(VOV)_ហាណូយ ទីក្រុងហូជីមិញ រួមជាមួយខេត្ត ក្រុងនានានៅវៀតណាមកំពុង
អនុវត្តយ៉ាងខ្លាំងសេចក្ដីសម្រេចចិត្តលេខ០៨ របស់ការិយាល័យនយោបាយ ស្ដីអំពីការ
អភិវឌ្ឍន៍ផ្នែកទេសចរណ៍ អោយក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ ក្នុងសភាពការណ៍
ខឿនសេដ្ឋកិច្ចរួមរបស់ប្រទេសជាតិកំពុងមានបំរ៉ែបំរួលខ្លាំងក្លានោះ ផ្នែកសេដ្ឋកិច្ចបៃ
តងរបស់វៀតណាមក៏មានឱកាសងាយស្រួលជាច្រើនដើម្បីបោះជំហានខ្លាំងក្លាយទៅ
ជាផ្នែកសេដ្ឋកិច្ចមុខព្រួញ រួមចំណែកជំរុញកំណែទម្រង់សេដ្ឋកិច្ច ធ្វើសមាហរណកម្មអន្តរ
ជាតិ ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។
|
ទេសចរណ៍វៀតណាមបោះជំហានខ្លាំងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ |
ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ( 2001-2016) ផ្នែកសេដ្ឋកិច្ចវៀតណាមបានអភិ
វឌ្ឍន៍និងទទួលបានលទ្ធផលសំខាន់ជាច្រើន។ ប៉ុន្តែសក្ដានុភាពនៅក្នុងវិស័យនេះនៅ
ធំធេងណាស់ ហើយដើម្បីទទួលអោយបានឧត្តមភាពទាំងឡាយការិយាល័យនយោបាយ
បានចេញសេចក្ដីសម្រេចចិត្ត លេខ០៨ នាដើមឆ្នាំ២០១៧ តម្រង់ទិសដល់ឆ្នាំ២០២០
ផ្នែកទេសចរណ៍នឹងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ជំរុញសេដ្ឋកិច្ច-សង្គមកិច្ចអ
ភិវឌ្ឍន៍ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួនពី១៧ដល់២០លាននាក់ និងភ្ញៀវទេស
ចរជាតិចំនួន៨២លាននាក់រួមវិភាគទានជាង១០% GDP។
បណ្ដាដំណោះស្រាយគន្លឹះ
ដើម្បីទទួលអោយបានតួរលេខគួរអោយចាប់អារម្មណ៍នោះ រដ្ឋាភិបាលវៀតណាម
បានដាក់ចេញភារកិច្ចនិងដំណោះស្រាយគន្លឹះ ដែលក្នុងនោះយកចិត្តទុកដាក់ដល់ការ
ផ្លាស់ប្តូរចំណេះដឹង ការត្រិះរិះ អំពីការអភិវឌ្ឍន៍ទេសចរណ៍។ អភិវឌ្ឍន៍ផ្នែកទេសចរណ៍
ត្រូវមានការរួមវិភាគទានរបស់រដ្ឋអំណាចនិងស្ថាប័នគ្រប់ជាន់ថ្នាក់។ លោក Nguyen
Van Tuan អគ្គនាយក អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានចាត់ទុកថា៖
“ ទស្សនះមួយក្នុងចំណោមទស្សនះខ្លាំងក្នុងសេចក្ដីសម្រេចចិត្តនោះគឺ៖ទេស
ចរណ៍ជាវិស័យសេដ្ឋកិច្ចទូទៅ អន្តរស្ថាប័ន និងសង្គមភាវូបនីយកម្មខ្ពស់ មានខ្លឹមសារ
វប្បធម៏ជ្រាលជ្រៅ។ ដូច្នេះ ការអភិវឌ្ឍន៍ទេសចរណ៍ ជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ
ទាំងមូល ស្ថាប័នគ្រប់ជាន់ថ្នាក់ របស់សង្គមទាំងមូល ដែលក្នុងនោះសហគមន៍សហគ្រាស និងសហគមន៍ប្រជាជនដើរតួនាទីដ៏សែនសំខាន់។”
សេចក្ដីសម្រេចចិត្តលេខ០៨ របស់ការិយាល័យនយោបាយ ស្ដីអំពីការអភិវឌ្ឍន៍
ទេសចរណ៍ ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ត្រូវបានចាត់ទុកជាមូលដ្ឋានសំខាន់
ជំរុញផ្នែកសេដ្ឋកិច្ចគ្មានផ្សែងនេះអភិវឌ្ឍន៍។ ពីព្រោះ ពីយូណាស់មកហើយទោះបី
ធនធានទេសចរណ៍វៀតណាមបានឈរលំដាប់ថ្នាក់ទី២៤/១៤១ ប្រទេសក្តី ប៉ុន្តែ ឈរលំដាប់ទី៧៥/១៤១ អំពីសេដ្ឋកិច្ច និងកម្លាំងប្រកួតប្រជែងទៅវិញ។ ស្ដីអំពីការដាក់
បញ្ជូលសេចក្ដីសម្រេចចិត្តនេះទៅក្នុងជីវភាពរស់នៅ លោក Nguyen Van Tuan អគ្គ
នាយក អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានអោយដឹងថា៖
“ យើងខ្ញុំកំពុងកសាងពង្រាងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអំពីសេច
ក្ដីសម្រេចចិត្តនេះ។ តាមគំរោង នាដើមខែមេសា ឆ្នាំ២០១៧ នឹងសម្រេចរួចរាល់ដើម្បី
ដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលពិនិត្យមើល និងចេញផ្សាយ។”
បណ្ដាសញ្ញាវិជ្ជមាន
ផ្នែកទេសចរណ៍វៀតណាមបានទទួលសញ្ញាវិជ្ជមានជាច្រើនក្នុងរយៈពេល៣ខែ
ដើមឆ្នាំ២០១៧នេះ។ ក្នុងខែមករា បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម
ទទួលបានជាងមួយលាននាក់ កើន៤០% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ
២០១៦។ ខែកុម្ភះ បរិមាណភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើង និងទទួលបានជិត
១,២លាននាក់។ ហើយព្រឹត្តិការណ៍ពិសេសរបស់ផ្នែកទេសចរណ៍ក្នុងខែមិនានេះគឺ ខ្សែ
ភាពយន្ត”Kong: Skull Island” របស់អាមេរិកដែលបានថតភាពយន្តនៅវៀតណាម
ត្រូវបានដាក់បញ្ជាំង។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ជាច្រើន
ពីមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ និងភ្ញៀវទេសចរ។ លោក Dinh Ngoc Duc ប្រធាន
នាយកដ្ឋានទីផ្សារ នៃអគ្គនាយកដ្ឋានទេសចរណ៍បានអោយដឹងថា៖
“ នេះជាសញ្ញាល្អ ជាលទ្ធផល និងការខំប្រឹងប្រែងរួមរបស់ផ្នែកទេសចរណ៍។
ទទួលបានលទ្ធផលនេះ គឺដោយមានគោលនយោបាយបង្កលក្ខណះងាយស្រួលសំរាប់
ភ្ញៀវទេសចរ សហគ្រាស និងផ្នែកទេសចរណ៍ និងការងារជំរុញផ្សព្វផ្សាយក៏បានជំរុញ
ខ្លាំងថែមទៀត។”
ជាច្បាស់លាសថា ផ្នែកទេសចរណ៍វៀតណាមកំពុងមានឱកាសជាច្រើនដើម្បី
អភិវឌ្ឍន៍។ ដោយមានដំណោះស្រាយគន្លិះ ការបញ្ជាណែនាំជាក់ស្ដែង ការរួមសហការ
ជិតស្និទ្ធពីមជ្ឈឺមរហូតដល់មូលដ្ឋាន សង្ឃមឹថា៖ផ្នែកទេសចរណ៍គ្មានផ្សែងនេះមាន
ការផ្លាស់ប្តូរថ្មីជាច្រើននាពេលខាងមុខនេះ៕