តំលៃនៃឯករាជ្យសេរីភាពស្ថិតស្ថេរជាអមត
HUYEN -  
(VOV) /  
|
លោកប្រធានហូជីមិញ (thuvienbinhthuan.com.vn) |
(VOV)_មុននេះ៦៨ឆ្នាំ បន្ទាប់ពីជ័យជំនះដ៏មហិមារបស់បដិវត្តន៍ខែសីហា ឆ្នាំ
១៩៤៥ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញ បានថ្លែងសេចក្ដី
ថ្លែងការណ៍ឯករាជ្យ បង្កើតសាធារណះរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធារណះរដ្ឋ សង្គមនិយមវៀតណាម ។ តាមការវាយតំលៃរបស់អ្នកប្រាជ្ញ មជ្ឈដ្ឋានអ្នកនយោបាយអន្តរជាតិ ថា÷ ស្មារតីបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ទី២កញ្ញា ឆ្នាំ ១៩៤៥ របស់វៀតណាម នៅរក្សាតំលៃដដែលជានិច្ចក្នុងយុគ្គសម័យ
សព្វថ្ងៃ។
|
បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ( thuvienbinhthuan.com.vn) |
៦៨ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែស្ដីអំពីអត្ថន័យប្រវត្តិសាស្ត្ររបស់បដិវត្តន៍ ខែសីហា មិត្តភ័ក្តអន្តរជាតិជាច្រើនមានការសន្និដ្ឋានរួមថា÷ មិនគ្រាន់តែ ប្រជាជាតិ វៀតណាមប៉ុណ្ណោះទេ ថែមទាំងវណ្ណពលករ និងបណ្ដាប្រជាជាតិផ្សេងៗដែលទទួល
រង ការសង្កត់សង្កិនលើទូទាំងពិភពលោក សុទ្ធតែមានមោទនភាពថា÷ នេះជាលើក ដំបូងក្នុងប្រវត្តិសាស្ត្របដិវត្តន៍របស់បណ្ដាប្រជាជាតិនៅក្រោមអាណានិគមនិងពាក់
កណ្ដាលអាណានិគម ដែលបក្សក្មេងខ្ចីមួយបានដឹកនាំធ្វើបដិវត្តន៍ប្រកបដោយជោគ
ជ័យ។ ជ័យជំនះរបស់បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ មិនគ្រាន់តែបង្កើតឡើងប្រវត្តិ សាស្ត្រដោយឡែកសំរាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសំរាប់ពិភពលោកទៀត
ផង។ ប្រការនេះបានបង្ហាញគោលបំណងសេរីភាព និងយុត្តិធម៌របស់ប្រជាជាតិ ក្រោមអាណានិគមនានា ធ្វើជាគំរូឆ្លុះបញ្ជាំងនិងជានិងប្រភពកម្លាំងលើកទឹកចិត្ត
សំរាប់ប្រជាជាតិនានាក្រោកឈរឡើងដណ្ដើមឯករាជ្យ គូសញ្ញាបញ្ចប់លទ្ធិចក្រពត្តិ
អាណានិគម។ សាស្ត្រាចារ្យប្រវត្តិសាស្ត្រអាមេរិក Douglas Jardin គ្រូបង្រៀននៅ
សកលវិទ្យាល័យ ជាតិហាណូយ បានចាត់ទុកថា÷
“ ទិវាបុណ្យជាតិទី២កញ្ញា អាចចាត់ទុកជាទិវាកំណើតរបស់ប្រជាជាតិ
វៀតណាម។ ប៉ុន្តែ ខ្ញុំចាត់ទុកថា÷ ទិវាបុណ្យជាតិនេះនៅមានអត្តន័យផ្សេងៗ
ទៀត។ វៀតណាមជាប្រទេសដើមដំបូងក្នុងតំបន់ដែលរួចផុតពីនឹមត្រួតត្រា
របស់ពួកអាណានិគមដើម្បីក្លាយទៅជាប្រទេស១សេរីភាព ឯករាជ្យ។”
ឈានឡើងកសាងជីវភាពរស់នៅថ្មី ពី” រាត្រីខ្មៅងងិត” រាប់រយឆ្នាំធ្វើជា
ទាសករ និងឆ្លងកាត់សង្គ្រាមចំនួន២ ក្នុងការតស៊ូប្រឆាំងពួកខ្មាំងឈ្លានពាន។ ដូច្នេះ បណ្ដាសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងរយះពេល៦៨ឆ្នាំកន្លងទៅ ពិសេសគឺក្នុងរយះពេល២៧ឆ្នាំផ្លាស់ប្តូរថ្មី ដែលត្រូវបានប្រទេសផ្សេងៗចាត់ទុក
ជាសមិទ្ធិដ៏ធំធេង។ អគ្គលេខាធិការ សមាគមមិត្តភាពនិងសាមគ្គីភាព Mozambiq
Maria Fatina បានចាត់ទុកថា÷
“ វៀតណាមបានជួបការលំបាកជាច្រើនក្នុងអតីតកាល ប៉ុន្តែឥឡូវ
នេះគ្រប់ ប្រការបានផ្លាស់ប្តូរយ៉ាងសកម្ម។ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានលើកស្ទួយ។ ចំពោះយើងខ្ញុំ អ្វីដែលបានប្រព្រឹត្តទៅនៅវៀត
ណាម គឺអស្ចារ្យណាស់។”
មិនត្រឹមតែកែលំអរអំពីសន្ទស្សន៌អភិវឌ្ឍន៍មនុស្សប៉ុណ្ណោះទេ ថែមទាំង
តួនាទីរបស់ វៀតណាមលើផែនទីនយោបាយពិភពលោកកំពុងបានសហគម
អន្តរជាតិទទួល ស្គាល់។ បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងជាមួយប្រទេស
ចំនួន១៨០ មាន ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ដែនដីចំនួន
២៣០ និងជា សមាជិកសកម្មរបស់តំបន់និងអន្តរជាតិចមនួន៧០ទៀតផង។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅ វៀតណាម Saadi Salama Altumaizzi
អះអាងថា៖
"វៀតណាមកំពុងខំប្រឹងប្រែងក្លាយទៅជាប្រទេសឧស្សាហកម្ម
ទំនើប នាឆ្នាំ២០២០។ ខ្ញុំជឿជាក់ថា រាល់សមិទ្ធិដែលវៀតណាមទទួល
បានក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ នឹងជាមូលដ្ឋានរឹងមាំដើម្បីវៀតណាមអភិវឌ្ឍន៌
និងទទួលបានសមិទ្ធិថ្មីជាច្រើន។ វៀតណាម មានគ្រប់សមត្ថិភាពដើម្បី
ក្លាយទៅជាប្រទេស ឧស្សាហ កម្មអភិវឌ្ឍន៌១នាឆ្នាំ២០២០"។
|
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅ វៀតណាម Saadi Salama Altumaizzi |
ដល់ឆ្នាំ២០២០ វៀតណាមបានក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប១
ជាសារវ័ន។នោះជាបំណងប្រាថ្នាដ៏ធំធេងរបស់ប្រជាជាតិវៀតណាម។ ក្នុងស្ថាន
ភាព នាបច្ចុប្បន្នគំនិតគិតគូអំពីទិវាបុណ្យជាតិប្រហែលជាមានអត្ថន័យដ៏ជ្រាល
ជ្រៅជាង និងខ្លាំងក្លាជាងទៀត។ ព្រឹត្តការណ៌ ទី២កញ្ញានៅតែជាមោទនភាព ជា
កម្លាំងចលករសម្រាប់ប្រជាជនវៀតណាមម្នាក់ៗជំនះពុះពារលើការលំបាក ខំប្រឹង
ប្រែងជាច្រើនថែមទៀតដើម្បី គោលដៅកសាងសង្គម១ប្រជាធិបតេយ្យ យុត្តិធម៌
និងអរិយ្យធម៌៕
HUYEN
-VOV