ទ្វីបអឺរ៉ុបចំពោះមុខការសាកល្បងសន្តិសុខយ៉ាងធ្ងន់ធ្ងរពីរលកជនអន្តោប្រវេសន៍

ទ្វីបអឺរ៉ុបចំពោះមុខការសាកល្បងសន្តិសុខយ៉ាងធ្ងន់ធ្ងរពីរលកជនអន្តោប្រវេសន៍ - ảnh 1
ទ្វីបអឺរ៉ុបចំពោះមុខការសាកល្បងសន្តិសុខយ៉ាងធ្ងន់ធ្ងរពីរលកជនអន្តោប្រវេសន៍ (AFP)


        Vovworld-បណ្ដាប្រទេសអឺរ៉ុបកំពុងឈឺក្បាលចំពោះបញ្ហាជនអន្តោប្រវេសន៍
​ដើម្បីទប់ស្កាត់រាល់សោកនាដកម្មអាចកើតមានឡើងនៅសមុទ្រនិងលើវាលខ្សាច់
ក្នុងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទ្វីបអាហ្វ្រីកមួយចំនួនមានបំណងស្វែង
រក​ជីវភាពរស់នៅល្អប្រសើរជាងនៅទ្វីបអឺរ៉ុប។ ទន្ទឹមនឹងការព្រួយបារម្ភអំពីអំរែក
​សេដ្ឋកិច្ច​សង្គមនោះ រលកជនអន្តោប្រវេសន៍បានដាក់ទ្វីបអឺរ៉ុបក្នុងការព្រួយបារម្ភ​
អំពីសន្តិសុខខណៈដែលកំលាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) ឆ្លៀតពេលចូល​ដំបន់។

ភេរវករក្រោមសំបក់ជនអន្តោប្រវេសន៍

        តាមបណ្ដាប្រភពព័ត៌មានចារកម្មអន្តជាតិថា បណ្ដាទាហាននៃអង្គការរដ្ឋ​ឥស្លាម
ស្វ័យប្រកាស (IS) នាពេលកន្លងទៅបានចូលលាយឡំក្នុងចរន្តជនអន្តោប្រវេសន៍​
ចូលទ្វីបអឺរ៉ុប។ ប្រហែលជាមានទាហានចំនួន៤ពាន់នាក់បានមានវត្តមាននៅ​បណ្ដា
ប្រទេសសមាជិក EU។ គោលដៅរបស់ IS គឺវាយប្រហារភេរវកម្មនិង​បង្កើត​ព្រះ
រាជាណាចក្រឥស្លាមលើទូទាំងពិភពលោក។

        នាបច្ចុប្បន្ន IS កំពុងទន្ទ្រានកាន់កាប់ដំបន់ធំទូលាយរបស់អ៊ីរ៉ាក់និងស៊ីរី បើក
​ទូលាយសកម្មភាពទៅលីប៉ីខណៈដែលបណ្ដាក្រុមប្រឆាំងនៅប្រទេសនេះកំពុង
​ដណ្ដើមសិទ្ធិអំណាច។ វិបត្តិជនអន្តោប្រវេសន៍នៅទ្វីបអឺរ៉ុបជាឱកាសមាសដើម្បី IS
ឆ្លៀតចូល EU។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ជនអន្តោប្រវេសន៍រាប់ពាន់នាក់បាន​ហូរពី
ព្រំដែន Serbia ទៅហុងគ្រីហើយទៅអាល្លឺម៉ង់អូស្ទ្រីសហ្វែងឡង់។ ក្នុងនោះ​មានជន
ជ្រុលនិយមជាច្រើនបានបំផុសបាតុកម្មដង្ហែក្បួនប្រឆាំងនឹងរដ្ឋអំណាចសាមី។​នៅ
ហុងគ្រី ប៉ូលីសត្រូវហ៊ុំព័ទ្ធកំណាត់ផ្លូវហាយវ៉ែជាប់នឹង Serbia ដោយ​សារចរន្តជន
អន្តោប្រវេសន៍បានឆ្លងរបងដើម្បីហូរទៅផ្លូវចូលរដ្ឋធានី។ ជំលោះ​រវាង​ប៉ូលីសនិង
ជនអន្តោប្រវេសន៍ក៏កើតមានឡើងដែរ។ ក្នុងចរន្តជន​អន្តោប្រវេសន៍​នោះ ប៉ូលីស
ទ្វីបអឺរ៉ុបពិបាកអាចបែងចែកអ្នកណាជា IS អ្នកណា​ជា​ជនអន្តោប្រវេសន៍ធម្មតា។
ការដែល IS ចូលមកដែនដីទ្វីបអឺរ៉ុបអាចជាការចាប់​ផ្ដើមឲ្យសកម្មភាពសងសឹកការ
វាយប្រហារតាមជើងអាកាសដែលអាមេរិកនិង​សម្ព័ន្ធមិត្តយោធាទ្វីបអឺរ៉ុបតម្រង់ទៅ
លើ IS នៅមជ្ឈឹមបូព៌ា។

ទ្វីបអឺរ៉ុបបែកបាក់ដោយបញ្ហាអន្តោប្រវេសន៍

        គ្រោះអាសន្នទាហាន​ IS ចូលលាយឡំក្នុងរលកជនអន្តោប្រវេសន៍បានធ្វើឲ្យ​
ប្រទេស​ទ្វីបអឺរ៉ុបជាច្រើនរឹតបន្តឹងបែបបទទទួលជនអន្តោប្រវេសន៍។ បណ្ដា​ប្រទេស
EU មិនរកឃើញសម្លេងរួមក្នុងបញ្ហានេះ។ ការខ្វែងគំនិតអំពីបញ្ហា​អន្តោប្រវេសន៍និង
ចំណាក់ស្រុកកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃនៅ EU ពិសេសគឺប្រទេសកន្លែង
មកជាមួយនឹងប្រទេសច្រកទ្វារ។

        នាថ្ងៃទី៩កញ្ញាគណៈកម្មាធិការអឺរ៉ុបបានប្រកាសផែនការបែងចែកជន
​អន្តោប្រវេសន៍ចំនួន១សែន២ម៉ឺននាក់នៅប្រទេសសមាជិក EU នានា តាមកំរិត​ចាប់
បង្ខំ។ ជាក់ស្ដែងគឺអាល្លឺម៉ង់ទទួល៣១ពាន់នាក់ បារាំង២៤ពាន់នាក់​និង​អេស្បាញជិត
១៥ពាន់នាក់។ ​ខណៈពេលនោះប្រទេសអឺរ៉ុបជាច្រើនប្រឆាំង​ជំទាស់​ដោយចាត់ទុកថា
មិនគួរមានកំរិតអំពីជនអន្តោប្រវេសន៍ទេ​ត្រឹមតែទទួល​ជនអន្តោប្រវេសន៍លើមូលដ្ឋាន
ស្ម័គ្រចិត្តតែប៉ុណ្ណោះ។ សាធារណៈរដ្ឋឆែកប្តេជ្ញា​មិនគាំទ្រផែនការបែកចែកកំរិតចាប់
បង្ខំនេះឡើយ។ ហុងគ្រីបានរិះគន់​អាល្លឺម៉ង់​លើកទឹកចិត្តចរន្តជនអន្តោប្រវេសន៍ហូរ
មកទ្វីបអឺរ៉ុប ទន្ទឹមនឹងនោះរឹតបន្តឹងការ​ត្រួតពិនិត្យព្រំដែនជាដើម។

        ខណៈដែលបណ្ដាប្រទេសសមាជិក​ EU កំពុងខ្វែងគំនិតអំពីកំរិតទទួលជន
​អន្តោប្រវេសន៍នោះ ចរន្តជនអន្តោប្រវេសន៍នៅតែហូរមកទ្វីបអឺរ៉ុប ក្នុងនោះមាន​ទាំង
ទាហាន IS ទៀតផង។ ការដែលកំលាំង IS មានវត្តមាននៅទូទាំងទ្វីបអឺរ៉ុប​គឺជា​គ្រាប់
បែកផ្ទុះយឺតដែលគំរាមកំហែងសន្តិសុខនៃដំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ