|
តំលៃអមតះរបស់បដិវត្តខែសីហាឆ្នាំ១៩៤៥ |
VOV-បដិវត្តខែសីហាឆ្នាំ១៩៤៥ជាទំព័រប្រវត្តិសាស្ត្រមួយក្នុងចំណោមទំព័រប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិ
របស់ប្រជាជាតិវៀតណាម។ ដោយជ័យជំនះរបស់បដិវត្តនេះ ប្រជាជនវៀត
ណាមបានផ្តួលរលំនឹមត្រួតត្រារបស់ពួកហ្វាស៊ីតជប៉ុន ផ្ដួលរលំនឹមត្រួតត្រា
របស់ពួកអាណានិគមនិយមបារាំងក្នុងរយៈពេលជិត១០០ឆ្នាំ លប់ចោលរបប
ស័ក្ដិភូមិក្នុងរយៈពេលរាប់ពាន់ឆ្នាំ នាំប្រទេសជាតិឈានទៅសករាជថ្មី-
សករាជឯករាជ្យប្រជាជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយម។ លោក Thai Vinh
អ្នកបដិវត្តជើងចាស់នៅក្រុងហាណូយបានថ្លែងថា៖
“បដិវត្តខែសីហាជាមហា កូប្បកម្មប្រជាជនទាំងមូលក្រោយរយៈពេល
ត្រៀមប្រមាណ១៥ឆ្នាំ ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។ នេះ
ជាស្នាដៃរបស់ប្រជាជនវៀតណាម។ វាជាការបោះជំហានផ្លាស់ប្តូរមិនត្រឹមតែ
របស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេថែមទាំងរបស់បណ្ដាប្រជាជាតិដែលត្រូវ រងនូវការជិះជាន់សង្កត់សង្កិនលើពិភពលោកទៀតផង។”
អ្នកជំនាញការប្រវត្តិសាស្ត្របារាំង Alain Ruscio ជាអ្នកដែលផ្សាភ្ជាប់យ៉ាង
ជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រវៀតណាមបានចាត់ទុកថាជាមួយបដិវត្តខែសីហា
ឆ្នាំ១៩៤៥ ប្រជាជាតិវៀតណាមបានធ្វើឡើងប្រការដ៏អស្ចារ្ស ពីភាពទាសករ ក្លាយទៅជាប្រជាជាតិធ្វើម្ចាស់របស់ជោគវាសនានិងអនាគតរបស់ខ្លួន។
“ជ័យជំនះបដិវត្តខែសីហាឆ្នាំ១៩៤៥របស់វៀតណាមជាការពិតមានចរិត
លក្ខណៈ Logic ក្នុងចលនាតស៊ូរបស់ប្រជាជាតិវៀតណាម។ នេះជាព្រឹត្តិការណ៍ដ៏មហិមារបស់ប្រជាជាតិវៀតណាម។ ជាពិសេស វៀតណាមជាប្រជាជាតិដើមដំបូងក្នុងចំណោមប្រជាជាតិលើពិភពលោកដែលស្ថិតក្រោមការត្រួតត្រារបស់
អាណានិគមនិយមបារាំងដណ្ដើមបានជោគជ័យក្នុងការតស៊ូរបស់ខ្លួន។ពេល នោះលោកប្រធានហូជីមិញជាអ្នកមានតួនាទីសំខាន់ ជាអ្នកដើមដំបូងប្រកាស ឯករាជ្យនៅប្រទេសអាណានិគមនិយមមួយ។”
|
ជ័យជំនះបដិវត្តខែសីហាឆ្នាំ១៩៤៥របស់វៀតណាមជាការពិតមានចរិតលក្ខណៈ Logic ក្នុងចលនាតស៊ូរបស់ប្រជាជាតិវៀតណាម។ |
តំលៃប្រវត្តិសាស្ត្រនិងមេរៀនបដិវត្តខែសីហាឆ្នាំ១៩៤៥មិនត្រឹមតែបំភ្លឺ
បណ្ដាកំណាត់ផ្លូវបដិវត្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅរក្សាដ៏ដែលក្នុង
ដំណាក់កាលវៀតណាមដំណើរការបុព្វហេតុឧស្សាហូបនីយកម្ម-
ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន
ទៀតផង។សាស្ត្រាចារ-បណ្ឌិត Vu Van Hien សមាជិកក្រុមប្រឹក្សាទ្រឹស្ដី មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានថ្លែងថា៖
“ក្នុងបដិវត្តខែសីហាមានទឹសស្លោកដ៏ល្បីឈ្មោះគឺ “ជប៉ុន-បារាំងបាញ់
គ្នានិងសកម្មភាពរបស់យើង”។ បានយល់អំពីករណីនោះ បក្សកុម្មុយនីស្ត
វៀតណាមបានដឹកនាំដ៏ត្រឹមត្រូវដំណើរការក្រោកឈរឡើង។ ក្នុងលក្ខណៈ
នាបច្ចុប្បន្នមិនម៉ែនជាបណ្ដាករណីបដិវត្តដូចមុន ប៉ុន្តែយើងអាចដឹងនិង
ទាយទុកជាមុនបណ្ដាករណីអភិវឌ្ឍន៍របស់ពិភពលោក។ ពីនោះយើងនឹង មានវិធានការដើម្បីអភិវឌ្ឍន៍ល្អនិងដោះស្រាយរាល់បញ្ហាដែលបានដាក់
ចេញ។”
|
សាស្ត្រាចារ-បណ្ឌិត Vu Van Hien សមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម |
បដិវត្តខែសីហាឆ្នាំ១៩៤៥ជាសមិទ្ធិផលដ៏ភ្លឺស្វាងជាបំណងប្រាថ្នារបស់
ទឹកចិត្តប្រជាជន របស់កំលាំងមហាសាមគ្គីប្រជាជាតិក្រោមកិច្ចដឹកនាំរបស់
បក្សនិងអគ្គមគ្គុទេសហូជីមិញ។បំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់នោះជានិច្ចកាលជា
ប្រភពកំលាំងឥតកោះត្រើយរួមដំណើរជាមួយប្រជាជាតិ គាំទ្របណ្ដាជំនាន់
ថ្ងៃនេះជឿជាក់ឈានទៅមុខ៕