ទប់ស្កាត់ប្រភពហិរញ្ញវត្ថុ សង្គ្រាមសំខាន់ក្នុងយុទ្ធសាស្ត្ររួមប្រឆាំងភេរវកម្ម

ទប់ស្កាត់ប្រភពហិរញ្ញវត្ថុ សង្គ្រាមសំខាន់ក្នុងយុទ្ធសាស្ត្ររួមប្រឆាំងភេរវកម្ម - ảnh 1
ទប់ស្កាត់ប្រភពហិរញ្ញវត្ថុ សង្គ្រាមសំខាន់ក្នុងយុទ្ធសាស្ត្ររួមប្រឆាំងភេរវកម្ម (RT)



        Vovworld-ការជួញដូរអាវុធ មនុស្ស គ្រឿងញៀនចាប់ចំណាប់ខ្មាំងជមរិតទាប្រាក់លក់ប្រេងរ៉ែនៅដំបន់ដែលទន្ទ្រានកាន់កាប់លួចប្រាក់ពីធនាគារ។ នេះគឺជា​មូលហេតុ​បង្កើតឡើងប្រភពហិរញ្ញវត្ថុដ៏សម្បូរសំរាប់ IS។ ថវិការឆ្នាំ២០១៥របស់ IS ប្រមាណ២ពាន់លានដុល្លារអាមេរិក។ ប្រភពហិរញ្ញវត្ថុដ៏សម្បូរនេះបានជួយឲ្យ IS ទោះបីត្រឹមតែជាអង្គការស្វ័យប្រកាសប៉ុណ្ណោះក៏ អាចត្រួតពិនិត្យដំបន់ដីទូលំ​ទូលាយ​មួយ ហានប្រឈមមុខនឹងមហាអំណាចនិងជាការគំរាមកំហែងដ៏ធំធេងសំរាប់​ពិភពលោកទាំងមូល។

កំលាំងដ៏ឃោឃៅនិងសក្ដានុភាពសេដ្ឋកិច្ចដ៏ខ្លាំងក្លា

បណ្ដាការវាយប្រហារដ៏បង្ហូឈាមការចាប់ចំណាប់ខ្មាំងនិងសម្លាប់ចំណាប់ខ្មាំងដ៏សាហាវនាពេលកន្លងទៅបានសឲ្យឃើញឥទ្ធិពលរបស់ IS កំពុងជះ​ឥទ្ធពល​ដោយផ្ទាល់លើសន្តិសុខសកលលោក ហួសពីអង្គការជ្រុលនិយម​ណា​ណាទាំងអស់​ពីមុនមកអំពីកំរិតឃោឃៅសាហាវ។ IS ក៏ត្រូវបានស្គាល់ដល់ជាអង្គការមាន​សក្ដានុភាពសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។ ដោយមានកន្លែងអាជីវកម្មប្រេងចំនួន៨នៅ​អ៊ីរ៉ាក់និងស៊ីរី ជារៀងរាល់ថ្ងៃ IS ទទួលបានចំនួនប្រាក់ពី១ដល់២លានដុល្លារ​អាមេរិក។ ប្រភពចំណូលមួយទៀតរបស់ IS គឺគេលក់វត្ថុបុរាណដែលគេ​រកឃើញ​នៅដែនដីដែលទន្ទ្រានកាន់កាប់ខុសច្បាប់។ មានប្រាក់គេកាន់តែបង្កើនឥទ្ធិពល​តាមរយៈចំណាយប្រាក់ជាច្រើនជ្រើសរើសទាហានជាជនឥស្លាមលោកខាងលិច។ ហេតុនេះហើយទោះបីជាអង្គការស្វ័យប្រកាសមួយប៉ុណ្ណោះ ប៉ុន្តែ IS ជាការព្រួយបារម្ភ​ដ៏​ធំធេងរបស់សហគមន៍អន្តរជាតិ។ ​ការវាយប្រហារភេរវកម្មនៅក្រុងប៉ារីស​នា​ពេលកន្លងទៅបានសឲ្យឃើញអំពីកំរិតបណ្ដុះបណ្ដាលនិងរៀបចំផែនការដ៏​ម៉ត់ចត់ពីមុននៃអង្គការនេះ។​ សកម្មភាពនេះមិនអាចអនុវត្តបានប្រសិនបើខ្វះ​ប្រភព​ហិរញ្ញវត្ថុឡើយ។

        ជាក់ស្ដែងគឺមិនមែនដល់ពេលឥឡូវនេះសហគមន៍អន្តរជាតិទើបគិតគូដល់ការ​ទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់កំលាំងភេរវកម្មនោះឡើយ​ក្នុងអំឡុង១៤ឆ្នាំកន្លងទៅ​គិត​តាំងពីពេលកើតមានឡើងការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ នៅ​អាមេរិក​​នោះ សហគមន៍អន្តរជាតិបានដំណើរការវិធានការជាច្រើនក្នុងនោះមាន​សេចក្តីសំរេចចិត្តយ៉ាងខ្លាំងក្លានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជា​ដើម។ ប៉ុន្តែការខំប្រឹងប្រែងនោះមិនទាន់ទទួលបានជោគជ័យដោយសារខ្វះ​យន្តការ​សហប្រតិបត្តិការរួម។

កសាងយុទ្ធសាស្ត្រសកលស្ដីពីការទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់ភេរវកម្ម

        យល់ដឹងនូវគ្រោះថ្នាក់នៃចរន្តប្រាក់អាក្រក់នេះ បណ្ដាថ្នាក់ដឹកនាំលើ​ពិភពលោក​កំពុងសហប្រតិបត្តិការស្វែងរកវិធានការទប់ស្កាត់ប្រភពជំនួយ​ហិរញ្ញវត្ថុ​សំរាប់ភេរវកម្ម​ដោយការបង្កើនចែករំលែកព័ត៌មានចារកម្ម បង្កក​ទ្រពសម្បត្តិភេរវកម្ម។ អាមេរិកកំពុង​បើក​ទូលាយការវាយប្រហារតាមជើង​អាកាស​លើមូលដ្ឋានប្រេងរ៉ែ ជាប្រភពចំណូល​សំខាន់​របស់ IS។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នាពេលថ្មីៗនេះបានចុះ​ហត្ថលេខា​លើ​ក្រិត្យបង្កើត​គណៈកម្មាធិការទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់ក្រុម​ភេរវកម្ម​នានា។ នៅសន្និសីទ G20 ដែលទើបនឹងបានប្រព្រឹត្តទៅនៅទួរគី បណ្ដាថ្នាក់ដឹកនាំបាន​ឯកភាពបង្កើត​យន្តការសហប្រតិបត្តិការសកលមួយ សំដៅចែករំលែកព័ត៌មាន​ចារកម្មតាម​ដាន​ច្រកទ្វារព្រំដែននិងបង្កើនសន្តិសុខអាកាសចរណ៍ដើម្បីទប់ស្កាត់​ភេរវករធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ ទន្ទឹមនឹងនោះបណ្ដាអង្គការ​ហិរញ្ញវត្ថុ​សកលកំពុង​កសាងវិធានការជាក់ស្ដែងនិងខ្លាំងក្លាជាងក្នុងការគ្រប់គ្រងប្រភព​ប្រាក់​ឆ្លងកាត់តាមរយៈធនាគារអង្គការសង្គមនិងអង្គការសម្បុរសធម៍នានា។

        តាមបណ្ដាអ្នកវិភាគថា សង្គ្រាមទប់ស្កាត់ប្រភពហិរញ្ញវត្ថុនៃភេរវករ IS ក៏​ខ្លាំងក្លាមិនចាញ់នឹងការវាយប្រហារតាមជើងអាកាសនិងការវាយប្រហារផ្ទាល់ទៅលើ IS ឡើយ។ ពីព្រោះដើម្បីបំផ្លាញហិរញ្ញវត្ថុនៃអង្គការមួយដែលមិនទាក់ទងនឹង​ខាងក្រៅគឺមិនងាយស្រួលឡើយ។ ​ហេតុនេះហើយសង្គ្រាមនេះទាមទារការ​ខំប្រឹងប្រែងនិងសហប្រតិបត្តិការយូរអង្វែងរបស់សហគមន៍អន្តរជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ