយ៉ាងធំធេង។

          ពង្រីករាល់សមិទ្ធដែលទទួលបានក្នុងរយៈ២៥ឆ្នំាផ្លាស់ប្តូកន្លងទៅ កសិកម្ម វៀតណាមកំពុងបន្តការអភិវឌ្ឍន៌ឲ្យសមស្របជាមួយសក្តានុភាពធំធេងជាង។ ផ្នែក​កសិកម្មវៀតណាមកំពុងអះអាងតួនាទីជាម្ចាស់ការលើសមរភូមិឧ្សាហូបនីយកម្ម​ និង​ទំណើបភាវូបនីយកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ