(VOV)_ការបោះឆ្នោតរដ្ឋសភានៅទួរគីត្រូវបានបិទបញ្ចប់ នាពេលថ្មីៗនេះ
ដោយជ័យជំនះបានទៅលើគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់ប្រធានាធិបតី
លោក Tayyip Erdogan ។ តាមបណ្ដាអ្នកសង្កេតការណ៍ថា៖ លទ្ធផលនៃការបោះ
ឆ្នោតនេះបង្ហាញនូវគោលបំណងរបស់អ្នកបោះឆ្នោតប្រទេសនេះ អំពីបរិយាកា
សមួយប្រកបដោយស្ថិរភាពនិងអភិវឌ្ឍន៍ ជឿជាក់ទៅលើគណបក្សកាន់អំណាច
បន្តដឹកនាំប្រទេសជាតិ។
|
ទួរគីនិងបណ្ដាការលំបាកសាកល្បងបន្ទាប់ពីការបោះឆ្នោត |
នាថ្ងៃទី១វិច្ឆិកា ក្នុងចំណោមសន្លឹកឆ្នោតចំនួន ៩៧% គណបក្សយុត្តិធម៌និងអ
ភិវឌ្ឍន៍ AKP ដឹកនាំដោយប្រធានាធិបតី លោក Tayyip Erdogan ទទួលបានសម្លេង
គាំទ្រជាង ៤៩,៤% ស្មើនឹង ៣១៥/៥៥០អាសនះសភា។ ក្នុងពេលជាមួយគ្នានោះ
ធិបតេយ្យ ប្រជាជន ទទួលបាន១០% និងគណបក្សចលនាជនជាតិទទួលបាន
១១%។ ដោយមានលទ្ធផលនេះ AKPមានសិទ្ធិបង្កើតរដ្ឋាភិបាលមួយដោយខ្លួនឯង។
ហេតុអ្វី AKP ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត?
ការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតសំខាន់បំផុត នៅទួរគី ក្នុងរយៈពេល
ច្រើនឆ្នាំកន្លងទៅ។ បានប្រព្រឹត្តទៅ ក្នុងសភាពការណ៍ដែលរដ្ឋាភិបាលប្រទេសនេះ
ទទួលរងការបំបែកបំបាក់ជាច្រើន ដោយការវាយប្រហារបង្ហូរឈាមរបស់ក្រុមជី
ហាដ និងការខ្វែងគំនិតជាមួយគណបក្សកម្មករជន Kurd ( PKK)។ មុនពេលបោះ
ឆ្នោត អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា៖ ការបោះឆ្នោតលើកនេះមិនអាចដោះ
ស្រាយបាយភាពទាល់ច្រក់ខាងនយោបាយនាបច្ចុប្បន្នបានឡើយ។ តាមលទ្ធផល
នៃការស្ទង់មតិ មុនពេលបោះឆ្នោត អាត្រាគាំទ្រគណបក្សរបស់ប្រធានាធិបតីលោក
Tayyip Erdogan នៅកំរិត ៤០-៤៣%តែប៉ុណ្ណោះ ទាបជាងកំរិតចាំបាច់ដើម្បីបង្កើត
រដ្ឋាភិបាល។ នាពេលនោះ បណ្ដាគណបក្សជិតស្និទ្ធ Kurd ទទួលបានការគាំទ្រជា
ច្រើនពីប្រជាជន។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតលើកនេះ បានហួសពីការព្យា
ករណ៍របស់គណបក្ស AKP ដោយមានអាត្រាសម្លេងគាំទ្រចំនួន៤៩,៤% ហើយ
អាចបង្កើតរដ្ឋាភិបាលថ្មី ដែលមិនត្រូវការចងសម្ព័ន្ធជាមួយគណបក្សណាមួយឡើយ។
ជ័យជំនះ របស់ AKP ក្នុងការបោះឆ្នោតរដ្ឋសភាលើកនេះ ត្រូវបានវាយតំលៃ
ជាលទ្ធផលមួយដ៏គួរអោយភ្ញាក់ផ្អើល។ មុននោះ បណ្ដាអ្នកបោះឆ្នោតរបស់ទួរគី
ត្រូវទៅបោះឆ្នោតជាលើកទី២ ក្នុងរយៈពេល៥ខែកន្លងទៅនៅប្រទេសនេះ។ ក្នុង
ការបោះឆ្នោតខែមិថុនា កន្លងទៅ គណបក្ស AKP បានបាត់អាសនះជាច្រើន ក្នុង
រដ្ឋសភា ហើយក្នុងពេលចរចារជាមួយគណបក្សផ្សេងៗដើម្បីបង្កើតរដ្ឋាភិបាលក៏
ទទួលបរាជ័យ។ បានជា ទួរគីត្រូវរៀបចំការបោះឆ្នោតឡើងវិញ តាមការកំណត់
របស់រដ្ឋធម្មនុញ្ញ។
ប្រការអ្វីបានជួយ AKP ទទួលបានសម្លេងគាំទ្រច្រើនដូច្នេះ? ចម្លើយគឺដោយ
សារភេរវកម្ម និងការព្រួយបារម្ភអំពីអស្ថិរភាព។ ការក្រោកឈរឡើងរបស់គណបក្ស
កម្មករជន Kurd ( PKK) សង្គ្រាមនៅប្រទេសជិតខាងស៊ីរី និងក្រុមភេរវកម្ម រដ្ឋឥ
ស្លាម ( IS) បានក្លាយទៅជាចំណុចសំខាន់ ទទួលបានការយកចិត្តទុកដាក់ច្រើន
ពីអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ ស្ថានភាពអស្ថិរភាពបានអូសបន្លាយក្នុង
រយៈពេលវែង នៅទួរគីជាមូលហេតុ ជំរុញអោយអ្នកបោះឆ្នោតមានគោលបំ
ណងចង់វិលទៅរកដំណាក់កាល ដែលប្រទេសត្រូវបានគ្រប់គ្រងដោយគណ
បក្សតែមួយ។ទន្ទឹមនឹងនោះ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលបានបង្កើតឡើង
ការផ្លាស់ប្តូរថ្មីជាច្រើន ក្នុងជីវភាពរស់នៅ សេដ្ឋកិច្ចនិងនយោបាយ សង្គម។
ដោយមានយុទ្ធសាស្ត្រ និងកំណែទម្រង់ច្បាស់លាស់ AKP ប្រមូលផ្តុំបានការ
គាំទ្រពីអ្នកបោះឆ្នោត ដើម្បីបញ្ចប់ស្ថានភាពអស្ថិរភាពដែលបានអូសបន្លាយ
ក្នុងរយៈពេល៥ឆ្នាំ នៅប្រទេសនេះ។
ការលំបាកសាកល្បងបន្ទាប់ពីការបោះឆ្នោត
ប៉ុន្តែ ដើម្បីអនុវត្តបានគោលបំណងនានារបស់អ្នកបោះឆ្នោត គណបក្ស
កាន់អំណាច AKP ក៏ជួបការលំបាកជាច្រើនដែរ។ នោះគឺស្ថានភាពបែកបាក់
គ្នារវាងគណបក្សផ្សេងៗ ស្ថានភាពសេដ្ឋកិច្ចជួបការលំបាកជាច្រើន និងជាពិ
សេសគឺការលំបាកក្នុងវិស័យសន្តិសុខ។
លទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះនៅទួរគី បានបង្ហាញថា៖ប្រជា
ជនប្រទេសនេះបានគាំទ្រឯកភាព បូរណភាពដែនដី និងមានគោលបំណង
បានរស់នៅក្នុងបរិយាកាសស្ថិរភាព សន្តិភាព។ ប៉ុន្តែ គោលបំណងទាំងនេះ
អាចក្លាយទៅជាការពិតជាក់ស្ដែងបានឬទេ? ចម្លើយនេះត្រូវតែរងចាំនាពេល
ខាងមុខនេះ៕