ទំនាក់ទំនងរវាង EU និងចក្រភពអង់គ្លេស ឈានដល់ដំណាក់កាលតានតឹងថ្មី

(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី ១ ខែតុលាបានប្រកាសថាសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តបញ្ជូន“ លិខិតជូន ដំណឹងជាផ្លូវការ” ទៅចក្រភពអង់គ្លេស ដែលជាជំហានដំបូងនៃបែបទគតិយុត្តិ ព្រោះថាប្រទេសនេះបានរំលោភលើមាត្រានានានៃកិច្ចព្រមព្រៀងចាកចេញពី សហភាពអឺរ៉ុប។ 

ការចាប់ផ្តើមដំណើរការគតិយុត្តិនេះបានសរឲ្យឃើញការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ ក្នុងទំនាក់ទំនងរវាងចក្រភពអង់គ្លេសនិងសហភាពអ៊ឺរ៉ុបជុំវិញការដែលអង់គ្លេស ចាក់ចេញពី EU នៅតែមិនទាន់ បានដោះស្រាយនៅឡើយ ហើយនេះក៏ជាសញ្ញានៃដំណាក់កាលតានតឹងថ្មីក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។

ទំនាក់ទំនងរវាង EU និងចក្រភពអង់គ្លេស ឈានដល់ដំណាក់កាលតានតឹងថ្មី  - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen 

មូលហេតុនៃរឿងហេតុនេះ គឺដោយសារចក្រភពអង់គ្លេសមិនបានដកមាត្រាដ៏ចម្រូងចម្រាសចេញពីសេចក្ដីព្រាងច្បាប់ស្ដីពីទីផ្សារក្នុងស្រុក ដែលបានគ្រប់គ្រងបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit សម្រាប់ផ្ទៃក្នុងប្រទេសនេះ។ ការដែលសភាជាន់ទាបអង់គ្លេសកាលពីថ្ងៃទី ២៩ ខែកញ្ញាបានផ្តល់សច្ចាប័នលើសេចក្ដីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាបាន រំលោភលើកិច្ចព្រមព្រៀងរវាងទីក្រុងឡុងដ៍ ជាមួយសហភាពអ៊ឺរ៉ុប (EU) ហើយបើយោងតាម ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ថានេះគឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយធ្វើឲ្យសំណឹកជំនឿទុកចិត្តទៀតផង។ ទឡ្ហីករណ៍របស់អង់គ្លេសនិងអឺរ៉ុប ចក្រភពអង់គ្លេសបានអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីទីផ្សារក្នុងស្រុករបស់អង់គ្លេសនឹងការពារ ការងារនិងសន្តិភាពសម្រាប់តំបន់អៀរឡង់ខាងជើង។ចក្រភពអង់គ្លេសចាំបាច់ត្រូវបង្កើតបណ្តាញគតិយុត្តិប្រកបដោយសុវត្ថិភាព ដើម្បីការពារលក្ខណៈពេញលេញសម្រាប់ទីផ្សារផ្ទៃក្នុងរបស់ប្រទេសនេះ ហើយថែមទាំងធានាថា បណ្ដារដ្ឋមន្ត្រីជានិច្ចកាលអាចបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះអៀរឡង់ខាងជើងនិងការពារផលប្រយោជន៍នៃដំណើរការសន្តិភាព។ ទីក្រុងឡុងក៏បានអះអាងថា សេចក្ដីព្រាងច្បាប់ថ្មីគឺមានសារៈសំខាន់ ដើម្បីធានាការដោះដូរពាណិជ្ជកម្មរវាងអង់គ្លេស ស្កុតឡែន តំបន់ Wales និងអៀរឡង់ខាងជើង ប្រព្រឹត្តិទៅដោយរលូន ក៏ដូចជាបង្កើនសមត្ថភាពស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ១៩ ខណៈដែលដំណាក់កាលអន្តរកាលនឹងបញ្ចប់ជាស្ថាពរនាចុងឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ យោងតាមមាត្រានានា ដែលត្រូវបានអង់គ្លេស និង EU ធ្វើការឯកភាពគ្នានោះ អៀរឡង់ខាងជើងនឹងស្ថិតនៅក្នុងទឹកដីគយរបស់ចក្រភពអង់គ្លេស ហើយនឹងត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់របស់អង់គ្លេសនាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ដើម្បីចៀសវាងព្រំដែនរឹងរវាងអៀរឡង់ខាងជើងនិងសាធារណរដ្ឋអៀរឡង់ នោះ អៀរឡង់ ខាងជើងនឹងបន្តអនុវត្តន៍តាមការយកពន្ធរបស់អឺរ៉ុប។ ប៉ុន្តែសេចក្ដីព្រាងច្បាប់ស្ដីពីទីផ្សារផ្ទៃក្នុងបានលុបចោលវិធានការនេះ សម្រាប់អៀរឡង់ខាងជើង។ ដូច្នេះ សហគមន៍អ៊ឺរ៉ុបមានប្រតិកម្មយ៉ាងខ្លាំងក្លា ចាប់តាំងពីពេលដែល រដ្ឋ ដ្ឋាភិបាលអង់គ្លេសបានប្រកាសសេចក្ដីព្រាងច្បាប់នេះ ដោយសារសេចក្ដីព្រាបច្បាប់នេះគ្រោងនឹងកែប្រែមាត្រា back stop ដើម្បីបញ្ជៀសស្ថានភាពបង្កើតព្រំដែន“ រឹង” ឡើងវិញរវាងសាធារណរដ្ឋអៀរឡង់ និងអៀរឡង់ខាងជើង។ ចាប់តាំងពីដើមខែកញ្ញាមក សហគមន៍អ៊ឺរ៉ុបបានស្នើឲ្យបើកកិច្ចប្រជុំបន្ទាន់ជាមួយអង់គ្លេស។ អនុប្រធាន EU លោក Maros Sefcovic បានស្នើឲ្យចក្រភពអង់គ្លេសឆ្លើយតបទៅនឹងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ EU អំពីច្បាប់នេះ។ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានព្រមានចក្រភពអង់គ្លេសថាសេចក្ដីព្រាងច្បាប់ថ្មីរបស់អង់គ្លេសដែលបានដកមាត្រានានាក្នុងកិច្ចព្រមព្រៀង Brexit ប្រសិនបើត្រូវបានអនុម័តនឹងរំលោភលើច្បាប់អន្តរជាតិនិងធ្វើឱ្យសំណឹកជំនឿទុកចិត្តផងដែរ។ ផលប៉ះពាល់នានា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានការយល់ដឹងយ៉ាងច្បាស់លាស់ពីផលប៉ះពាល់នៃសេចក្ដីព្រាងច្បាប់នេះ។ ចាប់តាំងពីពេលប្រកាសសេចក្ដីព្រាងច្បាប់នេះ (ដើមខែកញ្ញា) នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានទទួលស្គាល់ថាឯកសារនេះបានស្នើឱ្យមានការផ្លាស់ប្តូរជាឯកតោភាគីដផយរំលោភលើកិច្ចព្រមព្រៀង Brexit ជាមួយ EU ។ អង់គ្លេសក៏បានទទួលស្គាល់ផងដែរថាសេចក្ដីព្រាងច្បាប់ថ្មីនេះនឹងរំលោភលើច្បាប់អន្ដរជាតិ“ តាមរបៀបពិសេសនិងមានកំណត់” ។ យោងតាមកិច្ចព្រមព្រៀងដកខ្លួនចេញពី EU នោះ គឺអង់គ្លេសត្រូវទំនាក់ទំនងជាមួយ EU នៅពេលធ្វើការរៀបចំណាមួយចំពោះតំបន់អៀរឡង់ខាងជើងដែលជាព្រំដែនគោកតែមួយគត់រវាងចក្រភពអង់គ្លេសនិងសហភាពអ៊ឺរ៉ុបក្នុង សម័យក្រោយ Brexit ។ ការដែល EU បានចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងចក្រភពអង់គ្លេស ដែលទាក់ទងនឹងសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសរបស់ប្រទេសនេះគឺជាការសម្រេចចិត្តមួយដ៏ពិបាក។ អង់គ្លេសនឹងមានរយៈពេលមួយខែ ដើម្បីឆ្លើយតបនឹងលិខិតរបស់ EC ។ សហគមន៍អឺរ៉ុបនឹងវាយតម្លៃថាតើចម្លើយគឺអាចទទួលយកបានឬអត់ ហើយអាចស្នើ ឱ្យអង់គ្លេសដកមាត្រាដ៏ចម្រូងចម្រាសនេះចេញពីសេចក្ដីព្រាងច្បាប់របស់គេ។ ប្រសិនទទួលបរាជ័យ EC អាចប្តឹងចក្រភពអង់គ្លេសនៅតុលាការយុត្តិធម៌អឺរ៉ុបដែលមានមូលដ្ឋាននៅលុចសំបួ។ នេះក៏មានន័យថាទំនាក់ទំនងរវាងអង់គ្លេស - EU បានឈានដល់ដំណាក់កាលតានតឹងថ្មី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ