តភ្ជាប់ស្ពានសាមគ្គីភាពលុបបំបាត់ចោលសោកនាដកម្មសង្គ្រាម
ANH HUYEN -  
(VOV WORLD) /  
(VOV World)_ត្រឡប់មកវៀតណាមវិញ រួមវិភាគទានដ៏តិចតូចក្តីដើម្បីលុបបំ
បាត់ចោលការខ្វល់ខ្វាយទោសកំហុសក្នុងសង្គ្រាម ដោយការធ្វើសកម្មភាពជាក់ស្ដែងនោះគឺជារបៀបដែលអតីតយុទ្ធជនអាមេរិកជ្រើសរើស។ ជាប្រចាំថ្ងៃ គេសុទ្ធតែគិតថា÷
ការងារធ្វើនិមួយៗដែលខ្លួនកំពុងធ្វើ នឹងរួមចំណែកណា១ដើម្បីកាត់បន្ថយការឈឺ ចាប់ដោយសង្គ្រាមដែលអាមេរិកបានបង្កឡើងនៅវៀតណាម។
អស់រយះពេល២៥ឆ្នាំកន្លងទៅ លោក Roy Mike Boehm បានត្រឡប់មកខេត្ត
Quang Ngai វិញយ៉ាងទៀងទាត់គឺក្នុងឱកាសខែមិនាមកដល់ម្ដង់ៗ។ ក្រោមស្ដូបគោ
រព្វវិញ្ញណក្ខ័ណ្ឌ Son My អតីតទាហានអាមេរិករូបនេះបានកូតវីយ៉ូឡុង ឧទ្ទិសកុសល់ ដល់បណ្ដាវិញ្ញណក្ខ័ណ្ឌជនស៊ីវិលចំនួនជាង៥០០នាក់ ដែលត្រូវស្លាប់នាឆ្នាំ១៩៦៨។ ក្នុងរយះពេលច្រើនលឆ្នាំកន្លងទៅ ជាមួយគោលបំណងផ្សាភ្ជាប់របួសដោយសង្រ្គាម
Roy Mike Boehm មិនគ្រាន់តែស្ម័គ្រចិត្តធ្វើជាស្ពានតភ្ជាប់ អំពាវនាវមិត្តភក្តិអន្តរជាតិ
ជួយ ឧបត្ថម្ភកសាងសាលារៀន រៃអង្គាសសម្ភារះបង្រៀនសំរាប់កុមារនៅតំបន់ Son
My តែប៉ុណ្ណោះ ថែមទាំង ជួយឧបត្ថម្ភកសាងផ្ទះមេត្តាធម៌ សំរាប់នារី អតីតយុទ្ធជន ជនរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំនៅ ខេត្ត Quang Ngai (ភាគកណ្ដាល
វៀត ណាម)ទៀតផង។
|
បណ្ដាអតីតយុទ្ធជនអាមេរិក ត្រឡប់មកវៀតណាមវិញ (VOV5) |
ក៏ដូចជាលោក Roy Mike Boehm នាយកអង្គការ÷ “ អតីតទាហានដើម្បីសន្តិ
ភាព” របស់អាមេរិក ( VFP) Suel Jones ក៏បានជ្រើសរើសការព្យាបាល÷”ស្នាម របួស ក្នុងសង្គ្រាម”ក្នុងបេះដូងខ្លួន ដោយរបៀបត្រឡប់មកវៀតណាមវិញ។ ត្រឡប់មកវៀត ណាមលើកដំបូង នាឆ្នាំ ១៩៩៨ រាល់ការព្រួយបារម្មណ៍ចំពោះវៀតណាមមុនពេល
ចេញដំណើរត្រូវបានរសាត់ចោលយ៉ាងឆាប់ៗ និងជំនួសដោយការងឿងឆ្ងល់អំពីការ សណ្ដោសប្រណី និងភាពស្និទ្ធិស្នាលរបស់ប្រជាជនវៀតណាម។ ត្រឡប់មកអាមេរិក
វិញ Suel Jones បានទៅគ្រប់មហាវិទ្យាល័យ បណ្ដាទីក្រុងរបស់អាមេរិក ដើម្បីនិយាយ អំពីជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម បណ្ដាការរងឥទ្ធិពលរបស់សង្គ្រាម១។
ឆ្នាំ ២០០០ Suel Jones បានត្រឡប់មកវៀតណាមវិញ ក្នុងថានះជាដំណាងគណះកម្មា
ធិ ការអន្តរជាតិភូមិមិត្តភាព និងតាំងពីនោះមក លោកបានទៅវិញទៅមករវាង វៀត
ណាម និងអាមេរិកជាញឹកញាប់ ដើម្បីអនុវត្តគោលបំណងរបស់ខ្លួន÷
“ ជនគ្រប់រូបបានគិតថា÷ សង្គ្រាមនៅវៀតណាមបានបញ្ជប់ ប៉ុន្តែ មិនមែនដូច្នេះ
ទេ។ សង្គ្រាមបានបន្សល់ទុកការបំផ្លិចបំផ្លាញជាច្រើន។ បណ្ដាជនរងគ្រោះដោយជាតិ
គីមី ពុលពណ៌លឿងទុំ ជនរងគ្រោះដោយគ្រាប់បែក នាបច្ចុប្បន្ន នៅតែបន្តរស់នៅ ជា មួយការរងឥទ្ធិពលរបស់សង្គ្រាម។ ដូច្នេះ ការងាររបស់ខ្ញុំគឺបង្ហាញអោយប្រជាជន អា មេរិកគ្រប់រូបដឹងអំពីអ្វីដែលបានកើតមានឡើងនៅវៀតណាម និងប្រការអ្វីនៅតែថិត ថេរដល់ឥឡូវនេះ។ និងខ្ញុំនឹងធ្វើអ្វីទាំងអស់ដើម្បីគោលដៅនេះ។”
|
បណ្ដាអតីតយុទ្ធជនអាមេរិក ត្រឡប់មកវៀតណាមវិញ (VOV5) |
ក្រោយរយះពេល៣០ឆ្នាំ ទិវាវៀតណាមបានឯកភាព ឆ្នាំ ២០០៥ Suel John បាន រួមជាមួយបណ្ដាអតីតទាហានអាមេរិក បានសរសេរសំបុត្រ១ និងចលនាប្រជាជនអា
មេរិកចុះហត្ថលេខា អំពាវនាវចែករំលែកការឈឺចាប់ដោយសង្គ្រាម និងការសន្យាធ្វើ
សកម្មភាព ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ មិនគ្រាន់តែប៉ុណ្ណោះទេ
ពីឆ្នាំ ២០០៨មក បណ្ដាអតីតទាហានអាមេរិកជានិច្ចកាលប្រកៀកស្មា គាំទ្រការ ប្តឹង
ត វ៉ាទាមទារយុត្តិធម៌សំរាប់បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin
វៀតណាម។ លោក Mike Marceau អនុប្រធានសមាគមអតីតទាហានអាមេរិក ដើម្បី
សន្តិភាព ជានិច្ចកាលរួមដំណើរជាមួយបណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌
លឿងទុំ/ Dioxin វៀតណាម បានអោយដឹងថា÷
“ យើងខ្ញុំជានិច្ចកាលខំប្រឹងប្រែងផ្លាស់ប្តូរសម្បជញ្ញះរបស់រដ្ឋាភិបាលនិងប្រជា
ជនអាមេរិក។ ការងាររបស់ខ្ញុំគឺប្រមូលផ្តុំភ័ស្តុតាងស្របច្បាប់ជាច្រើនថែមទៀត ស្ដីពី
ការរង ឥទ្ធិពលរបស់សង្គ្រាចំពោះបណ្ដាជនរងគ្រោះវៀតណាម ដាក់ជូនទៅសភាអា
មេរិក និងអំពាវនាវជួយឧបត្ថម្ភជនរងគ្រោះសង្គ្រាមនៅវៀតណាម។ ”
វៀតណាម តំបន់ដីមុននេះជិត៤០ឆ្នាំ ដែលពោពេញទៅដោយក្តីរន្ធត់ ឃោឃៅ
របស់គ្រាប់បែកស្ថិតនៅក្នុងមេម័រ ចំពោះបណ្ដាអតីតទាហានអាមេរិក។ ប៉ុន្តែ ឥឡូវនេះ
ក្រោយរយះ ពេល៣៨ឆ្នាំ បន្ទាប់ពីសង្គ្រាមបញ្ជប់ និងក្រោយរយះពេល១៨ឆ្នាំ ប្រទេស
ទាំងពីរប្រក្រតី ទំនាក់ទំនង បានមានអតីតទាហានអាមេរិកជាច្រើននាក់ មកដល់វៀត
ណាម។ ក្នុងកំណាត់ផ្លូវនិមួយៗដែលគេឈប់សម្រាក់ សុទ្ធតែលៃទុកចំណាប់អារម្មណ៍
យ៉ាងជ្រាលជ្រៅ អំពីមនោសញ្ជេតនា កក់ក្តៅ ទឹកចិត្តលើកលែងទោសរបស់ប្រជាជន
វៀតណាម និងគេបានយល់ថា÷ សង្គ្រាមគ្មានអត្ថន័យអ្វីសោះ។ មនុស្សជាច្រើននាក់
បាន សំណេះសំណាលថា÷ គេមានអារម្មណ៍ ដូចជាបានត្រឡប់មកគ្រួ សារពោពេញ
ទៅដោយ មនោសញ្ជេតនា ដូចជាការចែករំលែករបស់អតីតទាហាន Suel Johns:
“ ខ្ញុំនៅតែនិយាយថា÷ខ្ញុំបានកើតមានឡើងនៅវៀតណាមនាឆ្នាំ ១៩៦៨។ ពី ព្រោះ ចំពោះបុគ្គលខ្ញុំ ក្នុងនាទីនិមួយៗ សុទ្ធតែមានរូបភាពវៀតណាម។ ដូច្នេះ ខ្ញុំនិ
យាយ ជាមួយគេថា ខ្ញុំបានកើតមានឡើងនៅវៀតណាម។ ទោះបីជាមិនដូចជនវៀត
ណាម ក្តី ប៉ុន្តែ បេះដូងរបស់ខ្ញុំបានចំណុះវៀតណាមហើយ៕”
ANH HUYEN
-VOV WORLD