(VOVworld)-ការពិនិត្យមើលឡើងវិញគោលនយោបាយអនុគ្រោះចំពោះជនមាន
គុណបំណាច់លើទូទាំងប្រទេសវៀតណាម ជាភារកិច្ចស្នូលនៃការងារតបស្នងសង
គុណក្នុងអំឡុង ២ឆ្នាំគឺឆ្នាំ២០១៤និង២០១៥។ ការងារនេះ គឺសំដៅវាយតម្លៃលើ
គ្រប់ជ្រុងជ្រោយ អំពីការអនុវត្តន៍គោលនយោបាយចំពោះមុខសញ្ញានេះនាពេល
ខាងមុខ។
ការពិនិត្យមើលឡើងវិញគោលនយោបាយចំពោះជនមានគុណបំណាច់បាន
ផ្តោតទៅលើមុខសញ្ញាស្នូលចំនួន៧ ក្នុងនោះមានយុទ្ធជនពលីនិងគ្រួសារយុទ្ធ
ជនពលី វីរៈ អ្នកម្តាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ និងអតីតយុវជនស្ម័គ្រ
ចិត្ត។ នេះជាការពិនិត្យមើលឡើងវិញមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ដោយមានមុខសញ្ញាជិត៥លាននាក់ ស្ថិតក្នុងការពិនិត្យមើល។ ហើយការងារ
នេះត្រូវបានប្រតិបត្តិព្រមៗគ្នាក្នុងឃុំ សង្កាត់ជាង១១ពាន់កន្លែងលើទូទាំងប្រ
ទេសវៀតណាម។
|
រដ្ឋមន្ត្រី ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី
Pham Thi Hai Chuyen (រូបថតៈ VGP/Thu Cúc) |
បន្តការអនុវត្តន៍គោលនយោបាយតនស្នងសងគុណ
គោលដៅនៃការពិនិត្យមើលឡើងវិញគោលនយោបាយចំពោះជនមាន
គុណបំណាច់ ត្រូវបានលើកច្បាស់ក្នុងសារាចរណ៍របស់នាយករដ្ឋមន្រ្តី គឺសំដៅ
ជំនះពុះពារលើចំណុចនៅសេសសល់ ក្នុងការអនុវត្ត៍គោលនយោបាយសម្រាប់
ជនមាន គុណបំណាច់និងបន្តសុក្រិត្តគោលនយោបាយសម្រាប់មុខសញ្ញានេះ។
ការពិតជាក់ស្តែងសរឲ្យឃើញថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គោលនយោបាយ ចំពោះជនមានគុណបំណាច់ជាង៨លាននាក់ ត្រូវបានបក្ស និងរដ្ឋវៀតណាម
សុក្រិត្តជាជំហានៗ ឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែង នឹងលក្ខណៈ សេដ្ឋកិច្ច
សង្គមរបស់ប្រទេសជាតិតាមដំណាក់កាលនីមួយៗ។ តាមរដ្ឋមន្ត្រី ក្រសួងការ
ងារយុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen ថា ជនមានគុណ
បំណាច់ត្រូវបានរដ្ឋនិងសង្គមទាំងមូលយកចិត្តទុកដាក់កាន់តែល្អប្រសើរជាង
ទាំងខាងសម្ភារៈនិងខាងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្រៅពីការឧបត្ថម្ភអនុគ្រោះនោះបណ្តាមុខសញ្ញានគោលយោបាយនៅបានទទួលរបបថែទាំសុខភាពរបបផ្ទះសម្បែងហើយត្រូវបានផ្តល់អាទិភាព
ក្នុងការបណ្តុះបណ្តាលវិជ្ជាជិវះនិងបង្កើតការងារធ្វើជាដើម។ប៉ុន្តែក្រសួងស្ថា
ប័ននិងតំបន់មួយចំនួនពុំទាន់អនុវត្តគោលនយោបាយនេះយ៉ាងពេញលេញ
នៅឡើយទេដោយហេតុនេះការពិនិត្យមើលឡើងវិញគោលនយោបាយអនុ
គ្រោះចំពោះជនមានគុណបំណាចនឹងរួមចំណែកក្នុងការធ្វើសុក្រិតគោល
នយោបាយនេះរបស់បក្សនិងរដ្ឋវៀតណាមព្រមទាំងពង្រីកប្រពៃណីតបស្នង
សងគុណដ៍ល្អប្រសើររបស់ប្រជាជាតិទៀតផង។អនុប្រធានគណះកម្មាធិការ
មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមលោកស្រី Ha Thi Lien ចាត់ទុកថា៖
“ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ជនមានគុណបំណាច់ចំពោះប្រ
ទេសជាតិ នោះដំបូងបង្អស់មុខសញ្ញាទាំងនេះត្រូវបានទទួលគោលនយោបាយ
យ៉ាងពេញលេញ។ការពិនិត្យមើលឡើងវិញគោលនយោបាយអនុគ្រោះលើក
នេះគឺសំដៅយើងអនុវត្តគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមតទៅ
ទៀត។រួមជាមួយការអភិវឌ្ឍន៍នៃប្រទេសជាតិនោះ គោលនយោបាយ
របស់បក្សនិងរដ្ឋចំពោះជនមានគុណបំណាច់ក៍ផ្តោតសំខាន់លើមុខសញ្ញា
នេះផងដែរ។ “
|
សមាគមជួយឧបត្ថម្ភគ្រួួសារយុទ្ធជនពលី ប្រគល់
ផ្ទះមេតាធម៌ឲ្្យមុខសញ្ញាគោលនយោយបាយនៅខេត្តBac Ninh
(រូបថតៈ chinhphu.vn) |
ការលាតត្រដាងអនុវត្តគោលនយោបាយព្រមៗគ្នាពីមជ្ឈឹមដល់មូលដ្ឋាន
នាខែមិនាឆ្នាំ២០១៤ក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ចវៀតណាម
រណះសិរ្យមាតុភូមិវៀតណាមបានរៀបចំសន្និសីទ វីដេអូខុនហ្វើរិនអំពីកម្មវិធី
នេះ។ អនុប្រធានគណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាមលោក
ស្រី Ha Thi Lienអោយដឹងថែមទៀតថា៖
“ យើងខ្ញុំបានមានការត្រៀមយ៉ាងម៉ត់ចត់មុនពេលគោលនយោបាយត្រូវ
បានលាតត្រដាងអនុវត្តនៅទូទាំងប្រទេស។ដើម្បីអនុវត្តល្អនូវភារកិច្ចនេះ គណះទទួលបន្ទុកការពិនិត្យមើលឡើងវិញនូវគោលនយោបាយគ្រប់ជាន់
ថ្នាក់ត្រូវបានបង្កើតឡើងដោយមានការចូលរួមរបស់ដំណាងនៃសមាគម
អតីតយុទ្ឋជនសមាគមនារីនិងដំណាងរបស់សម្ព័ន្ឋយុវជន។ល។“
ក្នុងរយះពេល២ឆ្នាំគឺឆ្នាំ២០១៤និងឆ្នាំ២០១៥ទីក្រុងហូជីមិញគ្រោងពិនិត្យ
មើលឡើងវិញនូវករណីជនមានគុណបំណាច់ចំនួន៦២ពាន់នាក់។រូមជាមួយ
នោះទីក្រុងនៅពិនិត្យមើលឡើងវិញរបបថែទាំបីបាច់វីរអ្នកម្តាយវៀតណាម
ក៍ដូចជាត្រួតពិនិត្យផ្ទះដើម្បីជួសជុលឬសាងសង់ថ្មី។នៅទីក្រុង Da Nang គណៈ
កម្មាធិការប្រជាជនទីក្រុងបានសម្រេចចិត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ
មើលឡើងវិញ ដោយថ្នាក់ដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុងធ្វើជា
ប្រធាន។ លោក Duong Minh Do អនុប្រធានអគ្គនាយកដ្ឋានទទួល បន្ទុកជនមាន
គុណបំណាច់នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមឲ្យដឹងថា៖
“រហូតមកដល់ពេលនេះ តំបន់នានាបានរៀបចំធ្វើពិសោធន៍ការពិនិត្យ
មើល ឡើងវិញប្រកបដោយជោគជ័យ។ ខេត្ត ក្រុងចំនួន ៦៣ កំពុងដំណើ
ការត្រួតពិនិត្យមើលនៅបណ្តាឃុំ សង្កាត់ ហើយចុងខែកក្កដានឹងប្រកាសលទ្ធ
ផលដំបូង”។
តាមដំណើរវិវត្តន៍នៃការអនុវត្តន៍កម្មវិធីនេះ គឺដល់ខែសីហាឆ្នាំ២០១៥គណៈ
កម្មាធិការប្រជាជនរបស់ខេត្តនីមួយៗនឹងជូនរបាយការណ៍អំពីលទ្ធផលនៃការ ពិនិត្យមើលឡើងវិញទៅកាន់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច និងគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ ដល់ខែតុលាឆ្នាំ២០១៥ អចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងក្រសួងការងារយុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាម និងរាយការណ៍ជូនរដ្ឋាភិបាល និងរដ្ឋសភា អំពី លទ្ធផលនៃការពិនិត្យមើលទូទៅចំពោះការអនុវត្តន៍គោលនយោបាយអនុគ្រោះ ចំពោះជនមានគុណបំណាច់នៅទូទាំងប្រទេស។
លាតត្រដាងអនុវត្តន៍ការពិនិត្យមើលឡើងវិញគោលនយោបាយអនុគ្រោះ
ចំពោះជនមានគុណបំណាច់សម្តែងបានការទទួលខុសត្រូវរបស់បក្ស រដ្ឋចំពោះ
ជន មានគុណបំណាច់ផងនិងសរឲ្យឃើញពីលក្ខណៈចរិតអាទិភាព ក្នុងគោល
នយោបាយសុខុមាលភាពសង្គមរបស់វៀតណាមទៀតផង៕