ទំព័រថ្មីក្នុងទំនាក់ទំនងអ៊ីរ៉ង់និងបណ្ដាប្រទេសមហាអំណាច
HUYEN -  
(VOV) /  
(VOV)_ក្រោយរយៈពេល៥ខែ ចាប់ពីពេលកិច្ចព្រមព្រៀងនុយគ្លេអ៊ែររវាងអ៊ីរ៉ង់
និងក្រុម P5+1 ត្រូវបានចុះហត្ថលេខា ដោយមានការខ្វែងគំនិត និងរិះគន់ជាច្រើន
អាមេរិកនិងបណ្ដាប្រទេសលោកខាងលិច បានឯកភាពលុបចោលបណ្ដាបទដាក់
ទណ្ឌកម្មចពោះ Tehran។ ប្រការនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
បង្កើតឡើងទំព័រថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសលោកខាងលិចជាមួយអ៊ីរ៉ង់
ក្រោយរយៈពេល៣៥ឆ្នាំប្រឈមមុខគ្នា ហើយបើកចេញឱកាសធំធេងមួយសំ
រាប់អ៊ីរ៉ង់ ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ។
|
ទំព័រថ្មីក្នុងទំនាក់ទំនងអ៊ីរ៉ង់និងបណ្ដាប្រទេសមហាអំណាច |
ការលុបចោលបណ្ដាបទដាក់ទណ្ឌកម្មជាជំហានបន្ទាប់នៃកិច្ចព្រមព្រៀងនុយ
គ្លែអ៉ែប្រវត្តិសាស្ត្រដែលទទួលបាន នាខែកក្កដាឆ្នាំ ២០១៥កន្លងទៅ រវាងអ៊ីរ៉ង់និង
ក្រុម P5+1(រួមមានអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់)។ កិច្ចព្រមព្រៀង
នេះទទួលបាន ក្រោយរយៈពេល២ឆ្នាំកន្លះ ចរចារដ៏តឹងតែង ត្រូវបានបិទបញ្ចប់
តភ្ជាប់ឡើងវិញទំនាក់ទំនងរវាងអាមេរិក ប្រទេសលោកខាងលិច និងអ៊ីរ៉ង់ ក្រោយ
រយៈពេល៣៦ឆ្នាំត្រូវផ្អាក ចាប់ពីឆ្នាំ ១៩៧៩មក។
ទំនុកទុកចិត្តត្រូវបានបង្កើត
ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៦ មករា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
(IAEA)បានអះអាងថា៖Tehranបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ បន្ទាប់ពីពេល
ដែល IAEA ចេញសេចក្ដីប្រកាសនេះ ប្រធានាធិបតីអាមេរិក លោក Barack Obama
បានចុះហត្ថលេខាលើអនុក្រិត លុបចោលបណ្ដាបទដាក់ទណ្ឌកម្ម។ តាមនោះ
អាមេរិកបានលុបចោលការហ៊ុំព័ទ្ធទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ប្រមាណ ១៥០ពាន់
លានដុល្លារអាមេរិក ក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ទន្ទឹមនឹងនោះ បានអនុម័ត
អោយបណ្ដាក្រុមហ៊ុនអាមេរិកនាំចូលស្បៀងអាហេរ និងមុខទំនិញផ្សេងៗពី
Tehran ។ នាថ្ងៃនេះដែរ ដំណាងទទួលបន្ទុកបញ្ហាទំនាក់ទំនងអន្តរជាតិ របស់ EU
លោកស្រី Federica Mogherini ក៏បានអះអាងថា៖ ប្រទេសមហាអំណាចចំនួន៦
លើពិភពលោកបានឯកភាពលុបចោលបទដាក់ទណ្ឌកម្ម ក្នុងវិស័យធនាគារ
ឧស្សាហកម្មដែកថែប ដម្លើងនាវា និងវិស័យជាច្រើនទៀត ចំពោះអ៊ីរ៉ង់។
សហគមន៍អន្តរជាតិបានស្វាគមន៍កាយវិការពោលខាងលើ និងចាត់ទុកថានេះ
គឺជាជោគជ័យនេះទំនុកទុកចិត្តរបស់ភាគីនានាក្នុងពេលអនុវត្តកិច្ចព្រមព្រៀងនានា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ការ
អនុវត្តកិច្ចព្រមព្រៀងនុយគ្លេអ៊ែរនេះជាជោគជ័យនៃកិច្ចការបរទេស មានចរិតលក្ខ
ណះប្រវត្តិសាស្ត្រ ហើយជឿជាក់ថាបណ្ដាជំហានជាបន្តនឹងជំរុញស្ថិរភាពនៅក្នុងតំ
បន់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា៖នេះគឺជាជំ
ហានដើមដំបូងដើម្បីកសាងទំនុកទុកចិត្ត។ រីឯ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan
Rouhani បានហៅនេះជាជ័យជំនះសំខាន់របស់ប្រទេសអ៊ីរ៉ង់។ ជោគជ័យនេះជា
សាក្ខីភាពអំពីសុទិដ្ឋិនិយមនយោបាយ ការប្តេជ្ញាចិត្ត និងទំនាក់ទំនងពហុទិស
ភាគីទាំងឡាយអាចដោះស្រាយបានបញ្ហាស្មុគ្រស្មាញបំផុត។
អ៊ីរ៉ង់ឈានចូលដំណាក់កាលអភិវឌ្ឍន៍សម្បូរុងរឿង?
ការលុបចោលបណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងប្រទេសលោកខាង
លិច ចំពោះអ៊ីរ៉ង់ តាមបណ្ដាអ្នកវិភាគថា៖ នឹងជួយអ៊ីរ៉ង់ក្លាយទៅជាប្រទេសមហា
អំណាចនៅក្នុងតំបន់។
ស្ដីអំពីវិស័យសេដ្ឋកិច្ច ដោយមិនអើពើដល់បទដាក់ទណ្ឌកម្ម អ៊ីរ៉ង់នៅស្ថិត
នៅក្នុងចំណោមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ ប្រៀបធៀបជាមួយប្រទេស
កំពុងអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសគឺប្រឈមមុខនឹងការខូចខាតដោយសង្គ្រាម
និងបទដាក់ទណ្ឌកម្ម សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ( HDI) របស់អ៊ីរ៉ង់ នៅបានកែលំ
អរ។ អ៊ីរ៉ង់ត្រូវបានវាយតំលៃថាមានកំណើនខ្ពស់ក្នុងវិស័យបច្ចេកទេសខ្ពស់ និងវិនិ
យោគ ក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ច្រើនជាងប្រទេសនានាទាំងអស់ ក្នុងតំបន់
មជ្ឈឹមបូពា៍។ ឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ទទួលបាន៣%។ ការលុប
ចោលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏បានគូសសញ្ញាអំពីការស្ដាឡើងវិញរបស់បណ្ដា
រោងចក្រផលិតប្រេងរ៉ែរបស់អ៊ីរ៉ង់នៅលើទីផ្សារប្រេងសកល។ តាមការប៉ាន់ស្មាន
ថា៖ អ៊ីរ៉ង់អាចបង្កើនការនាំចេញបរិមាណប្រេងឡើងដល់៦០% ក្នុងឆ្នាំនេះ។ ទន្ទឹម
នឹងនោះ ប្រទេសនេះមានចំនួនប្រជាជន ៨០លាននាក់ និងបរិមាណសេដ្ឋកិច្ចស
រុបប្រចាំឆ្នាំទទួលបាន៤០០ពាន់លានដុល្លារអាមេរិក ប្រទេសនេះនឹងជាទីផ្សារគួរ
អោយទាក់ទាញចំពោះវិនិយោគិនបរទេស។
ស្ដីអំពីវិស័យនយោបាយនិងតួនាទី Tehran បានក្លាយទៅជាប្រទេសមានតួនា
ទីខាងនយោបាយ ក្នុងតំបន់ និងការលុបចោលបណ្ដាបទដាក់ទណ្ឌកម្មនេះ នឹងបាន
លើកកំពស់តួនាទីរបស់អ៊ីរ៉ង់លើឆាកអន្តរជាតិ។
បទដាក់ទណ្ឌកម្មត្រូវបានលុបចោល ទំព័រមាសថ្មីក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់ត្រូវ
បានបើកចេញ រួមជាមួយគ្នានោះគឺ បណ្ដាឱកាសធំធេងអំពីសេដ្ឋកិច្ច នយោបាយ។
កិច្ចព្រមព្រៀងនុយគ្លេអ៉ែរ អ៊ីរ៉ង់ជាមួយការលុបចោលបទដាក់ទណ្ឌកម្ម ត្រូវបាន
ចាត់ទុកជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រ ជាជំហានដំបូង ក្នុងការកសាងទំនុកទុក
ចិត្តរវាងអ៊ីរ៉ង់ជាមួយប្រទេសមហាអំណាចនានា៕
HUYEN
-VOV