ទំនាក់ទំនងរុស្ស៊ី-តួកគី៖ឆ្លងកាត់ដំណាក់កាលព្យុះភ្លៀង

(VOV)_ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែល​កំពុង​មាន​ដំ
ណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ដំណើរទស្សនកិច្ចលើកនេះបានទាក់ទាញ​ការយកចិត្ត
ទុកដាក់ជាពិសេសពីសាធារណមតិអន្តរជាតិ ក្រោយពីព្យុះភ្លៀងដោយសារការឡើងចុះ
ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចលើកនេះត្រូវ
បានចាត់ទុកជាឱកាសមួយដើម្បីភាគីទាំងពីរខិតជិតគ្នាថែមទៀត ​ស្ដារទំនាក់ទំនង
រវាងភាគីទាំងពីរឡើងវិញ ដើម្បីផលប្រយោជន៍រួម។

ទំនាក់ទំនងរុស្ស៊ី-តួកគី៖ឆ្លងកាត់ដំណាក់កាលព្យុះភ្លៀង - ảnh 1
ទំនាក់ទំនងរុស្ស៊ី-តួកគី៖ឆ្លងកាត់ដំណាក់កាលព្យុះភ្លៀង

នៅក្នុងជំនួបសន្ទនា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពអំពីភាពចាំបាច់ដើម្បី
ប្រ​ក្រតីទំនាក់ទំនងឡើងវិញ។ ភាគីទាំងពីរបានពិភាក្សាអំពីការលុបចោលបទហ៊ំព័ទ្ធ
មិនអោយនាំចូលម្ហូបអាហារពីតួកគីរបស់រុស្ស៊ី តភ្ជាប់ជើងហោះហើរឡើងវិញ ​ជំលោះ
នៅស៊ីរី ​ការតស៊ូប្រឆាំងភេរវកម្មនិងបញ្ហាផ្សេងៗទៀត។ ភាគីរុស្ស៊ីបាន​អះអាងថា៖នឹង
លុបចោលបទហ៊ុំព័ទ្ធនានាចំពោះតួកគីជាជំហានៗ ប៉ុន្តែ អាទិភាពជួរមុខរបស់រុស្ស៊ីនេះ
គឺការស្ដាទំនាក់ទំនងរវាងប្រទេសទាំងពីរអោយស្មើនឹងកំរិតនៅក្នុងដំណាក់កាលមុន
វិបត្តិ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីតួកគីបានបង្ហាញគោលបំណងថា៖ជំ
នួបសន្ទនានេះនឹងបើកចេញទំព័រថ្មី ក្នុងទំនាក់ទំនងទ្វេភាគី។

          ដំណើរទស្សនកិច្ចបំផ្លាញចោលដុំទឹកកក

        ដំណើរទស្សនកិច្ចរបស់លោក Recep Tayyip Erdogan នៅរុស្ស៊ីលើក​នេះ ជាដំណើរ
ទស្សនកិច្ចលើកដំបូង បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនៅតួកគី។ យុទ្ធនាការបង្គ្រាប
កងកម្លាំងធ្វើរដ្ឋប្រហាររបស់ប្រធានាធិបតី លោក Recep Tayyip Erdogan  បាន
បណ្ដាលអោយទំនាក់ទំនងរវាងតួកគីនិងសម្ព័ន្ធមិត្តលោក​ខាងលិចកាន់តែតានតឹង
ឡើងៗ។ បន្ទាប់ពីការធ្វើរដ្ឋប្រហារ តួកគីបានចាត់ទុកថាបណ្ដាប្រទេសលោកខាងលិច
មិនគាំទ្រតួកគី ហើយថែមទាំង ចោទប្រកាន់​ប្រទេសលោកខាងលិចមួយចំនួនបាន”
 ឈរនៅខាងក្រោយ”ក្នុងការគាំទ្រកងកម្លាំង​ធ្វើរដ្ឋប្រហារទៀតផង។ ហើយផ្ទុយទៅវិញ
 រុស្ស៊ីជាប្រទេសមួយ ក្នុងចំណោម​ប្រទេសដើមដំបូងគាំទ្ររដ្ឋាភិបាលតួកគី បន្ទាប់ពី
ការធ្វើរដ្ឋប្រហារបរាជ័យ នៅ​ប្រទេសនេះ នាថ្ងៃទី១៥កក្កដាកន្លងទៅ។ដូច្នេះ ដំណើរ
ទស្សនកិច្ចកែលំអរទំនាក់ទំនងទ្វេភាគី ជាសកម្មភាពមួយងាយស្រួលនាបច្ចុប្បន្នដែរ។

          ខិតជិតគ្នាដើម្បីផលប្រយោជន៍រួម

        ក្នុងសភាពការណ៍ ទំនាក់ទំនងរវាងតួកគីនិងប្រទេសលោកខាងលិចតាន​តឹង
ឡើងៗ បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យ យថាទស្សន៍អំពីដំណាក់កាលថ្មី ​ចំពោះទំនាក់
ទំនងតួកគី-រុស្ស៊ីកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជា​ភាគីទាំងពីរប្រកួត
ប្រជែងអំពីការជះឥទ្ធិពលនៅតំបន់សមុទ្រខ្មៅ និងតំបន់មជ្ឈឹមបូពា៍ក្តី ប៉ុន្តែ មូស្គូរ
និង Ankara សុទ្ធតែខំប្រឹងប្រែងកាត់បន្ថយប្រកែកគ្នា អំពី​បញ្ហាស៊ីរី ​និងអ៊ុយក្រែន
ដើម្បីមិនជះឥទ្ធិពលទៅលើទំនាក់ទំនងសហប្រតិបត្តិការ​យុទ្ធសាស្ត្រនានា ជាពិសេស
គឺក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ 

          ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdo
gan លើកនេះបានបង្ហាញច្បាស់នូវការយកចិត្តទុកដាក់ និងសុឆ័ន្ទះរបស់ ​Ankara អំ
ពីការស្ដារកិច្ចសហប្រតិបត្តិការជាមួយមូស្គូរឡើងវិញ។ ព្យុះភ្លៀងរវាងប្រទេសទាំងពីរ
បានរុញថយក្រោយ ហើយភាគីទាំងពីរបានខំប្រឹងប្រែងឈានទៅមុខដើម្បីផលប្រ
យោជន៍របស់ខ្លួន ក្នុងសភាពការណ៍អស្ថិរភាពលើទូទាំង​ពិភពលោកនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ