បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus
 Schwab នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc នាថ្ងៃទី១៧មករា
បានទៅដល់ប្រទេសស្វីសចូលរួមសន្និសីទប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក
ដែលបានរៀបចំឡើងនៅទីក្រុង Davos ក្នុងរយៈពេល៣ថ្ងៃ។ រួមជាមួយគណៈប្រតិ
 ភូមកពីប្រទេសចំនួន៧០ ថ្នាក់ដឹកនាំប្រទេសធំ អង្គការអន្តរជាតិនានាក៏ដូចជា
សម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកនោះ  គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
នេះនឹង ពិភាគ្សាលើបញ្ហាសេដ្ឋកិច្ច ព្រមទាំងលើកកំពស់ប្រសិទ្ធភាពប្រគួតប្រ
ជែងជាតិក្នុង កាលៈទេសៈធ្វើសមាហរណកម្មអន្តជាតិ។

បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក - ảnh 1
ប៉ូលីសយាមល្បាតនៅទីតាំងប្រព្រឹត្តទៅវេទិកាសេដ្ឋកិច្ចពិភពលោក
(sggp.org.vn)


        ដោយបានបង្កើតនាឆ្នាំ១៩៧១ តាមគោលគំនិតរបស់ប្រធាន ស្ថាបនិក Klaus
Schwab វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បច្ចុប្បន្នបានក្លាយទៅជាវេទិកាមាន
កិត្យានុភាពបំផុតដើម្បីពិភាគ្សាលើបណ្តាបញ្ហាសេដ្ឋកិច្ច-អភិវឌ្ឍន៍ក៏ដូចជានិន្នាការ
 ធំៗជះឥទ្ធិពលទៅលើគោលនយោបាយរបស់ប្រទេសនានា តំបន់ និងទំនាក់ទំនង
 សេដ្ឋកិច្ចសកលលោក។

        វេទិកាសំខាន់បំផុតរបស់ WEF គឺសន្និសីទប្រចាំឆ្នាំដែលបានរៀបចំនាខែមករា
 ជារៀងរាល់ឆ្នាំនៅទីក្រុង Davos ប្រទេសស្វីស។ វេទិកានេះមានការចូលរួមរបស់
ប្រមុខរដ្ឋនានា ថ្នាក់ដឹកនាំអង្គការអន្តរជាតិមួយចំនួនលើទូទាំងពិភពលោក។

        រឹតបន្តឹងកិច្ចសហប្រតិបត្តិការ

        សន្និសីទប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ( WEF) ឆ្នាំនេះមានប្រធានបទ
 “ភាពជាអ្នកដឹកនាំមានការទទួលខុសត្រូវនិងត្រៀមសកម្មភាពជាស្រេច”។ ជំនួប
 ពិភាគ្សានានាបានផ្តោតសំខាន់លើបញ្ហាលើកកំពស់ការគ្រប់គ្រងសកលលោក
 ទប់ទល់នឹងអស្ថិរភាពនយោបាយ ជម្រុញការអភិវឌ្ឍន៍និរន្តរភាពក្នុងបរិបទដែល
កំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

        ចាប់ពីឆ្នាំ១៩៨៩ វៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោកមានទំនាក់ទំនង
 សហប្រតិបត្តិការជាមួយគ្នា។​ថ្នាក់ដឹកនាំវៀតណាមតែងតែចូលរួមរាល់សន្និសីទ
ប្រចាំរបស់ វេទិកានេះនៅក្រុង Davos និងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ី
បូព៌ា។ ហើយ នាយកប្រតិបត្តិវេទិកាពិភពលោក លោក Philipp Roesler ធ្លាប់មក
ទស្សនកិច្ចនៅ វៀតណាមនាថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៤ ថ្ងៃទី២២មករាឆ្នាំ២០១៥និង
ថ្ងៃទី២៥មេសាឆ្នាំ ២០១៦។នាពេលថ្មីៗនេះ វៀតណាមបានរួមសហការជាមួយ
វេទិកាពិភពលោករៀប​ចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីមេគង្គ សំដៅផ្សព្វផ្សាយ
អំពីអនុតំបន់ទន្លេមេគង្គ ទៅសហគមន៍បណ្តាសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភព
លោក។

        ផ្សព្វផ្សាយសារមួយអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម

        ទំនាក់ទំនងរវាងវៀតណាមជាមួយវេទិកាពិភពលោកកំពុងមានការវិវឌ្ឍន៍យ៉ាង
 សកម្ម។ ជាពិសេស វៀតណាមបានរួមសហការជាមួយវេទិកាពិភពលោករៀបចំប្រ
កបដោយជោគជ័យវេទិកាពិភពលោក-មេគង្គក្នុងឱកាសសន្និសីទជាន់ខ្ពស់សហប្រ
តិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៨ (CLMV) និងសន្និសីទជាន់ខ្ពស់
យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គលើកទី៧
(ACMES) ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ(វៀតណាម)ក្នុងខែតុលាឆ្នាំ
២០១៦នោះ ជាការគូសសញ្ញាថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយវេទិកាសេដ្ឋ
កិច្ចពិភពលោកដែលបានវេទិកាសេដ្ឋកិច្ចពិភពលោកនិងសហគមន៍អន្តរជាតិវាយ
 តម្លៃខ្ពស់។

        បច្ចុប្បន្ន វៀតណាមមានសម្ព័ន្ធក្រុមហ៊ុនចំនួន១១ជាសមាជិករបស់វេទិកាសេដ្ឋ
 កិច្ចពិភពលោកដែលក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនប្រៃសនីយ៍យោធា​Viettel សម្ព័ន្ធ
​ក្រុមហ៊ុន FPT ក្រុមហ៊ុនផ្សព្វផ្សាយពហុមធ្យោបាយ Dat Viet ជាដើម។

        ជាខឿនសេដ្ឋកិច្ចកំពុងស្ទុះឡើងក្នុងតំបន់អាស៊ីបូព៌ា វៀតណាមជាដៃគូសំខាន់
មួយរបស់ WEF និងកំពុងសហការជាមួយ WEF លើវិស័យមួយចំនួនដែល ភាគីទាំង
ពីមានការយកចិត្តទុកដាក់។ តាមការវាយតម្លៃរបស់អ្នកជំនាញការ WEF គឺ វៀត
ណាមមានប្រៀបខ្លាំងជាច្រើនសម្រាប់កែលំអសមត្ថភាពប្រកួតប្រជែងជាតិ រួម
ទាំងកម្លាំងពលករវ័យក្មេងមានការច្នៃប្រឌិត ឧស្សាព្យាយាមនិងសកម្ម។

        ឈរលើមូលដ្ឋានោះ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី
 លោក Nguyen Xuan Phuc ចូលរួម WEFឆ្នាំ២០១៧លើកនេះនៅ Davos នឹងផ្ញើ​សារ
ខ្លាំងក្លាមួយស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមនៅសន្និសីទ ជាពិសេសគឺ ឱ
កាសផ្សព្វផ្សាយព្រឹត្តិការណ៍ឆ្នាំ APEC វៀតណាម២០១៧។​វត្តមានរបស់នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅវេទិកា Davos ឆ្នាំនេះ គឺបង្ហាញថា វៀត
ណាមនិង WEF បន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ម្យ៉ាងវិញទៀតសរឲ្យឃើញថា
វៀតណាមកាន់តែចូលរួមយ៉ាងសកម្មនិងមានការរួមចំណែកសំខាន់លើបណ្តាវេទិ
ការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ