ទីផ្សារនាំចេញលករឆ្នាំ២០១៤៖បណ្ដាសញ្ញាសប្បាយរីករាយ

  (VOV World)_ឆ្នាំ២០១៣​បានបិទបញ្ចប់ ដោយការបញ្ជូនពលករទៅ​បរទេស​បានសម្រេចតាមគោលដៅដែលបានដាក់ចេញ ​មនុស្សចំនួន​ជាង ៨៨​ពាន់នាក់​ត្រូវបានបញ្ជូនទៅធ្វើការនៅឯបរទេស។ ឈានចូលឆ្នាំ ​២០១៤ ឱកាសថ្មីជាច្រើន
ត្រូវបានបើកចេញ សំរាប់ពលករវៀតណាម។ ​​

ទីផ្សារនាំចេញលករឆ្នាំ២០១៤៖បណ្ដាសញ្ញាសប្បាយរីករាយ - ảnh 1
ពលករទៅធ្វើការនៅឯបរទេស(http://vieclamvietnam.gov.vn/)

ពលករចំនួន១៦ពាន់នាក់មានឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង

          បណ្ដាថ្ងៃដើម​ខែមករា ឆ្នាំ ២០១៤ ជាបណ្ដាថ្ងៃដែល​ត្រូវបានចាត់ទុកថាមាន​ក្តីសង្ឃឹមបំផុតចំពោះផ្នែកបញ្ជូនពលករទៅបរទេស។ ​​អនុស្សារណ​យោគយល់ គ្នាពិសេសមួយរវាងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម​ ជាមួយ ក្រសួងការងារនិងពលករកូរ៉េខាងត្បូង មានសុពលភាពក្នុងរយៈ​ពេល១ឆ្នាំតែប៉ុណ្ណោះ  ប៉ុន្តែវាបាននាំមក​ក្ដីសប្បាយរីករាយជាច្រើន ​ចំពោះពលករជិត១៦ពាន់នាក់។ លោក
 Nguyen Ngoc Quynh នាយក​នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេស បានអោយ
ដឹងថា៖

          “ ចំពោះទីផ្សារកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​បានសម្រេច ចិត្តចុះហត្ថលេខាបង្កើនមូលនិធិសំរាប់ពលករមុនពេលចេញ​ដំណើរ។ ខ្ញុំជឿជាក់
ថា៖  ក្នុងឆ្នាំ ២០១៤នេះវៀតណាម​អាចតភ្ជាប់ការព្រមព្រៀងជាមួយកូរ៉េខាង ត្បូង ឡើងវិញ ដើម្បីបន្តបញ្ជូន​ពលករទៅធ្វើការនៅកូរ៉េខាងត្បូង។”

          តាមលោក Nguyen Ngoc Quynh ថា៖ ក្នុងរយៈពេលដែលត្រូវផ្អាក់ការ​បញ្ជូន​ពលករទៅធ្វើការនៅកូរ៉ែខាងត្បូង ដ៏យូរ ដូច្នេះ ដើម្បីជួយ​ឧបត្ថម្ភ​សិក្សារ​ភាសាកូ រ៉េខាងត្បូងឡើងវិញ ក្រសួងការងារ យុទ្ធជនពិការ និង​សង្គមកិច្ចបានបង្កើតគំរោង ផែនការ ហើយប្រគល់អោយមជ្ឈមណ្ឌល​ពលករបរទេស បើកថ្នាក់រៀនភាសាកូ រ៉េខាងត្បូងឡើងវិញ និងចំណេះដឹងចាំបាច់នានាសំរាប់ពលករ។ ចំពោះពលករនៅ ស្រុកក្រីក្រ ជាង២៧០០នាក់ បានចុះឈ្មោះដើម្បីប្រឡងភាសាទៅធ្វើការនៅកូរ៉េ
ខាងត្បូង ក្នុងវិស័យកសិកម្ម នឹងត្រូវបានជួយឧបត្ថម្ភរៀបភាសាកូរ៉េខាងត្បូង ​តាមសេចក្ដីសម្រេចលេច៧១ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។


ទីផ្សារនាំចេញលករឆ្នាំ២០១៤៖បណ្ដាសញ្ញាសប្បាយរីករាយ - ảnh 2
ពលករទៅធ្វើការនៅឯបរទេស(http://vieclamvietnam.gov.vn/)

ឱកាសផ្សេងៗទៀត

ចំពោះទីផ្សារបញ្ជូនពលករទៅបរទេស ក្នុងឆ្នាំ២០១៤ ទីផ្សារប្រពៃណីមួយចំនួន
ដូចជា៖ជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី…ជាដើម បន្តមានតម្រូវការខ្ពស់ក្នុងការទទួល ពលករពី បរទេស ដែលក្នុងនោះមានពលករវៀតណាម។ លោក Dao Cong Hai នាយករង នាយក ដ្ឋានគ្រប់គ្រងពលករបរទេសបាន​អះអាងថា៖

          “ យើងបន្តប្រមូលផ្តុំចូលក្នុងទីផ្សារប្រពៃណីចំនួន៤។ ទីមួយគឺ​ម៉ាឡេស៊ី ​យើង
ខ្ញុំនឹងប្តេជ្ញា បញ្ជាណែនាំដើម្បីទទួលបានគោលដៅមាន​ ពលករចំនួន១៥ពាន់ដល់
២០ ពាន់នាក់ទៅធ្វើការនៅម់ាឡេស៊ី ក្នុងឆ្នាំ ​២០១៤។ ទីពីរគឺទីផ្សារតៃវ៉ាន់ (ចិន)  ខំប្រឹងប្រែងរក្សារនិងហួសនឹងកំរិត​ក្នុងឆ្នាំ ២០១៣ គឺ៤៣ពាន់នាក់​ …​ល។”

          ទន្ទឹមនឹងនោះ បណ្ដាទីផ្សារដ៏តឹងរឹងក៏បានបើកទ្វាទទួលពលករមាន​សមត្ថភាព របស់វៀតណាម។ បណ្ដាកម្មវិធីបញ្ជូនគិលានុបដ្ឋាយិកា ទៅ​ធ្វើការនៅអាលឺម៉ង់ ​ជប៉ុន  កំពុងបានអនុវត្តយ៉ាងងាយស្រួល។ ទោះបីជា​មរិមាណពលករក្នុងវិស័យនេះ មិនច្រើនទេ ប៉ុន្តែបានបង្កើតគ្រិះដ្ឋានដើម្បី​ពង្រីកទីផ្សារ បញ្ជូនពលករទៅបរទេសមាន កំរិតខ្ពស់ មានចំណូលខ្ពស់នៅប្រទេសអភិវឌ្ឍ​ន៍។ 

ឆ្នាំ ២០១៤ ត្រូវបានព្យាករណ៍ថាស្ថានភាពខឿនសេដ្ឋកិច្ចនៅមានការលំបាក
ជាច្រើន អង្គភាពអាជីវកម្មជាច្រើននឹងត្រូវប្រឈមមុខនឹងស្ថានភាពក្ស័យធន អ្នក
បាត់អាជិពត្រូវបានកើនឡើង ដូច្នេះ ការបញ្ចូនពលករទៅបរទេសដើរតួនាទីដ៏សែន
សំខាន់ ក្នុងការស្ថិរភាពសេដ្ឋកិច្ច សង្គម ក៏ដូចជា​កាត់បន្ថយភាពក្រីក្រ។ បណ្ដាស្ថាប័ន និងផ្នែកវៀតណាមខំប្រឹងប្រែងទទួលបានគោលដៅគឺបញ្ចូនពលករចំនួន៨៥ពាន់ដល់
៩មឺននាក់ទៅធ្វើការនៅឯបរទេសក្នុងឆ្នាំ ២០១៤នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ