ទំនប់សមុទ្រក្នុងយុទ្ឋសាស្រ្តអភិវឌ្ឍន៍ប្រទរេសជាតិ។
THU HOA -  
(VOVWORLD) /  
(VOVWORLD)-ប្រធានរដ្ឋវៀតណាមTruong Tan Sang និងក្រុមការងារមជ្ឈឹមទើបនឹង
មានដំណើរបំបេញការងារពិនិត្យមើលខ្សែរទំនប់សមុទ្រនៅបណ្តាខែត្រស្ថិតក្នុងវាល
ទំនាបទន្លេ Cuu Long។លោកបានប្រគល់ភារកិច្ចអភិវឌ្ឍន៍ខ្សែរទំនប់សមុទ្រនៅដំបន់
នេះឲ្យបណ្តាផ្នែកស្ថសប័នទាក់ទិននិងដំបន់នៅទីនេះ។
វៀតណាមមានបណ្តោយមាត់សមុទ្រប្រមាណ៣២៦០គីឡូមែត្រ។ចំពោះមុខគ្រោះ
អាសន្នទឹកទំនប់សមុទ្រឡើងខ្ពស់ដោយសារការប្រែប្រួលអាកាសធាតុព្រមទាំងលើក
កំពស់ប្រសីទ្ឋភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់មាត់សមុទ្រតាំងពីឆ្នាំ
២០០៦មករដ្ឋាភិបាលវៀតណាមបានអនុម័តលើកម្មវិធីជលផលពង្រឹងខ្សែទំនប់
សមុទ្រពីខែត្រQuang Ninh ទៅខែត្រ Quang Nam។ក្រោយរយះពេល៥ឆ្នាំអនុវត្តខែត្រទីក្រុងចំនូន១៣ជួសជួលពង្រឹងទំនប់សមុទ្របាន
២៧២គីឡូមែត្រនិងដាំដើមឈើការពារទំនប់លើផ្ទៃដីចំនួន១៣២ ha។ដោយឡែក
ខែត្រ HaTinh ភាគកណ្តាលវៀតណាម ជួសជួលពង្រឹងទំនប់សមុទ្របាន១០០គីឡូ
មែត្រ។លោកBui Le Bac ប្រធានផ្នែកគ្រប់គ្រងទំនប់បង្ការទប់ទល់នឹងខ្យល់ព្យុះ
ខែត្រ HaTinhបានអះអាងថាលទ្ឋផលនេះជាទ្រពសម្បិតមិនកាត់ថ្លៃបាន។ព្រោះថា
ខ្សែទំនប់សមុទ្របានជួយការពារអ្នកនេសាទនិងអភិវឌ្ឍសេដ្ឋកិច្ចនៅដំបន់មាត់
សមុទ្រប្រកបដោយប្រសិទ្ឋភាព។លោកឲ្យដឹងថា: “ប្រព័ន្ឋទំនប់សមុទ្ររបស់ខែត្រ
HaTinh មានបណ្តោយប្រមាណ២០០គីឡូមែត្រ។តាំងពីពេលជួសជុលពង្រឹងនាឆ្នាំ
២០០៦មកខ្សែទំនប់នេះផ្តល់មកប្រសិទ្ឋភាពជាក់ស្តែង។ប្រជាជនប្រមាណ១សែន២
ម៉ឺននាក់នៅឃុំមាតសមុទ្រ HaTinh ត្រូវបានការពារ។ប្រព័ន្ឋចឹញ្ចិមជលផលរបស់ខែត្រ
ត្រូវបានពង្រឹង។ទន្ទឹមនឹងនោះសេដ្ឋកិច្ចទេសចរណ៍ក៍មានការផ្លាស់ប្តូរដែរ“។
ចំពោះបណ្ដាដំបន់មាត់សមុទ្រ ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាង ជួសជុលទំនប់សមុទ្រចំណុះបណ្ដាខេត្តនៅតំបន់វាលទំនាបទន្លេ Cuu Long បណ្ដា
ខេត្តឆ្នេរសមុទ្រប៉ែកខាងលិច Nam Boរួមមាន Tien Giang, Ben Tre, Tra Vinh,
Soc Trang, Bac Lieu, Ca Mau, Kien Giang បានមានការផ្ដើមគំនិត ឆ្លងកាត់រាល់ការលំបាកអំពីលក្ខណៈធម្មជាតិមិនអំណោយផលសំរេចសំណង់ដ៏រឹងមាំនៃឆ្នេរសមុទ្រ ក្នុងនោះមានទំនប់សមុទ្រ។ប្រធានរដ្ឋវៀតណាម Truong Tan Sang ក្នុងដំណើរទៅ
ត្រួតពិនិត្យខ្សែទំនប់សមុទ្រដំបន់វាលទំនាបទន្លេ Cuu Long នាថ្ងៃទី៧មេសាកន្លងមក
បានសង្កត់ធ្ងន់ថា៖“ក្នុងរយៈពេលកន្លងមក យើងបានមានការខំប្រឹងប្រែងជាច្រើន
ដើម្បីរក្សាព្រៃលិចទឹកប្រៃការពារខ្សែទំនប់សមុទ្រ។ ត្រូវការពាររក្សាឲ្យបានព្រៃលិច
ទឹកប្រៃពីព្រោះនេះជាព្រៃការពារ ការពារយ៉ាងហ្មត់ចត់ខ្សែទំនប់សមុទ្រដែលនាពេល
អនាគតមិនឆ្ងាយ យើងត្រូវការមានដើម្បីរក្សាដំបន់វាលទំនាបទន្លេ Cuu Long ក៏ដូចជា
ដំបន់វាលទំនាបទន្លេ Hong មិនឲ្យបាត់ដីដោយសារការប្រែប្រួលអាកាសធាតុនិងទឹកសមុទ្រឡើង។”
|
(Internet) |
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្សែផ្លូវគមនាគមន៍សំខាន់ចំនួន៥របស់វៀតណាមនោះ ខ្សែទំនប់
សមុទ្រមានតួនាទីដ៏សែនសំខាន់ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស
គឺក្នុងលក្ខណវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសត្រូវរងផលប៉ះពាល់នៃទឹក
សមុទ្រឡើង។ ដូច្នេះប្រធានរដ្ឋ Truong Tan Sang ក្នុងដំណើរទៅត្រួតពិនិត្យខ្សែទំនប់សមុទ្រ
ដំបន់វាលទំនាបទន្លេ Cuu Long បានចាត់ទុកថាបណ្ដាក្រសួងស្ថាប័នវៀតណាមគប្បីបន្ត
ស្រាវជ្រាវរកឃើញដំណោះស្រាយសមស្របនិងលក្ខណៈជាក់ស្តែងនៃដំបន់នីមួយៗដើម្បី
អភិវឌ្ឍន៍ខ្សែទំនប់សមុទ្រសំដៅរារាំងការជិះឥទ្ធពលពីសមុទ្រ ការពារប្រជាជន បរិស្ថាន និងបង្កប្រព័ន្ធគមនាគមរឹងមាំ។ នេះជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ
សំខាន់គប្បីអនុវត្តព្រមៗគ្នាក្នុងការអនុវត្តភារកិច្ចសំខាន់ចំនួនពីរគឺកសាងសេដ្ខកិច្ចផ្សា
ភ្ជាប់នឹងការពារសន្តិសុខការពារជាតិក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀត
ណាម៕
THU HOA
-VOVWORLD