|
ទ្វិបអឺរ៉ុបឆ្នាំ២០១៣៖សេដ្ឋកិច្ចងើបឡើងវិញជាបណ្ឌើរៗ នយោបាយមិនទាន់ស្ថិរភាព (vietstock.vn) |
Vovworld-តាមស្ថិតិថា GDP របស់សហភាពអឺរ៉ុបបានកើនឡើងប្រមាណ
១,១%(គិតត្រឹមត្រីមាសទី២ឆ្នាំ២០១៣)បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១២។
អាល្លឺម៉ង់និងបារាំងជាប្រទេសពីរដែលមានខឿនសេដ្ឋកិច្ចធំបំផុតនៅ EU កំពុងនាំ
មុខអំពីល្បឿនកំណើន។
អនុវត្តការកំណែទម្រង់ធំៗក្នុងវិស័យសេដ្ឋកិច្ច
នៅឆ្នាំ២០១៣មិនទាន់ជាឆ្នាំដែលដំបន់ទ្វិបអឺរ៉ុបរួចផុតពីវិបត្តិឡើយ ប៉ុន្តែនេះ
ជាឆ្នាំដេលទ្វិបអឺរ៉ុបអនុវត្តការកំណែទម្រង់ធំៗជាច្រើន វិធានការយ៉ាងខ្លាំងក្លាដូច
ជាជំរុញការបង្កើតសម្ព័ន្ធភាពធនាគារ ខំប្រឹងប្រែងប្រឆាំងការគេចពន្ធ ប្រមូលផ្ដុំបង្កើតការងារធ្វើសំរាប់ពលករវ័យក្មេងជាដើម។ ប្រសិទ្ធិភាពរបស់គោលនយោ
បាយនេះមិនអាចឃើញភ្លាមៗទេ ប៉ុន្តែតាមអ្នកជំនាញការជាច្រើនបានឲ្យដឹងថា
វានឹងមានឥទ្ធិពលគិតតាំងពីឆ្នា២០១៤តទៅ។
ប្រសិនបើក្រឡេកមើលទៅសន្ទស្សន៍កំណើនអាចឃើញថា ក្នុងឆ្នាំ២០១៣ ភាពធ្ងន់ធ្ងររបស់វិបត្តិបានបញ្ចប់។ បណ្ដាប្រទេសដែលមានខឿនសេដ្ឋកិច្ចជួបការ
លំបាកដូចជាអេស្បាញ អ៊ីតាលី ក្រិក ក៏ត្រូវបានចាត់ទុកឆ្លងផុតពីដំណាក់កាល
គ្រោះថ្នាក់បំផុត។ ជាទូទៅ ការយល់ដឹងសំខាន់បំផុតដែលប្រទេសជាច្រើននៅ
ទ្វិបអឺរ៉ុបទទួលបានក្នុងឆ្នាំ២០១៣គឺការរិតត្បិតមិនត្រូវបានចាត់ទុកជាច្រកចេញ
តែមួយគត់ឡើយ។ ប្រទេសជាច្រើនបានយល់ព្រមទទួលហានិភ័យអំពីថវិការរដ្ឋ
ដើម្បីរកឡើងវិញល្បឿនកំណើន បើកចេញទិសដៅថ្មីក្នុងការប្រឆាំងនឹងវិបត្តិ។
គោលនយោបាយកិច្ចការបរទេស ស្ថិរភាពនយោបាយត្រូវរងឥទ្ធិពល
វិបត្តិសេដ្ឋកិច្ចបានជិះឥទ្ធិពលអសកម្មដល់គោលនយោបាយកិច្ចការបរទេស
រួមរបស់ EU ក្នុងឆ្នាំ២០១៣។ ដោយសារវិបត្តិនោះ បណ្ដាប្រទេសត្រូវប្រមូលប្រភពកំលាំងពលំសំរាប់បញ្ហាសេដ្ឋកិច្ច មិនគ្រប់កំលាំងដើម្បីគ្រប់គ្រងបញ្ហាធំៗផ្សេងៗ
ទៀត។ ដោយសារវិបត្តិ ទំនរជនជាតិនិយមនៅប្រទេសនីមួយៗបានងើបឡើងវិញ នៅប្រទេសមួយចំនួនដូចជាបារាំងគឺការរីកចំរើនរបស់គណបក្សស្ដាំនិយមរណសិរ្សបណ្ដាប្រទេសដែលមានគោលនយោបាយប្រឆាំងទ្វិបអឺរ៉ូ នៅអាល្លឺម៉ង់
គឺការជជែកអំពីការទទួលខុសត្រូវរបស់ប្រទេសអាល្លឺម៉ង់ក្នុងការជួយឧបត្ថម្ភ
សមាជិកផ្សេងៗឲ្យរួចផុតពីវិបត្តិ។ និយាយរួមថា សេដ្ឋកិច្ចអន់ខ្សោយធ្វើឲ្យ
សាមគ្គីភាពរបស់ EU ត្រូវជះឥទ្ធិពលនិងការទាក់ទាញរបស់ EU រងឥទ្ធិពល។ ប្រការនេះបានឃើញច្បាស់បំផុតក្នុងបរាជ័យរបស់សន្និសីទនៅ Vilnius ដែល
ទើបនឹងបានប្រព្រឹត្តនាពេលថ្មីៗនេះ ក្នុងនោះបណ្ដាប្រទេសអឹរ៉ុបខាងកើតដែល
EU មានគំនិតទាក់ទាញ ពិសេសគឺអ៊ុយក្រែនបានបដិសេធចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងចូលរួមប្លុក។ និយាយរួមគឺ EU កំពុងខ្វះសក្ដានុភាពអំពីសេដ្ឋកិច្ចនិង
កំពុងទាល់ច្រកក្នុងគោលនយោបាយនេះ។
មិនត្រឹមតែប៉ុណ្ណោះទេ គោលនយោបាយរិតត្បិតបានធ្វើឲ្យទ្វិបអឺរ៉ុបធ្លាក់ចូល
ក្នុងឧណភាពថ្មី។ ខឿនសេដ្ឋកិច្ចនានានៅទ្វិបអឺរ៉ុបបានធ្លាក់ក្នុងរង្វង់មួយ។ គោលនយោបាយរិតត្បិតបានធ្វើឲ្យបទដ្ឋានរស់នៅក្នុងដំបន់ធ្លាក់ចុះ ជំរុញអត្រាបាត់បង់ការងារឡើងខ្ពស់និងបណ្ដាលឲ្យមានការធ្វើបាតុកម្មប្រឆាំងរបស់មហាជន។
បន្តអាទិភាពស្ដាសេដ្ឋកិច្ចក្នុងរយៈពេល២ឆ្នាំខាងមុខ
តាមការព្យាករណ៍ដោយសុទិដ្ឋិនិយមបំផុតរបស់ IMF រឺ ECB ថា ការស្ដានៃខឿនសេដ្ឋកិច្ចទ្វិបអឺរ៉ុបនានាអាចប្រព្រឹត្តទៅពីចុងឆ្នាំ២០១៤រឺដើមឆ្នាំ២០១៥។ ដើម្បីអនុវត្តបានប្រការនោះ ប្រទេស EU នៅតែជួបការលំបាកជាច្រើនទៀត។ គ្រឹះស្ថាននៃជោគជ័យរបស់ EU គឺជោគជ័យក្នុងសម្ព័ន្ធភាពសេដ្ឋកិច្ច។ ប្រសិនបើ
សេដ្ឋកិច្ចមិនរីកចំរើននោះ គ្រោះអាសន្នបែកបាក់រាល់សមិទ្ធិផលអស់រយៈពេល
ប៉ុន្មានទសវត្សកន្លងមកទើបកសាងបានជាប្រការអាចកើតមានឡើង។ ចំពោះ EU
នោះ ការបន្តកំណែទម្រង់ដើម្បីរកឃើញកំណើនសេដ្ឋកិច្ចឡើងវិញជាអាទិភាព
ស្លាប់រស់។ សាធារណមតិនឹងបានឃើញការផ្លាស់ប្តូរធំៗរបស់ EU តាំងពីដើមឆ្នាំ
២០១៤ គឺក្នុងខែឧសភាឆ្នាំ២០១៤ អ្នកបោះឆ្នោតទ្វិបអឺរ៉ុបប្រមាណ៣៩០លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងរដ្ឋសភាទ្វិបអឺរ៉ុបថ្មី។ ការបោះឆ្នោតនេះនឹងសំរេចទៅលើមុខម៉ាត់និងអនាគតរបស់សហភាពអឺរ៉ុប។
រួមជាមួយការអនុវត្តគោលនយោបាយកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៤ ទ្វិប
អឺរ៉ុបត្រូវពង្រឹងឡើងវិញទំនុកទុកចិត្តរបស់ប្រជាជន។ រាល់ការខំប្រឹងប្រែងនេះនឹងចំណាយពេលវេលាជាច្រើនដោយសារបណ្ដាប្រទេសក្នុងដំបន់ប្រាក់រួមអឺរ៉ូ (Euro
zone) កំពុងខំប្រឹងប្រែងដើម្បីមានការស្រុះស្រួលចិត្តគំនិតអំពីនយោបាយនិង
ហិរញ្ញវត្ថុ៕