ថែទាំនិងការពារផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ

(VOV)_វៀតណាមកំពុងជំរុញខ្លាំងដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូប
នីយ កម្មប្រទេសជាតិ ដើម្បីអនុវត្តជោគជ័យគោលដៅដល់ឆ្នាំ ២០២០ វៀតណាម
បានក្លាយទៅជាប្រទេសឧស្សាហកម្មជាសារវ័ន្ត ដូច្នេះ ការកសាងវណ្ណះកម្មករវៀត
ណាមអោយបានខ្លាំងក្លាជាងទៀត ជាភារកិច្ចសំខាន់និងចាំបាច់របស់បក្ស រដ្ឋ និង
ប្រព័ន្ធនយោបាយទាំង មូល របស់កម្មករម្នាក់ៗ និងសង្គមទាំងមូល។ ដោយមាន
អត្ថន័យដ៏សែនសំខាន់នេះ​ ការងារថែទាំនិងការពារផលប្រយោជន៍ត្រឹមត្រូវសំរាប់
ពលករ  នៅតាម​បណ្ដាមូលដ្ឋានផលិតកម្ម រោងចក្រ ការដ្ឋាន …លៗ ​បានចាត់ទុក
ជាអាទិភាពចម្បង​។

ថែទាំនិងការពារផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ - ảnh 1
ថែទាំនិងការពារផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ

អង្គការសហជីពគ្រប់ជាន់ថ្នាក់ដើរតួនាទីដ៏សែនសំខាន់ ក្នុងការចូលរួមកសាង
ច្បាប់ គោលនយោបាយ និងចលនាកសិករ និយោជិកប្រជា ពលករប្រឡងប្រណាំង
ធ្វើពលកម្ម ផលិតកម្ម រួមចំណែកសម្រេចរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ 
អង្គការសហជីពគ្រប់ជាន់ថ្នាក់ បានរួមសហការជាមួយបណ្ដាស្ថាប័ន  ផ្នែកទាក់
ទិននានា អនុវត្តតការត្រួតពិនិត្យ ឃ្លាំ មើល ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍
ត្រឹមត្រូវរបស់ពលករ រួមចំណែកកាត់បន្ថយ ស្ថានភាពបញ្ឈប់ការងារ ធ្វើកូដកម្ម 
ទន្ទឹមនឹងនោះ ប្រគល់​អំណោយជាច្រើនសំរាប់ ប្រជាពលករមានស្ថានភាពរស់នៅ
លំបាក​។

          យកចិត្តទុកដាក់ដល់ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករតាំងពីថ្នាក់មូល
ដ្ឋាន

        នៅក្នុងជំនួបធ្វើការជាមួយប្រធានសហព័ន្ធពលកម្មវៀតណាម នាខែមិនា
កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានស្នើអោយ  
សហព័ន្ធពលកម្មវៀតណាម ក្នុងឆ្នាំ ២០១៥នេះ ត្រូវបន្តសហការយ៉ាងស្អិត
រមួតជាមួយ រដ្ឋាភិបាល ដើម្បីបំផុសការប្រឡងប្រណាំងជាក់ស្ដែង អនុវត្តភារ
កិច្ចអភិវឌ្ឍន៍សេដ្ឋ កិច្ច សង្គម ផ្សាភ្ជាប់ជាមួយការធានានិងថែទាំផលប្រយោជន៍
ត្រឹមត្រូវ និងជីវភាពរស់នៅសំរាប់ប្រជាពលករអោយបានល្អប្រសើរ ពី១ថ្ងៃទៅ
១ថ្ងៃ។ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ 

          “ យើងត្រូវរួមសហការអោយបានល្អជាងទៀត ក្នុង​ថែទាំល្អប្រកប​ដោយល្អ
ប្រសើរជាង ថែទាំល្អជាង នូវផលប្រយោជន៍  ជីវភាពរស់នៅរបស់ប្រជាពលករ
 ដូចជា៖ ​មត្តេយសាលា ផ្ទះ​នៅសំរាប់កម្មករ ឬ បញ្ហាធានារ៉ាប់រងសង្គមរបស់
ពលករ។ អង្គភាពសហជីពមានលក្ខណះជួបប្រាស្រ័យ​ជាមួយពលករ និងការ
ពារផលប្រយោជន៍ត្រឹមត្រូវ ស្របតាមច្បាប់ របស់ប្រជាពលករ​។”

          ជំរុញខ្លាំងការងារឃោសនា ចលនា អប់រំ អំពីច្បាប់ និងមនសិការបស់ប្រ
ជាពលរដ្ឋក្នុងវណ្ណៈកម្មករ ពលករ ជាពិសេសគឺបង្កលក្ខណះងាយស្រួលក្នុង
ការងារទាក់ទងព័ត៍មាន …លៗ នេះគឺជាបណ្ដាបញ្ហាដែលទទួលបានអាទិភាព
ជួរមុខ របស់សហជីព។ លោកស្រី Nguyen Thu Huong ប្រធានសហព័ន្ធពលកម្ម
ខ័ណ្ឌ Binh Thanh ទីក្រុងហូជីមិញ  បានអោយដឹងថា៖

          “យើងខ្ញុំអនុវត្តបច្ចេកវិទ្យាព័ត៍មានចូលក្នុងការតាមដានសកម្មភាពរបស់
សហជីព​មូលដ្ឋាន និងចែករំលែកព័ត៍មានតាមកម្មវិធី Google Drive ។ អាស្រ័យ
ហេតុនេះ ទើបយល់បានខ្លឹមសារ ចលនា របស់សហជីព ជាពិសេសគឺ​អង្គភាព
អាជីវកម្មក្រៅរដ្ឋ។”

          ថែទាំផលប្រយោជន៍សំរាប់ពលករដោយសកម្មភាពជាក់ស្ដែង

        ​កម្លាំងកម្មករនាសព្វថ្ងៃ ជាពិសេសគឺបណ្ដាពលករវ័យក្មេង ត្រូវយកចិត្តទុក
ដាក់ ជាច្រើនដល់ការលើកកំពស់ជំនាញវិជ្ជាជីវះ បណ្ដាសកម្មភាពលេងកំសាន្ត 
និងស្វែងរក ការងារធ្វើ។ ទន្ទឹមនឹងបណ្ដាចលនា ដោយអង្គការសហជីពគ្រប់
ជាន់ថ្នាក់បំផុសឡើងនេះ មជ្ឈឹមសម្ព័ន្ធសមាគមយុវជន បក្សកុម្មុយនីស្តហូជី
មិញក៏បានថែទាំជីវភាពរស់នៅខាងស្មារតី របស់ពលករផងដែរ។ លេចធ្លោ
បំផុត នោះគឺកម្មវិធី៖ ទិវាបុណ្យផ្តល់កម្លាំងសំរាប់ប្រជាពលករ យុវជនជាកម្មករ
 ត្រូវបានមជ្ឈឹមសម្ព័ន្ធសមាគមយុវជនលាតត្រដាងអនុវត្តនៅតំបន់ ជាច្រើន 
ក្នុងទូទាំងប្រទេស ដូចជា៖​ Ha Noi, Hai phong, Bac Ninh , Dong Nai, Binh
Duong, Binh Phuoc ... ជាដើម។ បង Nguyen Anh Tuan សមាជិក  គណៈ
កម្មាធិការ អចិន្ត្រៃយ៍មជ្ឈឹម សម្ព័ន​សមាគមយុវជនកុម្មុយនីស្តហូជីមិញ
 បានអោយដឹងថា៖

          “ យើងខ្ញុំមានគោលបំណងរៀបចំទិវា៖ ផ្តល់កម្លាំងសំរាប់ពលកម្ម យុវជន
 កម្មករ ដើម្បីនាំមកអោយយុវជន​នូវបណ្ដាការផ្តួចផ្តើមគំនិតរបស់បក្ស រដ្ឋ 
ដែលទាក់ទិនដល់ ការ អភិវឌ្ឍន៍កំលាំងកម្មករ ក៏ដូចជាយកចិត្តទុកដាក់ដល់ជី
ភាពរស់នៅខាងស្មារតីរបស់មិត្តនានាផងដែរ។”

          សកម្មភាពទាំងនេះបាននាំមកនូវផលប្រយោជន៍ជាច្រើន សំរាប់យុវជន។
 បងស្រី Nguyen Thi  Thu Hong កម្មារិនីនៃក្រុមហ៊ុន Kim Cuong នៅមណ្ឌលឧស្សា
ហកម្ម Dai An ខេត្ត Hai Duong ( ភាគខាងជើងវៀតណាម) បានអោយដឹងថា៖

          “ ថ្នាក់ដឹកនាំមណ្ឌលឧស្សាហកម្មបានយកចិត្តទុកដាក់ជាច្រើនដល់កម្មករ
 តែងតែ រៀបចំបណ្ដាសកម្មភាពសំរាប់កម្មករ។ បានចូលរួមសកម្មភាពទាំងនេះ 
និងបានពិនិត្យព្យាបាលជំងឺ ប្អូនសប្បាយរីករាយណាស់។”

          ដើម្បីលើកទឹកចិត្តពលករ បណ្ដាស្ថាប័ន អង្គការនៅបំផុសចលនាជាច្រើន
ទៀត  ដូចជា៖ ប្រឡងប្រណាំងធ្វើពលកម្មល្អ ជំរុញខ្លាំងការស្រាវជ្រាវនិងអនុវត្ត
វិទ្យាសាស្ត្រ  បច្ចេកវិទ្យាចូលក្នុងផលិតកម្មប្រកបដោយល្អប្រសើរ…លៗ ចាប់ពី
បណ្ដាចលនាប្រឡង ប្រណាំងនេះ គេបានរកឃើញ បំប៉ន់ កសាងសមូលហ
ភាព បុគ្គលឆ្នើមជាច្រើន បណ្ដា រូបសណ្ឋាន កត្តាថ្មី មានស្នាដៃឆ្នើមក្នុងពលកម្ម
ការងារ។ នេះគឺជាមូលដ្ឋានដើម្បី ប្រជាំពលកររួមវិភាគទានយ៉ាងសកម្ម ចូលក្នុង
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ