តើសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំង IS អាចសំរេចបេសកកម្មឬទេ?

 
        Vovworld-ដំបន់មជ្ឈឹមបូព៌ានាបច្ចុប្បន្នជាដំបន់មានវិបត្តិជាច្រើន។ ខណៈ​ដែលសង្គ្រាមស៊ីវិលនៅស៊ីរីមិនទាន់បានដោះស្រាយ រដ្ឋអំណាចអ៊ីរ៉ាក់នៅតែ​
ខ្សោយ​នោះ ការងើបឡើងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានក្លាយ​ទៅជាការគំរាមកំហែងសន្តិសុខហួសចេញពីក្របខ័ណ្ឌដំបន់។

        ដើម្បីអនុវត្តយុទ្ធសាស្ត្រកំចាត់ IS តាមនោះបើក​ទូលាយ​យុទ្ធនាការវាយ
ប្រហារតាមជើងអាកាសបណ្ដាគោលដៅរបស់ IS មិន​ត្រឹមតែនៅអ៊ីរ៉ាក់ប៉ុណ្ណោះ
ទេ ថែមទាំងក្នុងដែនដីស៊ីរីទៀតផង នាថ្ងៃទី២៣កញ្ញា វ៉ាស៊ីងតោនបានដំណើរ
ការវាយប្រហារដោយជើងអាកាសទៅលើដែនដីស៊ីរី​សំដៅបោសសំអាតទីតាំង
របស់ក្រុមឧទ្ទាមឥស្លាម។ បណ្ដាការវាយប្រហារបានបំផ្លាញមូលដ្ឋានហេដ្ឋា
រចនាសម្ព័ន្ធនិងអាវុធ​សំខាន់របស់ IS។ មុននោះអាមេរិកបានអនុវត្តការវាយ
ប្រហារតាមផ្លូវ​អាកាស​ជាង២០០លើកនៅអ៊ីរ៉ាក់តាំងពីខែសីហាមក។

ប្រតិកម្មបញ្ច្រាសគ្នារបស់សហគមន៍អន្តរជាតិ

        ការដែលអាមេរិកដឹកនាំការវាយប្រហារនៅស៊ីរីបានបណ្ដាលឲ្យមានប្រតិកម្ម​បញ្ច្រាសគ្នានៅដំបន់មជ្ឈឹមបូព៌ានិងលើទូទាំងពិភពលោក។

        ប្រទេសចំនួន៥នៅដំបន់គឺអារាបីសាអ៊ូឌិត ព្រះរាជាណាចក្រអេមិរេតរួម
Jordan, Bahrain និងកាតាបានចូលរួមជាមួយអាមេរិកក្នុងយុទ្ធនាការប្រយុទ្ធ​ប្រឆាំង
IS។ វាបានបង្ហាញប្រការមួយថា សង្គ្រាមប្រឆាំង IS បានធ្វើឲ្យផ្ទេរប្តូរ​កំលាំងចលករ
ដំបន់ ដណ្ដើមបានការគាំទ្ររបស់បណ្ដាប្រទេសអារ៉ាប់ ជាបណ្ដា​ប្រទេសមុននេះ
ប្រឆាំងការដែលអាមេរិកជ្រៀតជ្រែកយោធានៅដំបន់។ នៅទ្វីប​អឺរ៉ុប សេចក្តីគាំទ្រ
អាមេរិកខ្លាំងក្លាបំផុតមកពិអង់គ្លេស ទោះបីជាប្រទេស​នេះមិន​ទាន់ចូលរួមការវាយ
ប្រហារឡើយ។ បែលហ្ស៊ីកហូឡង់សន្យាបញ្ជូនយន្តហោះ​ចម្បាំង F 16 ចូលរួមការ
វាយប្រហារ។​ខណៈពេលនោះ ទួរគី សមាជិករបស់ NATO និងមានខ្សែព្រំដែន
រួមជាមួយស៊ីរីនៅឈរនៅខាងក្រៅ។

        នៅស៊ីរី ប្រតិកម្មពី Damascus ដល់ឥឡូវនេះមិនទាន់ច្បាស់លាស់ឡើយ។ ខណៈដែលភាគីប្រឆាំងនៅស៊ីរីឡើងសម្លេងគាំទ្រការវាយប្រហារទៅលើ IS នោះ បណ្ដាមន្ត្រីរបស់ស៊ីរីនិងអ៊ីរ៉ង់បានរិះគន់រដ្ឋអំណាចអាមេរិកបានបោះចោល​ប្រទេស
ទាំងពីរនេះចេញពីសម្ព័ន្ធភាពប្រយុទ្ធប្រឆាំង IS។ រុស្ស៊ីបានហៅបណ្ដា​ការវាយប្រហារ
ដោយជើងអាកាសនេះជាសកម្មភាពរំលោភលើច្បាប់អន្តរជាតិ​និងទទួលបរាជ័យ។
លីបង់ ជាសម្ព័ន្ធមិត្តរបស់រដ្ឋអំណាចនៃប្រធានាធិបតី​Bashar Al Assad បានថ្កោលទោស
យ៉ាងខ្លាំងក្លាជាងដោយចាត់ទុកអាមេរិក​គ្មាន​តួនាទីប្រយុទ្ធប្រឆាំងភេរវកម្មឡើយ។

ការប្រយុទ្ធប្រឆាំងមិនងាយស្រួលឡើយ

        ក្តីសង្ឃឹមរបស់ប្រធានាធិបតីលោក Barack Obama អំពីការដែលអន្តរជាតិ​គាំទ្រ​​សកម្មភាពប្រយុទ្ធប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរីប្រហែលជាកំពុងក្លាយទៅ​ជា​ការពិត
ដោយមានប្រទេសចំនួន៥៤សន្យាចូលរួម។​ប៉ុន្តែសម្ព័ន្ធភាពនេះបាន​ផ្សាភ្ជាប់ជា
មួយគ្នាដែរឬទេដើម្បីរួមអនុវត្តបេសកកម្មមួយជាសញ្ញាសួរធំមួយ។

        ការប្រយុទ្ធប្រឆាំង IS នេះពិតប្រាកដនឹងមិនងាយស្រួលចំពោះអាមេរិក​និង
ប្រទេសសម្ព័ន្ធមិត្តឡើយ។ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា យុទ្ធវិធីលើគ្រប់​វិស័យ​
ប្រយុទ្ធប្រឆាំង IS មានគោលដៅច្បាស់លាស់​ប៉ុន្តែមិនទាន់ច្បាស់​លទ្ធភាព​ឡើយ។ សិទ្ធិប្រយោជន៍របស់ភាគីនានាដែលចូលរួមសម្ព័ន្ធភាពត្រូវ​បញ្ច្រាស់គ្នាដែលធ្វើឲ្យ
គេពិបាកទទួលបានគោលដៅរួម។ ដំណោះស្រាយ​បង្កើន​ការជួយឧបត្ថម្ភឲ្យ
កំលាំងដំបន់ក៏ពោពេញទៅដោយហានិភ័យ។ ដោយ​ហេតុនេះ​មហិច្ឆតាលុបចោល
កំលាំងឧទ្ទាម IS កំពុងជាការសាកល្បងចំពោះ​សន្តិសុខដំបន់និងពិភពលោករបស់
សម្ព័ន្ធភាពពិតប្រកដនឹងអូសបន្លាយជា​ច្រើនឆ្នាំ ប្រឈមមុខនឹងការលំបាកសាក
ល្បងជាច្រើន។

        ការប្តេជ្ញាដែលមានស្រាប់។ ប៉ុន្តែវិធានការបង្កើតការស្រុះចិត្តគំនិត​អន្តរជាតិ​អាចនឹងមិនដោះស្រាយចុងចប់និងទាន់ពេលវេលាបញ្ហាសន្តិសុខ​អន្តរជាតិ ពិសេស
គឺក្នុងការតស៊ូជាមួយកំលាំងភេរវកម្មជ្រុលនិយមនិងឃោឃៅ​មួយដូចជា IS។ ក្នុង
ពេលនេះ ប្រការចាំបាច់គឺបណ្ដាប្រទេស ពិសេសគឺប្រទេស​ធំៗត្រូវកំណត់ដ៏ត្រឹម
ត្រូវផលប្រយោជន៍ដើម្បីរួមចំណែកទៅលើសន្តិភាព​សន្តិសុខរួមរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ