ធានាអត្រាប្រាក់បំណុលសាធារណៈសមស្របដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ធានាអត្រាប្រាក់បំណុលសាធារណៈសមស្របដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1
គំរោងការសំខាន់ជាច្រើនដែលត្រូវបានបើកការដ្ឋានសាងសង់បើកសម្ភោធន៍ពីប្រភពទុនកម្ចីបាននាំមកនូវការផ្លាស់ប្តូរដ៏ធំធេង (VOV)


        Vovworld-វិនិយោគសាធារណៈត្រូវការប្រភពទុនដើម្បីអភិវឌ្ឍន៍កសាង​ប្រព័ន្ធ​​
ហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។​នាពេលកន្លងមក នៅវៀតណាមទុន​កម្ចី
៩៨%ត្រូវបានប្រើប្រាស់ផ្ទាល់សំរាប់គំរោងការហេដ្ឋានរចនាសម្ព័ន្ធ ផ្នែកនៅ​សេស​
សល់ត្រូវបាននាំចូលក្នុងថវិការរដ្ឋចំណាយសំរាប់វិនិយោគអភិវឌ្ឍន៍(១,៥%) និង
ផ្នែកមួយចំណាយសមរាប់បុព្វហេតុក្នុងបណ្ដាគំរោងការកម្ចី ODA តាមកិច្ចសន្យា
(០,៤%)។

វិនិយោគសាធារណៈរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកសាង​ហេដ្ឋាន​​រចនាសម្ព័ន្ធ

        ដោយឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុនិងឪនភាពសេដ្ឋកិច្ចសកលរួមជាមួយភាព​អន់
ខ្សោយផ្ទៃក្នុង សេដ្ឋកិច្ចវៀតណាមមានកំណើនយឺតយាវឡើងវិញ ពីជាមធ្យម​៧%
​ក្នុងមួយឆ្នាំដំណាក់កាល២០០៦-២០១០ ចុះត្រឹមតែ៥,៨%ក្នុងមួយឆ្នាំ​ដំណាក់កាល២០១១-២០១៥។ ចំពោះស្ថានភាពនេះ រដ្ឋសភាមានគោលការណ៍​កាត់បន្ថយ
ចំណូល ជួយឧបត្ថម្ភអង្គភាពអាជីវកម្មឆ្លងផុតពីការលំបាកនិង​បង្កើន​ចំណាយសំរាប់
ធានាសង្គម។ ដើម្បីអនុវត្តបានគោលដៅភារកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមដែលបាន
ដាក់ចេញ វៀតណាមម្ចាស់ការបង្កើនកម្ចីក្នុងនិង​ក្រៅ​ប្រទេស។ លោកស្រី Nguyen
Thi Nghia សមាជិការសភាមណ្ឌល Hai Phong បានចាត់ទុកថា៖

        “បញ្ហាប្រាក់បំណុលសាធារណៈជាបញ្ហាដែលប្រទេសភាគច្រើនក្នុង​ដំណើរ
ការអនុវត្តឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មត្រូវឆ្លងកាត់។​ប្រសិនបើ​ចង់​
អភិវឌ្ឍន៍យើងត្រូវខ្ចីបរទេស ផ្សព្វផ្សាយប័ណ្ណជាតិដើម្បីបង្កើនប្រភពហិរញ្ញវត្ថុ​សំរាប់
វិនិយោគហេដ្ឋានរចនាសម្ព័ន្ធមូលដ្ឋានស្ពានកំពងផែជាដើម។ គំរោងការ​សំខាន់ជា
ច្រើនដែលត្រូវបានបើកការដ្ឋានសាងសង់បើកសម្ភោធន៍ពីប្រភពទុនកម្ចីបាននាំមក
នូវការផ្លាស់ប្តូរដ៏ធំធេងជាកំលាំងចលករសំខាន់ឲ្យការអភិវឌ្ឍន៍នៃប្រទេសជាតិ។”

        មិនអាចបដិសេធនូវប្រសិទ្ធផាពដោយបំណុលសាធារណៈនាំមកឡើយ ប៉ុន្តែ
ដោយការចំណាយហួសកំរិតថវិការរដ្ឋ ផ្សព្វផ្សាយប័ណ្ណជាតិ វិនិយោគបាន​នាំទៅ
ដល់បំណុលសាធារណៈរបស់វៀតណាមកើនឡើងយ៉ាងខ្លាំងពី៥១,៧% GDP នា
ឆ្នាំ២០១០ឡើងដល់៦០,៣% GDP នាឆ្នាំ២០១៤និងប្រមាណ៦៤%នា​ឆ្នាំ២០១៥។
ស្ថានភាពនេះបានដាក់ចេញសំណូមពរបំណុលសាធារណៈត្រូវ​បាន​ត្រួតពិនិតម៉ត់
ចត់។​ បណ្ឌិតអ្នកជំនាញការសេដ្ឋកិច្ចលោក Le Dang Doanh បានលើកមតិថា៖

“ខ្ញុំគិតថាសេដ្ឋកិច្ចវៀតណាមត្រូវបានធ្វើច្រើនជាងទៀតដើម្បីធ្វើយ៉ាងម៉េចកាត់
បន្ថយបានបរិមាណបំណុលសាធារណៈនិងកាត់បន្ថយបានសេវាកម្មសង់​បំណុល
នាពេលខាងមុខ។ វិធានការសំខាន់បំផុតគឺត្រូវទទួលបានវឌ្ឍនភាព​ជាក់ស្ដែងក្នុង
ការអនុវត្តការផ្ដើមគំនិតកែទម្រង់របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។”

រដ្ឋាភិបាលវៀតណាមប្តេជ្ញានាំបំណុលសាធារណៈទៅកំរិតសុវត្ថិភាព

        នាពេលខាងមុខ វៀតណាមកំណត់នៅតែបន្តប្រើប្រាស់ទុនកម្ចីក្នុងនិង​ក្រៅ​
ប្រទេសដើម្បីវិនិយោគអភិវឌ្ឍន៍កសាងប្រព័ន្ធរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ ប៉ុន្តែ​
ដំណើរការនោះមានគោលដៅចំនួន៣ដែលវៀតណាមត្រូវធានាគឺ ត្រួតពិនិត​
បំណុល​សាធារណៈក្នុងកំរិតដែលរដ្ឋសភាអនុញ្ញាត ពោលគឺបំណុលសាធារណៈ​
សរុបមិនលើសពី៦៥%នៃ GDP ត្រូវចំណាយវិនិយោគប្រកបដោយប្រសិទ្ធភាព​និង
ត្រូវគិតគូតុល្យភាពថវិការរដ្ឋក្នុងការសងប្រាក់កម្ចី។ រដ្ឋាភិបាលវៀតណាម​នឹងយក
ចិត្តទុកដាក់ជាពិសេសបញ្ជាលើកកំពស់ប្រសិទ្ធភាពគ្រប់គ្រងនិងប្រើប្រាស់បំណុល
សាធារណៈ។​ ផ្តោតទៅលើខ្លឹមសារនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន
អះអាងថា៖

        “បំណុលសាធារណៈត្រឹមតែប្រើប្រាស់សំរាប់វិនិយោគអភិវឌ្ឍន៍កសាង​សំណង់
ហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសំខាន់ចាំបាច់តាមផែនការ។ បង្កើន​ការត្រួតពិនិត
ឃ្លាំមើលការប្រើប្រាស់ទុនកម្ចីធានាប្រសិទ្ធភាពវិនិយោគ​គុណភាពសំណង់និងត្រូវ
តាមការកំណត់របស់ច្បាប់។ ម្ចាស់ការទប់ស្កាត់និង​ដោះស្រាយម៉ឹងមាត់អំពើអសកម្ម
ពុករលួយខ្ជះខ្ជាយ។”

        ទន្ទឹមនឹងវិធានការពោលខាងលើ​រដ្ឋាភិបាលវៀតណាមនឹងត្រួតពិនិតរាល់​គោល
នយោបាយសុខុមាលភាពសង្គម កម្មវិធីគោលដៅជាតិសំដៅកាត់បន្ថយ​រួមផ្សំគោល
នយោបាយកសាងគោលមាគ៌ាទ្រង់ទ្រាយសមស្របនឹងក្រុមគោលនយោបាយនីមួយៗ
ដើម្បីអនុវត្តក្នុងដំណាក់កាល២០១៦-២០២០។

        អំពីអត្តចរិតបំណុលសាធារណៈគឺជាប្រភពទុនចាំបាច់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
ក្នុងកាលៈទេសៈនាបច្ចុប្បន្ននៅវៀតណាម ដោះស្រាយបញ្ហាបំណុល​សាធារណៈជា
មេរៀនមិនងាយស្រួលទេ ប់ន្តែដោយការខំប្រឹងប្រែងប្តេជ្ញា​កំណត់​ទិសដៅច្បាស់លាស់
របស់រដ្ឋាភិបាល វៀតណាមនឹងទទួលបានគោលដៅកាត់​បន្ថយបំណុលសាធារណៈ
រួមចំណែកធានាសុវត្ថិភាពហិរញ្ញវត្ថុជាតិនិងស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ