ទំនាក់ទំនងវៀតណាម-រុស្ស៊ី៖ ៦៥ឆ្នាំ កំណាត់ផ្លូវ១

(VOV)_មុននេះ៦៥ឆ្នាំ សហភាព​សូវៀត ( ​សព្វថ្ងៃជាសហព័ន្ធរុស្ស៊ី​)​ ជាប្រទេស
១ក្នុងចំណោមបណ្ដាប្រទេសដើមដំបូងលើពិភពលោកទទួលស្គាល់ និងបង្កើតទំ
នាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ ថ្ងៃនេះបានឈានចូលក្នុងប្រវត្តិ
សាស្ត្រទំនាក់ទំនងទ្វេភាគី វៀតណាម-សហព័ន្ធ​រុស្ស៊ី ដូចជារបត់សំខាន់១ បង្កើត
គ្រឹះដ្ឋានរឹងមាំអោយចំណងមិត្តភាព​រវាង​ប្រជាជាតិទាំងពីរ និងទំនាក់ទំនងសហ
ប្រតិបត្តិការទូលំទូលាយ និងលើគ្រប់​វិស័យរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងវៀតណាម-រុស្ស៊ី៖ ៦៥ឆ្នាំ កំណាត់ផ្លូវ១ - ảnh 1
ទំនាក់ទំនងវៀតណាម-រុស្ស៊ី៖ ៦៥ឆ្នាំ កំណាត់ផ្លូវ១

          ថ្ងៃទី៣០ មករា ឆ្នាំ ១​៩៥០ វៀតណាមនិងសហភាពស៊ូវៀតបានបង្កើតទំនាក់
ទំនង​ការទូតជាផ្លូវការ និងទំនាក់ទំ​នង​ការទូតពិសេស​នេះ​នៅបានរុស្ស៊ីបន្តពង្រឹង
និងពង្រីក។ រុស្ស៊ីបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រដើមដំបូងរបស់វៀតណាម
 ដោយមានទំនាក់ទំនង​កាន់តែស្អិតរមួត លើគ្រប់ជ្រុងជ្រោយ ៖ នយោបាយ សេដ្ឋ
កិច្ច វិទ្យាសាស្ត្រ  និង​ការពារប្រទេស។ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
រវាងរុស្ស៊ីនិងវៀតណាមក៏បានបង្កលក្ខណះដើម្បីប្រទេសទាំងពីររួមសហការនៅ
លើឆាកអន្តរជាតិផងដែរ។

          មិត្តស្មោះត្រង់ ដៃគូយុទ្ធសាស្ត្រគួរអោយទុកចិត្ត

        ក្នុងរយៈពេល១ទសវត្ស៍​អនុវត្ត​ទំនាក់ទំនង​យុទ្ធសាស្ត្រ និងជិត៣ឆ្នាំអនុវត្ត​ទំ
នាក់​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ទំនាក់ទំនងវៀតណាម-រុស្ស៊ី ទទួលបាន​​​
សមិទ្ធិផលធំធេងជាច្រើន។ អំពីគោលនយោបាយ និងយន្តការសហប្រតិបត្តិការ
 ភាគីទាំងពីរបានយកចិត្តទុកដាក់ជាពិសេសដល់កិច្ចសហប្រតិបត្តិការទ្វេភាគី 
ដោយឈរ​លើមូលដ្ឋានសមភាពរួមមានផលប្រយោជន៍​ ថានះរបស់ប្រទេស​និ
មួយៗ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់គ្នា​។​ លោក Dao Trong Thi ប្រ
ធានសមាគមមិត្តភាពវៀតណាម-រុស្ស៊ី ​បានអះអាងថា៖

          “ តាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនានាឆ្នាំ ២០០១ និងដៃគូ
យុទ្ធ​សាស្ត្រលើគ្រប់វិស័យនាឆ្នាំ ២០១២មក ទំនាក់ទំនងសហប្រតិបត្តិការវៀត
ណាម-រុស្ស៊ី បានអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ លើគ្រប់វិស័យ ពីនយោបាយ សេរដ្ឋ
កិច្ចពាណិជ្ជកម្ម វិនិយោគ ថាមពល …លៗ ភាគីទាំងពីរមានការស្រុះចិត្តគំនិតជាមួយ
គ្នាក្នុងបណ្ដាបញ្ហាអន្តរ​ជាតិនិងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា រួម
សហការជំរុញបណ្ដា​កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ។”

          កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី ត្រូវបានបង្កើន លើវិស័យ​ស
រសរទ្រូងចំនួន៤គឺ៖ ពាណិជ្ជកម្ម វិនិយោគ ប្រេងឧស្ម័ន និងថាមពលអគ្គីសនី។​តំ
លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ពី៥០០លានដុល្លារអាមេរិក នាឆ្នាំ ២០០១ បានកើន
ឡើងជិត៣ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៤កន្លងទៅនេះ។ ដំណើការចរចារ
ស្ដី​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយ រួមមាន៖
 ​រុស្ស៊ី  - Kazakhstan – Belarus បានបញ្ចប់នាខែធ្នូឆ្នាំ២០១៤។​ទំនាក់​ទំនង​ដៃគូ​យុទ្ធ
សាស្ត្រលើគ្រប់វិស័យបានបង្កើតឡើងក្របខ័ណ្ឌសំរាប់អង្គភាពអាជីវកម្មនៃប្រទេស
ទាំងពីរជំរុញខ្លាំងកិច្ចសហប្រតិបត្តិការថែមទៀត។ស្ដីពីបរិយាកាសធ្វើអាជីវកម្ម នៅវៀតណាម លោក Anton Noveselov អាជីវកររុស្ស៊ី១នាក់នៅទីក្រុង Nha Trang
ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) បានអោយដឹងថា៖

          “ខ្ញុំបានធ្វើអាជីវកម្មនៅវៀតណាមបាន៨ឆ្នាំហើយ និងស្ថានភាពធ្វើអាជិវកម្ម
អភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ច្បាប់របស់វៀតណាមគ្មានរបងច្រើនសំរាប់វិនិយោគិនបរ
ទេស​និយាយរួម និងរុស្ស៊ីនិយាយដោយឡែកទេ។​វៀតណាមកំពុងអនុវត្តបណ្ដា​
ការ​សន្យា​ធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា។ខ្ញុំជឿជាក់ថា៖ ដោយមានការជួយ​
ឧបត្ថម្ភពីរដ្ឋអំណាចវៀតណាមការ​ធ្វើអាជីវកម្មរបស់ខ្ញុំនឹងបន្តអភិវឌ្ឍន៍នា​ពេល
ខាងមុខ។ ”

          និយាយដល់ទំនាក់ទំនងវៀតណាម-រុស្ស៊ី មិនអាចមិននិយាយដល់កិច្ច​ស
ហប្រតិបត្តិការការពារប្រទេសសន្តិសុខ និងបច្ចេកទេសយោធាឡើយ។ ក្នុងសភាព
ការណ៍នៅក្នុងតំបន់និងលើពិភពលោកមានបំរ៉ែបំរួលយ៉ាងខ្លាំងក្លា កិច្ចសហប្រតិ
បត្តិការជិតស្និទ្ធរបស់ភាគីទាំងពីរក្នុងវិស័យនេះ បានរួមចំណែកជាក់ស្ដែងចូលក្នុង
ការរក្សារបរិយាកាស១ប្រកបដោយសន្តិភាព ស្ថិរភាព បំរើការងារអភិវឌ្ឍន៍សេដ្ឋ
កិច្ចនៅប្រទេសនិមួយៗ។

          រួមជាមួយគ្នានោះ ទំនាក់ទំនងកិច្ចការបរទេសប្រជាជន នៃប្រទេសទាំងពីរ
ក៏​បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដែរ។ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
 លោក Vu Xuan Hong ​សង្កត់ធ្ងន់ថា៖        ​  

          “ យើងខ្ញុំនឹងស្ម័គ្រចិត្ត ​ធ្វើអស់ពី​កម្លាំង​កាយ​ចិត្តរបស់ខ្លួន ដើម្បីជំរុញទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ​កាន់តែអភិវឌ្ឍន៍ ផ្សាភ្ជាប់ប្រជាជននៃប្រទេស
ទាំងពីរកាន់តែស្អិតរមួតថែមទៀត។ សមាគមមិត្តភាពវៀតណាម-រុស្ស៊ី បន្តពង្រីក
រាល់សមិទ្ធផលដែល​ទទួលបាន​ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍
ក្នុងស្ថានភាពថ្មី។”

          ពង្រីកសមិទ្ធផលសហប្រតិបត្តិការ

          ក្នុងឆ្នាំ២០១៥នេះ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ី
​ បន្ត​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាតាមទិសដៅបង្កើនទំនាក់ទំនងនយោបាយគួរអោយទុក
ចិត្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់…លៗ​។ ៦៥ឆ្នាំកន្លងផុតទៅហើយ ទំនាក់ទំនង
វៀតណាម​និងរុស្ស៊ី បានកសាងនិងអភិវឌ្ឍន៍លើគ្រឹះដ្ឋាននៃចំណងមិត្តភាពរវាងប្រ
ជាជាតិទាំងពីរ ដែលបានអះអាងក្នុងរាល់បំរ៉ែបំរួលប្រវត្តិសាស្ត្រ។បន្តពង្រឹងនិងពង្រីក
 ​ទំនាក់ទំនងនេះ ជាតម្រូវការ និងគោលបំណងរបស់ប្រជាជននៃប្រទេសទាំងពីរ​ រួម
ចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅក្នុងតំបន់
 និងលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ