ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២-ជំហានចាប់ផ្តើមថ្មី
HONG VAN -  
(VOV WORLD) /  
Vovworld-ព្រឹត្តិការណ៍សំខាន់ដំបូងគឺជាការដែលសាធាណរដ្ឋប្រជាធិបតេយយ្យ
ប្រជាមានិកកូរ៉េនិងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាបើកឲ្យដំណើរការឡើងវិញនូវ
តំបន់ ឧស្សាហកម្ម Kaesong - ជានិមិត្តរូបសហប្រតិបត្តិការរវាងប្រទេសទាំង២
ក្រោយរយះពេល៤ខែបិទទ្វារ។ ទោះបីជាពេលវេលា បើកឲ្យដំណើរការឡើងវិញ
នូវតំបន់ នេះពុំទាន់បានឯកភាពក្តី ប៉ុន្តែភាគីទាំង២បានសន្យាបញ្ជៀសការបិទជា
ថ្មីនៅពេលអនាគតព្រមទាំងជំរុញខ្លាំងការវិនិយោគបរទេសចូលក្នុងតំបន់នេះ។គួរ
រំលឹកឡើងវិញថា៖គេត្រូវរង់ចំារហូតដល់ទៅជំនួបលើកទី៧រវាងសាធាណរដ្ឋប្រជាធិប
តេយយ្យប្រជាមានិកកូរ៉េនិងកូរ៉េខាងត្បូងទើបទទួលបានការមូលមតិជាឯកឆ័ន្ទនេះ។
ម្លោះហើយគេអាចមើលឃើញក្តីរីករាយរបស់សាធារណមតិពេលដែលប្រទេសកូរ៉េ
ទាំង២ទទួលបានការការព្រមព្រៀងនេះ។
|
តំបន់ ឧស្សាហកម្ម Kaesong (រូបថតVNA) |
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun- Hye បានគូសបញ្ជាក់ថា៖ព្រឹត្តិការណ៍
នេះអាចជាជំហានចាប់ផ្តើមសំរាប់ទំនាក់ទំនង១រវាងប្រទេសទាំង២បន្ទាប់ពីមានភាព
តានតឹងខ្លាំងក្នុងរយះពេលច្រើនខែកន្លងមកនេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Ban Ki-moon សង្ឃឹមថា៖ការបើកឲ្យដំណើរការឡើងវិញនូវតំបន់ ឧស្សាហកម្ម Kaesongឆាប់កាលណាល្អកាលនោះនិងបញ្ជៀសការបិទជាថ្មីនៅពេលអនាគត។ក្នុង
ពេលនោះអាមេរិកអោយដឹងថា៖ប្រទេសនេះគាំទ្រចំពោះការកែលំអរវាងប្រទេសកូរ៉េទាំង
២និងសប្បាយចំពោះការបើកឲ្យដំណើរការឡើងវិញនូវតំបន់ ឧស្សាហកម្ម Kaesong។ក្នុង
ពេលជាមួយនោះដែរសម្ព័ន្ឋសមាគមដំណាងម្ចាស់នៃអង្គភាពអាជីវកម្មត្រីនៅតំបន់ ឧស្សាហកម្មKaesongអះអាងថា៖នឹងធ្វើអោយអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅលើក
កំពស់សមត្ថភាពប្រកួតប្រជែងអន្តរជាតិនៃតំបន់នេះព្រមទាំងក្លាយទៅជាទីកន្លែងទាក់
ទាញវិនិយោគ១លើសកលលោក។ការព្រមព្រៀងពោលខាងលើរវាងប្រទេសកូរ៉េទាំង២មិនត្រឹមតែផ្តល់មកផលប្រយោជន៍
ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងបង្កលក្ឋណះងាយស្រួលសំរាប់ជំហានអភិវឌ្ឍន៍ផ្សេង
ទៀតក្នុងទំនាក់ទំនងទៀតផង។១ថ្ងៃក្រោយពីភាគីទាំង២ឯកភាពបើកឲ្យដំណើរការឡើង
វិញនូវតំបន់ ឧស្សាហកម្ម Kaesong ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun- Hye
បានអំពាវនាវឲ្យសាធាណរដ្ឋប្រជាធិបតេយយ្យប្រជាមានិកកូរ៉េរៀបចំអោយមាន ការជួបជុំ
គ្នារវាងក្រុមគ្រួសារដែលបានបែកខ្ញែកគ្នាក្នុងសង្រ្គាម។នាបច្ចុប្បន្ននេះជនកូរ៉េខាងត្បូង
ប្រមាណ៧ម៉ឹន២ពាន់នាក់ ក្នុងនោះមានជាងពាក់កណ្តាលមានអាយុលើសពី ៨០ឆ្នំា កំពុងរង់ចាំកម្មវិធីជួបជុំគ្រួសារនេះ។
|
ជនកូរ៉េខាងត្បូងកំពុងរង់ចាំកម្មវិធីជួបជុំគ្រួសារ(រូបថតVNA) |
ភាគីព្យុងយ៉ាងបានយល់ព្រមសំណើរនេះ។តាមគំរោងកម្មវិធីជួបជុំគ្រួសារនេះនឹងធ្វើឡើង
នៅក្នុងពិធីប្រារព្ធបុណ្យប្រពៃណីChuseok ដែលឆ្នំា នេះចំថ្ងៃទី១៩ កញ្ញា។កាយវិការសកម្ម
ពោលខាងលើជាសញ្ញាល្អក្នុងការកែលំអទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២។ប៉ុន្តែបណ្តា
អ្នសង្កេតការណ៍កំពុងតាមដានកាយវិការនៃភាគីទាំងយ៉ាងហ្មត់ចត់ពេលដែលថ្ងៃទី១៩
សីហាកូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមការធ្វើសមយុទ្ឋរួមយកឈ្មោះថា៖” អ្នកការពារ
សេររីភាព Ulchi ។“ក្នុងថ្ងៃដំបូងនៃការធ្វើសមយុទ្ឋរួមនេះ បណ្តាមធ្យោបាយឃោសាននៃ
សាធាណរដ្ឋប្រជាធិបតេយយ្យប្រជាមានិកកូរ៉េបានគូសបញ្ជាក់ដល់សារសំខាន់ក្នុងការកែ
លំអរទំនាក់ទំនងរវាងប្រទេសទាំង២និងភាពចាំបាច់ដោះស្រាយបញ្ហាសេសស់ទាំងឡាយ
ដោយឈរលើស្មារតីស្វ័យសំរេច។
ទោះបីសធារណមតិមានការព្រួយបារម្មណ៍អំពីឥទ្ឋិពលនៃ ការធ្វើសមយុទ្ឋរួមអាមេរិក-
កូរ៉េខាងត្បូងក្តីប៉ុន្តែត្រូវទទួលស្គាល់ថា៖បន្ទាប់ពីភាពតានតឹងហាក់ដូចជាបានជាន់ពន្លិច
គ្រប់ឱកាសសហប្រតិបត្តិការនោះ ទំនាក់ទំនងរវាងប្រទេសទាំង២នេះកំពុងឈរមុខ
ជំហានចាប់ផ្តើមថ្មី៕
HONG VAN
-VOV WORLD