នៅតែមិនបានឃើញនិទាឃរដូវអារ៉ាប់
(VOVworld)-មុននេះ៥ឆ្នាំ នាប៉ុន្មានថ្ងៃពាក់កណ្តាលខែមករាឆ្នាំ២០១១ បដិវត្តន៍ ទាមទារប្រជាធិបតេយ្យបានផ្ទុះឡើងនៅប្រទេសអាហ្វិ្រកខាងជើងនិងតំបន់ មជ្ឈឹមបូព៌ាមួយចំនួនដែលហៅថា “និទាឃរដូវអារ៉ាប់”។ រយៈពេល៥ឆ្នាំបានកន្លង
ផុតទៅ ប៉ុន្តែ អស្ថិរភាពនយោបាយនៅអាហ្វិ្រកខាងជើងនិងមជ្ឈឹមបូព៌ានៅមិន ទាន់បានបញ្ចប់នៅឡើយទេ។ផលវិបាកនៃ“និទាឃរដូវអារ៉ាប់”នោះបណ្តាលមក
ការផ្លាស់ប្តូរ យ៉ាងខ្លាំងក្លាលើតំបន់ទាំងមូល។
|
បាតុកម្មនៅTunisនាថ្ងៃ 14មករាឆ្នាំ2011 |
មុននេះ៥ឆ្នាំ ប្រទេសជាច្រើននៅអាហ្វិ្រកខាងជើងនិងមជ្ឈឹមបូព៌ាដោយ
បាន អាមេរិកនិងលោកខាងលិចឈរពីខាងក្រោយ សំដៅអនុវត្តរបស់ដែលហៅ
ថា “ការងារកំណែទម្រង់ឆ្ពោះទៅលទ្ធិប្រជាធិបតេយ្យ” ដោយមានឈ្មោះថា
“និទាឃរដូវអារ៉ាប់”។ ប៉ុន្តែ រយៈពេល៥ឆ្នាំមក “និទាឃរដូវ”នោះ ពុំនាំមកនូវផ្លែ
ផ្កាល្អនៅ ឡើយ គ្រាន់តែនាំមកនូវ “ផ្កាពុល” និង “ផ្លែឈើល្វីងជូរចត់” តែ
ប៉ុណ្ណោះ។ សម្បីតែ ប្រទេសកំពុងមានការរីកចំរើនដូចជាលីបី ទុយនេស៊ីនិងស៊ីរី ខណៈដែលឆ្លងកាត់ “និទាឃរដូវអារ៉ាប់” ប្រទេសទាំងអស់នេះក៏ត្រូវធ្លាក់ក្នុងវិបត្តិ
លើគ្រប់វិស័យ ធ្វើឲ្យ ប្រជាជនរាប់លាននាក់ត្រូវចាកចេញពីស្រុកកំណើតដើម្បី
ស្វែងរកកន្លែងជ្រកកោន។
ការរញ្ជួយលើវិស័យនយោបាយ
នាចុងខែធ្នូឆ្នាំ២០១០ ការដែលយុវជនលក់ទំនិញតាមផ្លូវធ្វើអត្តឃាត ដោយដុតខ្លួននៅទុយនេស៊ីសំដៅប្រឆាំងជំទាស់ប៉ូលិស្តរិបអូសទំនិញរបស់ខ្លួន ជាកត្តាបណ្តាលឡើងការដើរក្បួននិងធ្វើកុបកម្មទូទាំងពិភពអារ៉ាប់។
បន្ទាប់ពីមួយខែនៃការកើតមានឡើងព្រឹត្តិការនៅទុយនេស៊ីមក រលក “និទាឃ
រដូវអារ៉ាប់” ត្រូវរីករាលដាលទៅដល់ប្រទេសចំនួន២៣នៅតំបន់អាហ្វ្រិក ខាង
ជើងនិងមជ្ឈឹមបូព៌ា។ ការរញ្ជួយនយោបាយនេះបណ្តាឲ្យរដ្ឋាភិបាលជាច្រើន ដូច
ជាYemen, Libya ត្រូវដួលរំលំយ៉ាងឆាប់រហ័ស។ ជាពិសេសការផ្លាស់ប្តូររបបនៅ ប្រទេសមួយចំនួនក៏ជាមូលហេតុបណ្តាលឲ្យខឿនសេដ្ឋកិច្ចជាប់ស្ទះ ហើយ
សង្គម ត្រូវបែងចែក។ ជាក់ស្តែងគឺនៅប្រទេសស៊ីរី ទោះបីជាមិនដួលរំលំរបប
របស់ ប្រធានាធិបតី Bashar Al –Assad ក៏ដោយ ប៉ុន្តែក៏ធ្វើឲ្យប្រទេសនេះធ្លាក់
ក្នុង សង្គ្រាមស៊ីវិលដែរ។ សម្ពាធរបស់កម្លាំងប្រឆាំងធ្វើឲ្យស្ថានភាពនៅតំបន់
នេះកាន់តែ ច្របូលច្របល់ហើយគ្មានដំណោះស្រាយមានប្រសិទ្ធិភាពនៅ
ឡើយ។
ផ្កាពុលនិងផ្លែឈើល្វីង
“និទាឃរដូវអារ៉ាប់”បានបើកចេញសម័យថ្មីពោរពេញទៅដោយបំរ៉ែបំរួល
ក្នុងតំបន់។ បាតុកម្ម ភាពចលាចលផ្តួលរំលំរបបក្រោមការធ្វើអន្តរាគមពីខាង ក្រៅធ្វើឲ្យតំបន់នេះកាន់តែនៅឆ្ងាយពីភាពសុខសន្តិភាព។ ជនរងគ្រោះដោយ រឿងហេតុនេះគឺជាប្រជាជនស្លូតត្រង់តែប៉ុណ្ណោះ។
នៅស៊ីរីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេល៥ឆ្នាំធ្វើឲ្យប្រជាជនស៊ីវិល
២៥០ម៉ឺននាក់ត្រូវស្លាប់។ នៅប្រទេសយេម៉ែន ជំលោះនយោបាយ សាសនា
បាន រុញច្រានប្រជាជនយែម៉ែនស្ថិតក្នុងភាពរងចំាការជំនួយឧបត្ថម្ភពីបរទេស។
រីឯនៅ ប្រទេសអារ៉ាប់វិញ តាំងពីប្រធានាធិបតី Hosno Mubarak ត្រូវផ្តួលរំលំរហូត
មកដល់ពេលនេះ អារ៉ាប់នៅស្ថិតក្នុងភាពអាប់អួរផងដែរ។
រយៈពេល៥ឆ្នាំជាកំណាត់ផ្លូវពោរពេញទៅដោយឧបស័គ្គចំពោះតំបន់ អាហ្វ្រិកខាងជើងនិងមជ្ឈឹមបូព៌ា។ សេរីភាព លទ្ធិប្រជាធិបតេយ្យមិនទាន់
ឃើញ នៅឡើយប៉ុន្តែអស្ថិរភាពនយោបាយ ជំលោះដោយបង្ហូឈាម ភាពក្រីក្រ
នៅ អន្ទោលតាមប្រទេសទាំងអស់នេះ។ ប្រការដែលប្រជាជនអាហ្វ្រិកខាងជើង
និង មជ្ឈឹមបូព៌ារង់ចាំនោះគឺបញ្ចប់ភាពចលាចលអស្ថិរភាពនយោបាយដើម្បី
អភិវឌ្ឍសេដ្ឋកិច្ច៕