បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវកំពុងអញ្ជើញ មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមការអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំង ចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគី ទាំងពីរ សំដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីអោយកាន់តែជាក់ស្ដែងនិងប្រកប ដោយប្រសិទ្ធភាពថែមទៀត។
បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា - ảnh 1ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind (រូបថត៖Newsnation)

ការដែលប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ជ្រើសរើសវៀតណាមជាប្រទេសអាស៊ីដំបូងដើម្បីមកបំពេញទស្សនកិច្ចក្រោយពីលោកចូលកាន់តំណែងនោះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់ឥណ្ឌាចំពោះវៀតណាម ព្រមទាំងជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីដែលកំពុងអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរនិងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃរវាងភាគីទាំងពីរ។

        កិច្ចសហប្រតិបតិ្តការដ៏សម្បូរបែបក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

        ចាប់តាំងពីពេលដែលវៀតណាមនិងឥណ្ឌាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១៦មក ប្រទេសទាំងពីរជានិច្ចកាលផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមកជារៀងរាល់ឆ្នាំ។ ជាពិសេសគឺ ទន្ទឹមនឹងទំនាក់ទំនងដ៏ល្អប្រសើរលើវិស័យនយោបាយ ការទូត ការពារជាតិសន្តិសុខនោះ គឺកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏មានការរីកចម្រើនគួរអោយកត់សម្គាល់ផងដែរ។ ឥណ្ឌាកំពុងទីផ្សារមួយក្នុងចំណោមទីផ្សារពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។

        ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាក្នុងចន្លោះពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ ទទួលបាន១២,៨៣ពាន់លានដុល្លាអាមេរិក ពោលគឺកើន២៦,៩៦% បើប្រៀបធៀបនឹងឆ្នាំទៅមិញ ក្នុងនោះ ឥណ្ឌានាំចេញទំនិញដែលមានតម្លៃ៧,៨១ពាន់លានដុល្លាអាមេរិកមកកាន់វៀតណាម និងនាំចូលទំនិញដែលមានតម្លៃជាង៥ពាន់លានដុល្លាអាមេរិកពីវៀតណាមវិញ។ គិតដោយឡែកក្នុងរយៈពេល១០ខែកន្លងទៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៩,២ពាន់លានដុល្លាអាមេរិក កើន៤៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ភាគីទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិក នាឆ្នាំ២០២០។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានចាត់ទុកថា៖

        “ឥណ្ឌាកំពុងជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។ ឥណ្ឌាក៏ជាទីផ្សារទេសចរណ៍និងនាំចេញដ៏ធំទូលាយដែលយើងមិនទាន់ធ្វើអាជីវកម្មបានអស់សក្ដានុពលនៅឡើយផងដែរ។ នេះជាទីផ្សារមួយដែលមានចំនួនប្រជាជនឡើងដល់ទៅ១ពាន់៤រយលាននាក់ ហើយមិនមានជម្លោះណាមួយជាមួយវៀតណាមក្នុងប្រវត្តិសាស្ត្រនោះឡើយ ដូច្នេះហើយទើបបានជំនឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរមានលក្ខណៈរឹងមាំណាស់”។

        ភាពស្រដៀងគ្នាខាងប្រវត្តិសាស្ត្រនិងវប្បធម៌ក៏ជាលក្ខណៈងាយស្រួលដើម្បីប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនដូចជាអប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន។ ជាពិសេស កិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិគឺជាចំណុចលេចធ្លោរក្នុងទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌា។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy បានអោយដឹងថា៖

        “ភាគីទាំងពីរមានគម្រោងសហប្រតិបតិ្តការជាច្រើនស្ដីពីការជួញដូរអាវុធ ការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺការបណ្ដុះបណ្ដាល។ ឥណ្ឌាបានសហប្រតិបតិ្តការយ៉ាងល្អណាស់ដោយផ្គត់ផ្គង់ជូនវៀតណាមនូវអាហារូបករណ៍បណ្ដុះបណ្ដាលសន្តិសុខការពារជាតិ ឬក៏បណ្ដុះបណ្ដាលកងកម្លាំងដ៏ទំនើបៗក្នុងជួរកងទ័ពដូចជានាវាមុជទឹកនិងយន្តហោះជំនាន់ថ្មី”។

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind (រូបថត៖VOV)


       ដំណើរទស្សនកិច្ចនឹងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន

        វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា ហើយក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាននិងឥណ្ឌា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងនោះ។ ផ្ទុយទៅវិញ ឥណ្ឌាក៏បានអះអាងថា អាស៊ានជាស្នូលនៃគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” និងក៏ជាស្នូលនៃសុបិន “សតវត្សអាស៊ី” របស់ឥណ្ឌា ផងដែរ ក្នុងនោះវៀតណាមជាសសរទូ្រងសំខាន់មួយក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” នោះ។

        ដំណើរទស្សនកិច្ចមកកាន់វៀតណាមរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ជាលើកដំបូងដែលលោករូបនេះអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសមួយនៅប៉ែកខាងកើតឥណ្ឌា ខណៈដែលវៀតណាមក៏ជាប្រទេសអាស៊ានដើមដំបូងដែលថ្នាកដឹកនាំឥណ្ឌារូបនេះជ្រើសរើស ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកដល់ទ្វីបអាស៊ីរបស់ខ្លួន ផងដែរ។ ដំណើរទស្សនកិច្ចលើកនេះនឹងនាំមកនូវឱកាសជាច្រើនដើម្បីវៀតណាមនិងឥណ្ឌាបើកពង្រីកទំនាក់ទំនងអោយបានខ្លាំងក្លាថែមទៀតនៅតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ