ទ្វីបអឺរ៉ុបរួមតែមួយ៖ជំនឿជាក់ត្រូវរង្គោះរង្គើរ


ទ្វីបអឺរ៉ុបរួមតែមួយ៖ជំនឿជាក់ត្រូវរង្គោះរង្គើរ - ảnh 1
ការបោះឆ្នោតសភាសហភាពអឺរ៉ុប (EP) បានមានលទ្ធផលជាក់ស្ដែង (vietnamplus.vn)

        Vovworld-អាសនៈសមាជិកសភាចំនួន៧៥១ត្រូវបានបែងចែកឲ្យបណ្ដា​
ប្រទេសសមាជិក EU ដោយផ្អែកទៅលើចំនួនប្រជាជននៃប្រទេសនីមួយៗ។ និង​មានអាសនៈចំនួន២០%របស់ EP អាណ្ណាតិនេះចំណុះគណបក្សមិនអំណោយ
ផលល្អ​ចំពោះ EU។

ទស្សនៈជ្រុលស្ដាំនិយមប្រឆាំង EU បានរីករាល​ដាល

        នៅប្រទេសស្ទើរតែទាំងអស់ដែលចូលរួមសភាសហភាពអឺរ៉ុប (EP) បណ្ដា
គណ​បក្ស​ជាមួយទស្សនជ្រុលស្ដាំនិយមប្រជាជាតិនិយមនិងប្រឆាំងនឹង ទ្វីប
អឺរ៉ុបកំពុងតែរីករាលដាល់យ៉ាងខ្លាំងក្លានិងទទួលបានលទ្ធផលខ្ពស់។

        នៅបារាំងអង់គ្លេស គណបក្សរណសិរ្សជាតិនិងគណបក្សឯករាជ្យសុទ្ធតែ​
ហួស​ពីគណបក្សធំៗដែលធ្លាប់តែប្តូរគ្នាកាន់អំណាចនៅប្រទេសទាំងពីរ។ នៅ​ដាណឺម៉ាកគណបក្សស្ដាំនិយមប្រជាជនដាណឺម៉ាក់ ជាគណបក្សដែលប្រឆាំង​
ជំទាស់​គោលនយោបាយអន្តោប្រវេសក៏នាំមុខក្នុងការបោះឆ្នោតនៅប្រទេស
នេះ។ នៅ​អូស្ទ្រីស ប៉ូឡូញ់ហុងគ្រីនិងហ្វាំងឡង់ បណ្ដាគណបក្សជ្រុលស្ដាំនិយម
និងប្រជាជាតិ​និយមសុទ្ធតែដណ្ដើមបានសម្លេងគាំទ្រដ៏ខ្ពស់។

        ហេតុអ្វីដែលមានអ្នកបោះឆ្នោតអឺរ៉ុបជាច្រើនមិនជឿទុកចិត្តទៅលើអនាគត
ផ្ទះរួម មិនជឿជាក់ទៅលើទ្វីបអឺរ៉ុបរួមតែមួយ? សំណួរនេះបានបង្ខំថ្នាក់ដឹកនាំ​នយោបាយទ្វីបអឺរ៉ុបនិងប្រទេសសមាជិកនីមួយៗពិនិត្យឡើងវិញទិសដៅ​បច្ចុប្បន្ន។

ផលវិបាកពិតប្រាកដនៃការបាត់បង់ទំនុកទុកចិត្ត

        ជាក់ស្ដែងគឺអត្រាអ្នកបោះឆ្នោតចូលរួមបោះឆ្នោត EP លើកនេះនៅកំរិត​ទាប​
បំផុត ត្រឹមតែស្រូបយក៤៣%ក្នុងចំណោមអ្នកបោះឆ្នោតប្រមាណ៤០០​លាន​នាក់
របស់ប្រទេសសមាជិក EU ទាំង២៨ប្រទេស។ ទោះបីជាព្រឹត្តិការណ៍​សំខាន់ប្រព្រឹត្ត
ទៅក្នុងរយៈ៥ឆ្នាំម្ដងក្តីប៉ុន្តែអ្នកបោះឆ្នោតហាក់មិនសូវយកចិត្តទុកដាក់ដល់ការ
ជ្រើសរើសដំណាងឆ្នើមនៃប្រទេសខ្លួនដណ្ដើមបានអសនៈក្នុង EP ឡើយ។

        ក្នុងអំឡុង៥ឆ្នាំកន្លងមកបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលលោក ប្រជាជន
EU មិនទាន់ឃើញសញ្ញាសកម្មពីរបបនយោបាយក្នុង EU ក៏ដូចជានៅ​ក្នុងរដ្ឋាភិបាល
នីមួយៗរបស់ខ្លួនទេ។ ប្រជាជនមិនពេញចិត្តនិងទម្លាក់កំហុស​ឲ្យ​មជ្ឈដ្ឋានថ្នាក់ដឹក
នាំ EU ជាមូលហេតុបង្កើតឡើងវិបត្តិ។ បណ្ដាគណបក្សជ្រុល​ស្ដាំ​និយមបានស្រូប
យកអត្រាខ្ពស់ក្នុងការបោះឆ្នោត EP កន្លងមកជាចំលើយ​ច្បាស់​លាស់បំផុតដែល
បង្ហាញទំនុកទុកចិត្តរបស់អ្នកបោះឆ្នោតអំពី EU រួមតែមួយត្រូវរង្គោះរង្គើរ។

ជ្រើសរើសទិសដៅសំរាប់អនាគត

        ស្ថានភាពជាក់ស្ដែងនេះបានធ្វើឲ្យថ្នាក់ដឹកនាំ EU ព្រួយបារម្ភ។ នាយករដ្ឋ​មន្ត្រី​
បារាំងលោក Manuel Valls បានប្រដូចនេះជាការរញ្ជួយនយោបាយនៅ EU។ អ្នក
វិភាគនយោបាយចាត់ទុកថា លទ្ធផលបោះឆ្នោត EP បានឆ្លុះបញ្ចាំង​ស្ថានភាព
អស្ថិរភាពនៅតែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុដែលធ្លាប់បំផ្លាញ​ដំបន់ចាយប្រាក់
euro។ EU កំពុងប្រឈមមុខនឹងការសាកល្បងគឺដល់ពេលវេលាត្រូវជំរុញ​ខ្លាំង​កែ
ទម្រង់ផ្លាស់ប្តូរថ្មី។ ប្រធានាធិបតីបារាំងលោក Francois Hollande បានស្នើរ​កសាង EU មួយសាមញ្ញច្បាស់លាស់និងប្រសិទ្ធភាព ខណៈដែលនាយករដ្ឋមន្ត្រី​អង់គ្លេសលោក
David Cameron បានអំពាវនាវឲ្យថ្នាក់ដឹកនាំអឺរ៉ុបត្រូវផ្លាស់ប្តូរនិង EU មិនអាចធ្វើ
សកម្មភាពដូចនឹងបច្ចុប្បន្នទៀតឡើយ។

        ប៉ុន្តែជាមួយវត្តមានរបស់អ្នកស្ដាំនិយមក្នុង EP នោះ តើរដំណើរការកែ​ទម្រង់​នេះ​​​ពិតប្រាកដនឹងប្រព្រឹត្តទៅដោយរលូនរឺទេ? តើ EU ទទួលបានការ​ស្រុះចិត្តគំនិត​ខ្ពស់​ក្នុងបណ្ដារបបរបស់ EU ក៏ដូចជារវាងថ្នាក់ដឹកនាំប្រទេស​ជា​សមាជិកនៃប្លុកនេះ​ដែរ​រឺទេហាក់ដូចជាមានចម្លើយស្រាប់។ ​ក្រោយរយៈពេល​៥ឆ្នាំខំប្រឹងប្រែងជាមួយ​បំណុលសាធារណៈនោះ EU កំពុងឈានទៅ​ដំណាក់កាល​លំបាកថ្មីលើផ្លូវស្រុះចិត្ត​គំនិតឆ្ពោះទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ