បង្កើតកម្លាំងចលករ ដើម្បីរក្សាសន្ទះកំណើនសេដ្ឋកិច្ច

(VOVWORLD) -ស្ថានភាពសេដ្ឋកិច្ចសង្គមវៀតណាមក្នុងខែកញ្ញានិង 9 ខែកន្លងទៅ បន្តទទួលបានលទ្ធផលជាវិជ្ជមាន។ លទ្ធផលទាំងនេះគឺអាស្រ័យដោយរដ្ឋាភិបាល ក្រសួង ស្ថាបន័ និងមូលដ្ឋាននានា បានផ្ដោតលើការលើកកំពស់សមត្ថភាពប្រកួតប្រជែង តាមរយៈការធ្វើកំណែទម្រង់របៀបរបប អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លាផងដែរ។

ជំរុញខ្លាំងការធ្វើកំណែទម្រង់របៀបរបប

បង្កើតកម្លាំងចលករ ដើម្បីរក្សាសន្ទះកំណើនសេដ្ឋកិច្ច - ảnh 1 រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung

ការធ្វើកំណែទម្រង់របៀបរបបត្រូវបានវាយតម្លៃជាកត្តាស្នូល និងសំខាន់បំផុត ដើម្បីរក្សាសន្ទុះកំណើនសេដ្ឋកិច្ច។ ការធ្វើកំណែទម្រង់របៀបរបបនៅវៀតណាម ក្នុងនោះរួមទាំងការធ្វើកំណែទម្រង់រដ្ឋបាល និងបែបបទរដ្ឋបាល គឺទទួលបានលទ្ធផលជាជំហានដំបូងមួយចំនួន ដែលរួមចំណែកក្នុងការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ និងកសាងខឿនរដ្ឋបាលស្ថាបនាអភិវឌ្ឍន៍ បម្រើប្រជាជន និងសហគ្រាស។ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យដឹងថា៖

“ការកសាងរបៀបរបបដោយម្ចាស់ការ ត្រូវបានចាត់ទុក ជាអាទិភាពចម្បង។ រាល់សម័យប្រជុំជាប្រចាំ បានផ្ដោតលើការពិភាក្សាអំពីគម្រោងច្បាប់ ពង្រៀងសេចក្ដីសម្រេចចិត្ត និងការរួមសហការជាមួយស្ថាប័នរបស់រដ្ឋសភាដើម្បីកែសម្រួល។ ធ្វើការសុក្រឹតរបៀបរបបយ៉ាងប្ដូរផ្ដាច់ តាមទិសឯកភាព ព្រមៗគ្នា តម្លាភាព ផងដែរ”។

គោរពតំបន់សេដ្ឋកិច្ចឯកជន

បង្កើតកម្លាំងចលករ ដើម្បីរក្សាសន្ទះកំណើនសេដ្ឋកិច្ច - ảnh 2 លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម

រដ្ឋាភិបាលវៀតណាមជានិច្ចកាលកំណត់ថាសហគ្រាសឯកជនគឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចវៀតណាម។ ហេតុដូច្នេះ នារយៈពេលកន្លងទៅ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការជួយឧបត្ថម្ភដល់សេដ្ឋកិច្ចឯកជន។ រដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយជាក់លាក់ដើម្បីគាំទ្រដល់វិស័យសេដ្ឋកិច្ចឯកជនដូចជា៖ កាត់បន្ថយពន្ធចំពោះសហគ្រាសខ្នាតតូចនិងមធ្យម ជួយឧបត្ថម្ភទុន និងពង្រីកទីផ្សារជាដើម។ រាល់ការខិតខំប្រឹងទាំងនេះរបស់រដ្ឋាភិបាលបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖

“រាល់របាំងនៃការធ្វើអាជីវកម្ម និងបរិយាកាសប្រកួតប្រជែងវិសមភាព គឺជាឧបសគ្គធំបំផុតចំពោះការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចឯកជន។ ហេតុដូច្នេះ ការដោះចោលរបាំង បង្កើតបរិយកាសធ្វើអាជីវកម្មដោយតម្លាភាព សមភាព គឺជាកត្តាល្អបំផុតសម្រាប់សហគ្រាសឯកជនអភិវឌ្ឍន៍។ លើសពីនេះទៀត គោលនយោបាយជួយឧបត្ថម្ភរបស់ រដ្ឋតាមរយៈការកាត់បន្ថយប្រាក់ចំណាយលើការធ្វើការជីវកម្ម និងបែបបទរដ្ឋបាលក៏ជះឥទ្ធិផលយ៉ាងខ្លាំងក្លាដល់សហគ្រាសឯកជនផងដែរ”។

រៀបចំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដោយម្ចាស់ការសម្រាប់ បដិវត្តន៍ឧស្សាហកម្មលើកទី ៤

វៀតណាមមានបំណងចង់ក្លាយទៅជាប្រទេសឧស្សាហកម្ម។ ហេតុដូច្នេះ នាពេលកន្លងទៅ វៀតណាមបានផ្ដោតលើការអភិវឌ្ឍឧស្សាហកម្មតាមទិសឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន។ រដ្ឋបានជួយឧបត្ថម្ភដល់សហគ្រាសក្នុងការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា បង្កើនទិន្នផល និងត្រៀមខ្លួនជាស្រេចក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Chu Ngoc Anh បានឲ្យដឹងថា៖

“នេះគឺជាការខិតខំប្រឹងប្រែង ដែល សរឲ្យឃើញនូវការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ យើងនឹងបន្តផ្ដោតលើការកែលម្អបរិយាកាសធ្វើអាជីវកម្ម ទីផ្សាទុនវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាឲ្យទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។ ដូច្នេះ យើងនឹងអភិវឌ្ឍន៍សមត្ថភាពច្នៃប្រឌិតយ៉ាងខ្លាំងក្លា នាពេលខាងមុខ”។

រាល់លទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការបង្កើតកម្លាំងចលករនៃខឿនសេដ្ឋកិច្ច ក្នុងនោះមានការធ្វើកំណែទម្រង់របៀបរបប អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងជំរុញការប្រើប្រាស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានសរឲ្យឃើញថារដ្ឋាភិបាលបានកំណត់គោលដៅយ៉ាងត្រឹមត្រូវ ដោយរួមចំណែកក្នុងការរក្សាសន្ទុះកំណើនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ