ទំនាក់ទំនងរវាងអង់គ្លេសនិង EU ក្រោយពី Brexit៖ ពីដៃគូទៅជាគូប្រកួត

(VOVWORLD) - ក្រោយរយៈពេលជិតកន្លះសតវត្សផ្សាភ្ជាប់គ្នា ទីបំផុត អង់គ្លេសបាន ចាកចេញជាផ្លូវការពី “ដំបូលផ្ទះអឺរ៉ុបរួម” (ពោលគឺសហភាពអឺរ៉ុប EU) កាល ពីថ្ងៃទី៣១មករាកន្លងទៅ អនុវត្តជាក់ស្ដែងនូវការ “លែងលះ” (Brexit) ដែល បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតរបស់សារព័ត៌មានពិភពលោក។ យ៉ាងណាមិញ ប្រការគួរអោយកត់សម្គាល់នោះគឺ បើទោះជាដំណើរ ការ Brexit ត្រូវបានចាប់ផ្ដើម៣ឆ្នាំមុននេះហើយក្ដី ប៉ុន្តែរហូតមកពេល បច្ចុប្បន្ននេះ សំណួរសួរថា “ទំនាក់ទំនងរវាងអង់គ្លេសនិងEU នឹងមានលក្ខណៈ យ៉ាងដូចម្ដ៉េចក្រោយពី Brexit?” នៅតែមិនទាន់រកបានចម្លើយនៅឡើយទេ។

នាវេលាម៉ោង២៣ថ្ងៃទី៣១ខែមករា តាមម៉ោង GMT អង់គ្លេសបាន បញ្ចប់ជាផ្លូវការនូវសមាជិកភាពនៃសហភាពអឺរ៉ុបក្រោយរយៈពេល៤៧ឆ្នាំ ចូលរួមអង្គការនេះ។ ប៉ុន្តែ តាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ រហូតដល់ថ្ងៃ ទី៣១ធ្នូឆ្នាំ២០២០ (ដែលត្រូវបានហៅថាអន្តរកាល) អង់គ្លេសនៅតែមាន ផលប្រយោជន៍ជាច្រើនដែលផ្សាភ្ជាប់នឹង EU លើកលែងតែការចូលរួមរបៀប របបនយោបាយនៃប្លុកនេះតែប៉ុណ្ណោះ។ យ៉ាងណាមិញ សាធារណៈមតិមាន ការងឿងឆ្ងល់ថា ក្នុងរយៈពេល១១ខែខាងមុខនេះ តើភាគីទាំងពីរនឹងធ្វើបាន អ្វីខ្លះដើម្បីបង្កើតឡើងទំនាក់ទំនងនាអនាគត ជាពិសេសលើវិស័យពាណិជ្ជ កម្ម? មានការព្យាករណ៍ជាច្រើនបានចាត់ទុកថា ដោយការខ្វែងគំនិតធំៗ ដែលនៅតែសេសសល់នោះ ដំណើរការចរចានាពេលខាងមុខនឹងជួបការលំបាក ឧបសគ្គច្រើនជាងដំណើការចរចា Brexit នាពេលកន្លងទៅទៀត។

        អន្តរកាលពោរពេញទៅដោយការសាកល្បង

        តាមពិតទៅ ត្រឹមតែប៉ុន្មានថ្ងៃក្រោយពីការលែងលះគ្នា ទាំង EU និង អង់គ្លេសបានដាក់ចេញគោលដៅចរចារបស់ខ្លួន ដែលបង្ហាញពីចក្ខុវិស័យ ដ៏ផ្ទុយគ្នាអំពីទំនាក់ទំនងនាពេលអនាគត បើទោះបីសុទ្ធតែមានបំណងចង់ សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយក្ដី។ ជាក់ស្ដែងគឺ EU បន្តសំណូមពរអង់គ្លេសអោយត្រូវតែគោរពបទបញ្ញត្តិនានានៃប្លុកនេះសំដៅធានាការប្រកួតប្រជែងដោយសមភាព ប្រសិនបើទីក្រុងឡុងដ៍ចង់ឆ្ពោះទៅ រកកិច្ចព្រមព្រៀងមួយដោយគ្មានរបាំងពន្ធ គ្មានកូតាដូចបំណងប្រាថ្នារបស់ លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson។ ប្រធានក្រុមចរចា Brexit របស់ EU លោក Michel Barnier បានលើកច្បាស់ថា ត្រូវតែបង្កើតឡើងកិច្ច ព្រមព្រៀងប្រកបដោយសមភាពក្នុងរយៈពេលយូរអង្វែងអំពីបទដ្ឋាន បរិស្ថាន សង្គមកិច្ចនិងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ព្រមទាំងអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយត្រូវតែមានមាត្រាស្ដីពីវិស័យនេសាទ ក្នុងនោះអនុញ្ញាតអោយភាគីទាំងពីរជ្រៀតចូលដែនសមុទ្ររបស់គ្នា។

        ភ្លាមមួយរំពិច លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បាន អះអាងថា អង់គ្លេសមិនទទួលយករាល់លក្ខខ័ណ្ឌរបស់ EU នោះទេ ព្រម ទាំងសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយមិនចាំបាច់មានការ ទទួលយកបណ្ដាបទបញ្ញត្តិរបស់ EU ស្ដីពីគោលនយោបាយប្រកួតប្រជែង ប្រាក់ឧបត្ថម្ភ កិច្ចការពារសង្គម បរិស្ថាន ឬខ្លឹមសារប្រហាក់ប្រហែលណា នោះឡើយ។

        ការខ្វែងគំនិតនេះបានសរអោយឃើញថា មិនអាចធានាយ៉ាងមុតមាំ ថា អង់គ្លេសនិង EU អាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយក្នុងអន្តរកាល ដ៏ខ្លីនេះសំដៅកំណត់យ៉ាងច្បាស់នូវលក្ខណៈទំនាក់ទំនងរវាងភាគីទាំងពីរ ក្រោយពីឆ្នាំ២០២០។

        ពីដៃគូទៅជាគូប្រកួត  

       គួរអោយកត់សម្គាល់ថា ក្នុងការថ្លែងរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី Boris Johnson បាននិយាយដល់គំរូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ ដែល EU កំពុងដំណើរការជាមួយកាណាដានិងអូស្ត្រាលី។ ប្រការនេះសរ អោយឃើញថា គោលដៅក្នុងកិច្ចចរចារបស់រដ្ឋាភិបាលអង់គ្លេសនោះគឺ ក្លាយទៅជាដៃគូរបស់ EU ផង ព្រមទាំងជាគូប្រកួតទៀតផង។  

       ទស្សនៈរបស់អង់គ្លេសដែលចង់បញ្ចប់ការផ្សាភ្ជាប់ទាំងស្រុងជាមួយ EU ដើម្បីឆ្ពោះទៅរកគំរូអភិវឌ្ឍថ្មី កំពុងបង្កឡើងការព្រួយបារម្ភដ៏ធំមួយ ចំពោះ EU។ មូលហេតុថា អង់គ្លេសអាចបំបែកបំបាក់បទដ្ឋាននានាស្ដីពី បរិស្ថាន ពលករ និងគុណភាពផលិតផលដើម្បីបង្កើតប្រៀបខ្លាំងប្រកួត ប្រជែងជាមួយ EU។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានលើកឡើងយ៉ាងដោយត្រង់ៗថា អង់គ្លេសពីតួនាទីជាសមាជិកមួយ ឥឡូវ នេះបានក្លាយទៅជា “គូប្រកួតមួយនៅច្រកទ្វារ” របស់ EU។   

      ហេតុដូច្នេះ រហូតមកដល់គ្រានេះ Brexit នៅតែត្រូវបានចាត់ទុកជា “ល្បែងស៊ីសងដ៏ធំផុតនៃជំនាន់មួយ” មិនត្រឹមតែចំពោះអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងចំពោះសហភាពអឺរ៉ុបទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ