តំលៃប្រវត្តិសាស្ត្ររបស់ទិវាបោះឆ្នោតដើមដំបូងនៅវៀតណាម។
លោកអ្នកនាងជាទីមេត្រី!
នៅក្នុងមេម័រ របស់ប្រជាជនវៀតណាមជាច្រើន ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ ជា
ថ្ងៃដ៏មហានក្ខត្តឬក្សមួយ នៃទិវាបោះឆ្នោតជាសកលដើមដំបូងក្នុងប្រវត្តិសាស្ត្រ ប្រជាជាតិវៀតណាម។ ការបង្កើតរដ្ឋសភានៃប្រទេសវៀតណាមប្រជាធិបតេយ្យ
សាធារណះរដ្ឋ ជាភស្តុតាងជាក់ស្ដែងអំពីប្រទេសសាធារណះរដ្ឋ ប្រជាធិប្បតេយ្យ នីតិរដ្ឋ បដិវត្តន៏របស់ប្រជាជនវៀតណាម។ ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៏ លើកទី ៦៦ ទិវាបោះឆ្នោតជាសកលដើមដំបូង (ថ្ងៃទី៦ មករា ឆ្នាំ ១៩៤៦-ថ្ងៃទី៦ មករា ឆ្នាំ ២០១២) យើងខ្ញុំសូមអទ្ទេសនាមជាមួយលោកអ្នកនាងបទសរសេរអំពី៖ តំលៃប្រវត្តិសាស្ត្ររបស់ទិវាបោះឆ្នោតដើមដំបូងនៅវៀតណាម។
ស្ដីអំពីអត្ថន័យប្រវត្តិសាស្ត្ររបស់ទិវាបោះឆ្នោតជាសកលដើមដំបូងនោះ ពិសេសគឺតួនាទីប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញ ចំពោះរដ្ឋសភាវៀតណាម អ្នកប្រវត្តិសាស្ត្រ Duong Trung Quoc សមាជិកសភាមណ្ឌល Dong Nai អះអាងថា៖ ការធ្វើកូប្បកម្មនៅទូទាំងប្រទេសវៀតណាម ខែសីហា ឆ្នាំ ១៩៤៥ បានវាយផ្តួលរលំរបបអាណានិគម និងបញ្ជប់របបស័ត្តិភូមិក្នុងរយះពេលរាប់ពាន់ឆ្នាំ។ នេះគឺជាដំណើការត្រៀមរៀបចំយ៉ាងធំ អំពីស្មារតី អំពីទ្រឹស្តី សតិអារម្មណ៏ និងលោកប្រធានហូជីមិញជាអ្នកដើរដំបូង។ចំពោះរូបខ្ញុំ នេះជារបបរនយោបាយជឿនលឿនបំផុត ព្រោះថា យើងបានកសាងរដ្ឋ មួយ ដោយឈរលើមូលដ្ឋាននៃគ្រឹះស្ថានប្រជាធិបតេយ្យ។ ចាប់ពីពេលដែលបញ្ចប់សង្គ្រាមនា ឆ្នាំ ១៩៤៥ មិនថាជា ប្រទេសណា រាប់ទាំងប្រទេសជ្រឿនលឿនបំផុតនៅអឺរុប បាន ទទួលស្គាល់សិទ្ធិសមភាពភេទ រវាងបណ្តាជាតិសាសន៏ សាសនាជាមួយគ្នា ដូចជាអ្វីៗដែលបាន សំដែងនៅវៀតណាម ពិសេសគឺក្នុងការកសាងប្រទេសនីតិរដ្ឋមួយ។
នាថ្ងៃទី ៦ មករាឆ្នាំ១៩៤៦ ជាមួយឆន្ទៈអង់អាចក្លាហាន និងទំនុកទុកចិត្តខ្លាំងក្លា លើការដឹកនាំរបស់បក្ស អ្នកបោះឆ្នោតចំនួន ៨៩%នៅទូទាំងប្រទេស បាននាំគ្នាទៅ បោះឆ្នោតដើម្បីជ្រើសរើសសមាជិកចំនួន ៣៣៣រូប។ ជ័យជំនះនៃការបោះឆ្នោតជា សកល ជារបត់អភិវឌ្ឃន៌យ៉ាងខ្លាំងក្លាដំបូងអំពីរបបប្រជាធិបតេយ្យរបស់ប្រទេសវៀតណាម បើក ចេញយកថាទស្សនៃសម័យថ្មី សម័យដែលប្រទេសវៀតណាម មានរដ្ឋសភាមួយ រដ្ឋា ភិបានឯកភាពមួយ និងប្រព័នរដ្ឋអំណាចពេញលេញស្របច្បាប់ ដើម្បីតំណាងឲ្យប្រជាជនវៀត ណាមអំពីទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស។ ឧត្តមសេនីយ៏ទោ Dong Sy Nguyen ឲ្យដឹងថា ៖ តម្លៃរបស់រដ្ឋសភានីតិកាលទី ១ គឺជាអង្គការមានការពង្រីកកម្លំាងពលំរបស់ ប្រជាជាតិទាំងមូលដើម្បីដំណើការតស៊ូ។ តម្លៃមួយទៀតគឺការចាប់ផ្តើមសែនសំខាន់ អំពី មហាសាមគ្គីប្រជាជាតិទាំងមូល ពីឃុំ ភូមិដល់មជ្ឈឹម ពីតំបន់ជនបទដល់ទីក្រុង និង គ្រប់ជាន់ថ្នាក់ សាសនាដោយមិនប្រកាន់វណ្ណះចូលរួមដំណើការតស៊ូ។ ក្រោមការដឹកនាំរបស់ បក្ស រដ្ឋសភា បានបំពេញក្តាព្វកិច្ចដែលសក្តិសមជាមួយប្រជាជនទាំងមូលបង្កើតឡើងជ័យជំនះក្នុងការតស៊ូប្រឆំាងអាណានិគមនិយមបារាំង។
ដំណាងចំនួនជាង ៦០នាក់ មកពីបណ្ដាគណះបក្សនយោបាយ បណ្ដាអង្គការសង្គ្រោះជាតិ បណ្ដាជនជាតិ សាសនា មានទាំងបណ្ដាដំណាងមកពីដំបន់ភាគខាងត្បូងវៀតណាម ដំបន់ប៉ែកខាងត្បូងនៃភាគកណ្ដាលវៀតណាម និងអាណិកជនវៀតណាមនៅថៃ ឡាវ ចូលរួមមហាសន្និបាត។ នេះគឺជារូបភាពគំរូរមួយអំពីផែនមហាសាមគ្គីភាពជាតិ រួមជាថ្លុងមួយ ក្រោកឈរឡើង៖ បញ្ចេញកំលាំងរបស់យើង ដើម្បីរំដោះយើង ក្នុងដំណាក់កាល ឪកាសរាប់ពាន់ឆ្នាំមានតែមួយគត់។ នេះគឺមហាសន្និបាតមានកំរិតប្រវត្តិសាស្ត្ររបស់រដ្ឋសភាវៀតណាម-ស្ថាប័នសិទ្ធអំណាចជាបណ្តោះអាសន្នរបស់ប្រទេសវៀតណាមប្រជាធិប្បតេយ្យ សាធារណរដ្ឋ។ រយះពេល ៦៦ឆ្នាំកន្លងទៅ ពីថ្ងៃបោះឆ្នោយជាសកល់ដើមដំបូងនោះ បណ្ដាជំនាន់សមាជិកសភាជានិច្ចកាលបន្តពង្រីកបណ្ដាសមិទ្ធផលរបស់រដ្ឋសភាវៀតណាម។ លោកស្រី Mua Thi My សមាជិកាសភា អាណត្តិទី៩ និង ទី១០ របស់ខេត្ត Son La នៅតែសកម្មជាមួយការងារសង្គម និងនាពេលមានលក្ខណះ លោកស្រីនៅតែចូលរួមបណ្ដាសកម្មភាពរបស់បណ្ដាស្ថាប័នរដ្ឋសភាទៀតផង។ ក្នុងឪកាស រលឹកខួបអនុស្សវរីយ៏ ទិវាបោះឆ្នោតជាសកលដើមដំបូង លោកស្រី Mua Thi My បានថ្លែងថា៖
ខ្ញុំមានការពេញចិត្តនិងជឿជាក់បំផុតចំពោះបណ្ដាជំនាន់សមាជិកសភា ពិសេសគឺបណ្ដាសមាជិកសភា អាណត្តិទី១។ ខ្ញុំជាជំនាន់ក្រោយ នាពេលប្រទេសបានរំដោះទាំងស្រុង បានទទួលឯករាជនោះ យើងខ្ញុំនឹងបន្តចលនាជនរួមជាតិកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅ អោយកូនចៅបានទៅសាលារៀន។
ដល់នាបច្ចុប្បន្ន រដ្ឋសភាវៀតណាមបានបោះជំហានចូលក្នុងអាណត្តិទី ១៣។ រដ្ឋសភាប្រមូលផ្តុំកំលាំង បញ្ញា និងពេលវេលា ដើម្បីជំរុញយ៉ាងខ្លាំងការងារនីតិបញ្ញាត្តិ។ ដំណើការកសាងច្បាប់បានផ្លាស់ប្តូរជាថ្មី។ ចំនួនឯកសារច្បាប់ដែលបានរដ្ឋសភាចេញផ្សាយក្នុងសម័យប្រជុំនិមួយៗកាន់តែច្រើនជាង ជាមួយគុណភាពកាន់តែខ្ពស់ជាងពិមួយថ្ងៃទៅមួយថ្ងៃ។ រួមជាមួយសមកម្មភាព នីតិបញ្ញាតិ រដ្ឋសភាកាន់តែយកចិត្តទុកដាក់ និងម្ចាស់ ការជាងក្នុងការពិនិត្យ សម្រេចរាល់បញ្ហាសំខាន់របស់ប្រទេសជាតិ ។ បណ្តាសកម្មភាពរបស់រដ្ឋសភា កាន់តែមានភាពប្រជាធិបតេយ្យពីមួយថ្ងៃទៅមួយថ្ងៃ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនីតិរដ្ឋ វៀតណាមសង្គមនិយម របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន៕