ទួរគីបញ្ជូនទាហានទៅអ៊ីរ៉ាក់៖ការគំរាមគំហែងថ្មីចំពោះសន្តិសុខក្នុងតំបន់
HONG VAN -  
(VOV) /  
(VOV)_នាថ្ងៃទី៤ ធ្នូកន្លងទៅ ទាហានទួរគីជាច្រើននាក់បានជ្រៀបចូលក្នុងដែន
ដីអ៊ីរ៉ាក់ដោយខុសច្បាប់ ដោយមូលហេតុថា៖បង្វឹកជនប្រដាប់អាវុធ Kurd ប្រឆាំងនឹង
រដ្ឋឥស្លាមស្វ័យប្រកាស (IS) ។ រឿងហេតុនេះបានបណ្ដាលអោយស្ថានភាពនៅអ៊ី
រ៉ាក់កាន់តែអស្ថិរភាពផង ជះឥទ្ធិពលអសកម្មចំពោះទំនាក់ទំនងទ្វេភាគីផង និងដាក់
បញ្ហាសន្តិសុខតំបន់មជ្ឈឹមបូពា៍នេះចំពោះមុខគ្រោះអាសន្នថ្មីផង។
|
ទួរគីបញ្ជូនទាហានទៅអ៊ីរ៉ាក់៖ការគំរាមគំហែងថ្មីចំពោះសន្តិសុខក្នុងតំបន់ |
តាមទីភ្នាក់ងារសារព័ត៍មានអន្តរជាតិថា៖ ទាហានទួរគីចំនួនពី១៣០ដល់១៥០
នាក់ រួមជាមួយរថពាសដែកការពារ ឈានចូលក្នុងតំបន់ជិតទីក្រុង Mosul របស់អ៊ីរ៉ាក់
នាថ្ងៃទី៤ ធ្នូ ដោយមិនបានសុំការអនុញ្ញាត្តិពី Baghdad ។ ក្នុងពេលជាមួយគ្នានោះ
កាសែត Sabah របស់ទួរគីបានអោយដឹងថា៖ នាបច្ចុប្បន្ន មានទាហានជិតពីរពាន់
នាក់ និង រថពាសដែក កាំភ្លើងធំ ត្រូវបានដាក់ពង្រាយនៅក្បែរនឹងទីក្រុង Mosul
របស់អ៊ីរ៉ាក់។ ចាប់ពីឆ្នាំ ២០១៤មក ទួរគីបានបើកជំរុំហ្វឹកហាត់ Bashiqa នៅជាយ
ទីក្រុង Mosul សំរាប់ជន Kurd និង មូលដ្ឋានចំនួន២ទៀតនៅ Soran និង Qalacholan
ស្ថិតនៅក្នុងតំបន់ស្វ័យការពាររបស់ជន Kurd ភាគខាងជើងអ៊ីរ៉ាក់។
ភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី
មជ្ឈដ្ឋានមន្ត្រីទួរគីបានបកស្រាយអំពីការដាក់ពង្រាយកងទ័ពនៅអ៊ីរ៉ាក់ នាថ្ងៃ
ទី៤ ធ្នូនេះជាសកម្មភាពធម្មតា ជាការបង្កើនកម្លាំងដើម្បីទប់ទល់នឹងគ្រោះសន្តិសុខ។
ក្នុងឆ្នាំកន្លងទៅ ជនប្រដាប់អាវុធចំនួនពីរពាន់នាក់ ពី Mosul ត្រូវបានហ្វឹកហាត់នៅ
ក្នុងតំបន់ពោលខាងលើដើម្បីប្រឆាំងនឹង IS។ កម្មវិធីហ្វឹកហាត់នេះ ត្រូវបានអនុវត្ត
តាមសំណូពររបស់រដ្ឋអំណាចតំបន់ Mosul និងបានរួមសហការជាមួយក្រសួងការ
ពារជាតិអ៊ីរ៉ាក់។ ប៉ុន្តែ ដំណាងគណបក្សសម្ព័ន្ធភាពស្នេហារជាតិ Kurdistan ( PUK)
លោកSaadi Ahmed Pira បានអោយដឹងថា៖ គ្មានការព្រមព្រៀងណាមួយជាមួយ
ទួរគី អំពីការបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់ស្វ័យការពារ Kurdistan របស់អ៊ី
រ៉ាក់ ទេ។
រដ្ឋាភិបាលអ៊ីរ៉ាក់ ក៏បានប្រឆាំងជំទាស់ការហ្វឹកហាត់នេះរបស់ទួរគី។ ក្នុង
ប្រតិកម្មយ៉ាងខ្លាំង នាថ្ងៃទី៦ ធ្នូ អ៊ីរ៉ាក់ បានប្រកាសថាអាចអំពាវនាវការជួយឧប
ត្ថម្ភពីអង្គការសហប្រជាជាតិ ប្រសិនបើបណ្ដាទាហានទួរគីដែលបានបញ្ជូនទៅ
ភាគខាងជើងអ៊ីរ៉ាក់នេះ មិនដក់ចេញ ក្នុងរយៈពេល៤៨ម៉ោង។ នាពេលនោះ សមា
ជិកសភាអ៊ីរ៉ាក់ មួយចំនួន បានស្នើអោយរៀបចំកិច្ចប្រជុំរដ្ឋសភាបន្ទាន់ ដើម្បីអនុ
ម័តលើជំហរយោធាខ្លាំងក្លាជាង ចំពោះប្រទេសជិតខាង។ ប្រធានគណៈកម្មាធិ
ការសន្តិសុខ និងការពារជាតិរបស់រដ្ឋសភាអ៊ីរ៉ាក់ Hakim Al Zamili បានស្នើរដ្ឋា
ភិបាលបញ្ជូនយន្តហោះវាយប្រហារទៅលើទីតាំងដែលកងទ័ពទួរគីជ្រៀបចូល
ដោយខុសច្បាប់ ដើម្បីតបតវិញនឹងអំពើឈ្លានពាននេះរបស់ទួរគី។ ចំពោះប្រតិ
កម្មនេះរបស់អ៊ីរ៉ាក់ នាយករដ្ឋមន្ត្រីទួរគី លោក Ahmet Davutoglu បានប្រកាស
ថា៖បញ្ចប់ការបញ្ជូនទាហានទៅអ៊ីរ៉ាក់ទៀត ប៉ុន្តែមិនលើកឡើងអំពីការដកកង
ទ័ពចេញនេះទេ។ លោក Ahmet Davutoglu ក៏បានបដិសេធចំពោះព័ត៍មាននា
នាដែលបានចាត់ទុកនេះគឺជាការត្រៀមរៀបចំអោយយុទ្ធនាការយោធាណាមួ
យនៅអ៊ីរ៉ាក់។ ចំពោះស្ថានភាពតានតឹងពោលខាងលើ នាថ្ងៃទី៨ ធ្នូ ក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិបានកោះហៅកិច្ចប្រជុំសម្ងាត់ស្ដីអំពីរឿងហេតុ
នេះ។
គ្រោះអាសន្តចំពោះសន្តិសុខក្នុងតំបន់មជ្ឈឹមបូពា៍
ជាប្រទេសមួយនៅក្នុងតំបន់មជ្ឈឹមបូពា៍ ដោយមានប្រជាជនភាគច្រើនកាន់
សាសនា Sunni ទួរគីមានទំនាក់ទំនងជិតស្និទ្ធិជាមួយកងកម្លាំងជន Kurd នៅអ៊ីរ៉ាក់។
តាមអ្នកវិភាគជាច្រើនថា៖ ការដាក់ពង្រាយកងទ័ពនៅអ៊ីរ៉ាក់លើកនេះរបស់
ទួរគីជាយុទ្ធសាស្ត្រការទូតថ្មីមួយរបស់ទួរគី។ ហើយប្រតិកម្មយ៉ាងរឹងមាំរបស់
Ankara ក្នុងរយៈពេលកន្លងទៅ បានបញ្ជាក់ថាប្រទេសនេះកំពុងមានមហិច្ឆតាដឹក
នាំទាំងស្រុង។ ដូច្នេះ ទួរគីត្រូវប្រើប្រាស់ក្រុមភេរវកម្ម ឬឆ្លៀតយកឱកាសនានា
ដើម្បីផ្តួលរលំរដ្ឋអំណាចតំបន់។ តាមអ្នកជំនាញការថា៖ ក្នុងសភាពការណ៍ដ៏
ស្មុគ្រស្មាញនៅមជ្ឈឹមបូពា៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Ankara បានចូលរួម
កងកម្លាំងអឺរ៉ុបវាយប្រហារទៅលើលីប៊ី និងបញ្ជូនទាហានទៅកាន់អ៊ីរ៉ាក់ និង
ស៊ីរីផងដែរ។ លោក Mehmet Kaya នាយកមជ្ឈមណ្ឌលស្រាវជ្រាវ Tigris នៅទួរ
គី បានចាត់ទុកថា៖ ការបញ្ជូនទាហានរបស់ប្រទេសនេះទៅកាន់ Bashiqa ជិត
នឹងទីក្រុង Mosul ជាកាយវិការបង្កើនការខ្វែងគំនិត រវាងជន Kurd ជាមួយរដ្ឋ
អំណាចមជ្ឈឹមរបស់ប្រទេសនេះ សំដៅបង្កើនតួនាទីរបស់ទួរគីនៅក្នុងតំបន់។
ជំនាញការក្រុមប្រឹក្សាអាត្លង់ទិក ប្រចាំនៅវ៉ាស៊ីនតោន Aaron Stein បានចាត់ទុក
នេះគឺជាផ្នែកមួយក្នុងមហិច្ឆតាបញ្ជូលតំបន់ដែលជន Kurd កាន់កាប់នៅអ៊ីរ៉ាក់
ចូលក្នុងដែនដីទួរគី។
ការបញ្ជូនទាហានដោយឯកតោភាគីនេះរបស់ទួរគី ជាជំហានគ្រោះថ្នាក់
ដោយភាពតានតឹងនានា ដែលទាក់ទិនដល់ការបាញ់ទម្លាក់យន្តហោះចម្បាំង
Su -24 របស់រុស្ស៊ី មិនទាន់បានដោះស្រាយដាច់ស្រឡះ។ សកម្មភាពនេះរបស់
ទួរគីបានបណ្ដាលអោយស្ថានភាពនៅក្នុងតំបន់មជ្ឈឹមបូពា៍នេះ ដូចជាធុងរំសេវ
មួយ ហើយអាចផ្ទុះនៅគ្រប់ពេលវេលា៕
HONG VAN
-VOV