ទំនាក់ទំនងវៀតណាម-កម្ពុជា៖ ពង្រឹងដើម្បីអភិវឌ្ឍ
(VOVWORLD) - នាថ្ងៃទី៤ ខែតុលា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែតុលា តាម ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចលើកនេះមានសកម្មភាពសំខាន់ៗ ដែលត្រូវបានរំពឹង ទុកថា នឹងបង្កើតជំហានអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងទ្វេភាគី។
ទំនាក់ទំនងពិសេសរវាងវៀតណាមនិងកម្ពុជាត្រូវបានពូនជ្រុំនិងអភិវឌ្ឍ ដោយឥតឈប់ឈរចាប់តាំងពីពេលបង្កើតមុននេះ៥០ឆ្នាំមក។ ប្រទេសទាំងពីរ កំពុងជំរុញខ្លាំងនូវទំនាក់ទំនងតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ចីរភាព យូរអង្វែង”។
រួមគ្នាស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍ
វៀតណាមនិងកម្ពុជាសុទ្ធតែអនុវត្តគោលនយោបាយកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម ពិពិធកម្មទំនាក់ទំនងអន្តរជាតិ ព្រមទាំង យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាអ្នកជិតខាង ដោយឈរលើគោលការណ៍នានាដូចជា៖ គោរពឯករាជ្យអធិបតេយ្យភាពនិង បូរណភាពដែនដីរបស់គ្នា មិនធ្វើអន្តរាគមន៍ដល់ការងារផ្ទៃក្នុងរបស់គ្នា សហប្រតិ បតិ្តការប្រកបដោយសមភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយ បញ្ហាទាំងអស់ដែលកើតមានឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ភាគីទាំងពីរបន្តរក្សានិងពង្រីកប្រសិទ្ធភាពនៃយន្តការ សហប្រតិបត្តិការនានា បង្កើនការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក៏ ដូចជាជំនួបប្រាស្រ័យ ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់ជាន់ ថ្នាក់ ព្រមទាំងចុះហត្ថលេខាលើឯកសារជាច្រើនស្ដីពីការអភិវឌ្ឍកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយទ្វេភាគីផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាមានការរីកចម្រើនជា ច្រើន ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦របស់កម្ពុជានិងការបង្កើត រាជរដ្ឋាភិបាលថ្មីនាខែកញ្ញាឆ្នាំ២០១៨។ ព្រឹត្តិការណ៍លេចធ្លោនានារវាងប្រទេស ទាំងពីរនាពេលកន្លងទៅ គឺដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong កាលពីខែកុម្ភៈឆ្នាំ២០១៩ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែននាខែធ្នូឆ្នាំ២០១៨ ក៏ដូចជាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន នាខែឧសភា ឆ្នាំ២០១៩ ជាដើម។ ក្រៅពីនោះ ការដែល នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរតែងតែជួបពិភាក្សាគ្នានៅខាងក្រៅវេទិកាពហុភាគីនានា ក៏បានបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ។
នាដើមឆ្នាំ២០១៩ វៀតណាមនិងកម្ពុជាបានសហការគ្នារៀបចំកិច្ចប្រជុំសហ ប្រតិបតិ្តការនិងអភិវឌ្ឍបណ្ដាខេត្តព្រំដែនលើកទី១០នៅវៀតណាម (ខែមករា ឆ្នាំ២០១៩) ពិធីរំលឹកខួបលើកទី៤០ទិវាជ័យជំនះក្នុងការប្រយុទ្ធការពារព្រំដែន ភាគនីរតីនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជ សាសន៍ (ខែមករាឆ្នាំ២០១៩)។ ព្រឹត្តិការណ៍ទាំងនេះបានបង្ហាញយ៉ាងច្បាស់ លាស់នូវទំនាក់ទំនងសាមគ្គីភាពដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។
ជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែង
ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនោះ គឺកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគីវៀតណាម-កម្ពុជា ក៏កំពុងបានជំរុញខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ប្រសិនបើក្នុងចន្លោះពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩ ទំហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានតែ១៣០លានដល់១៥០លាន ដុល្លាអាមេរិកក្នុង មួយឆ្នាំប៉ុណ្ណោះ គឺដល់ឆ្នាំ២០១៨បានឡើងទៅ៤,៨ពាន់លានដុល្លាអាមេរិក។ ហើយគោលដៅ៥ពាន់លានដុល្លាអាមេរិក ដែលភាគីទាំងពីរដាក់ចេញចំពោះឆ្នាំ ២០២០ អាចត្រូវបានសម្រេចក្នុងឆ្នាំ២០១៩នេះតែម្ដង។
លើវិស័យវិនិយោគ គិតដល់ចុងឆ្នាំ២០១៨ វៀតណាមមានគម្រោងវិនិយោគ ចំនួន២០០នៅកម្ពុជា ក្នុងដើមទុនចុះបញ្ជីសរុបជាង៣ពាន់លានដុល្លាអាមេរិក ដោយផ្ដោត ទៅលើវិស័យកសិកម្មនិងរុក្ខកម្ម។ នាបច្ចុប្បន្ន វៀតណាមស្ថិតក្នុងចំណោម ប្រទេសចំនួន១០ដែលបោះទុនច្រើនបំផុតចូលក្នុងទឹកដីកម្ពុជា។ សកម្មភាពវិនិ យោគអាជីវកម្មរបស់សហគ្រាសវៀតណាមត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀតវាយតម្លៃខ្ពស់ ដោយបានរួម វិភាគទានយ៉ាងសកម្មទៅក្នុងសន្តិសុខសង្គមនិងការអភិវឌ្ឍនៃប្រទេសនេះ។ ក្នុង ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ការដែលនាយករដ្ឋមន្រ្តីនៃប្រទេស ទាំងពីរអញ្ជើញធ្វើជាសហអធិបតីនៅក្នុងកិច្ចប្រជុំពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កម្ពុជា នឹងបើកចេញឱកាសសហប្រតិបតិ្តការថ្មីជាច្រើនសម្រាប់សហ គ្រាសនៃភាគីទាំងពីរ។
ចំពោះបញ្ហាព្រំដែននោះ គឺកម្លាំងសមត្ថកិច្ចនៃប្រទេសទាំងពីរបានសហការ គ្នាគ្រប់គ្រងយ៉ាងល្អនូវខ្សែព្រំដែនរួម។ រហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានសម្រេច៨៤%នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោក។ ហើយ នាថ្ងៃទី៥ ខែតុលា ខាងមុខនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើ ជាសហអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោកវៀតណាម-កម្ពុជាក្នុងដំណាក់កាលពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៩។ នាយករដ្ឋមន្រ្តីទាំងពីរក៏នឹងអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារគតិយុត្តចំនួន២ច្បាប់ដែលកត់សម្គាល់នូវសមិទ្ធផលក្នុងការងារខ័ណ្ឌសីមាបោះ បង្គោលព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ នេះជាព្រឹត្តិការណ៍ដែលមាន អត្ថន័យដ៏សំខាន់ ដោយគូសសញ្ញាលើកដំបូងដែលមានឯកសារគតិយុត្តកំណត់ ព្រំដែនរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាជាទំនាក់ទំនងជាអ្នកជិតខាង ពិសេស។ ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរប្ដេជ្ញាចិត្តពូនជ្រុំអោយ ទំនាក់ទំនងនេះកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ នឹងបង្កើតបរិយាកាសងាយ ស្រួលដើម្បី ប្រជាជននៃប្រទេសទាំងពីរមានជីវភាពរស់នៅប្រកបដោយ សុខសន្តិភាព ស្ថិរភាព ព្រមទាំងរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវ គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានានៃប្រទេសនីមួយៗផងដែរ៕