បង្កើតគ្រឹះដ្ឋានរឹងមាំសំរាប់ទំនាក់ទំនងការទូតរវាងវៀតណាម - វ៉ាទីកង់

( VOV WORLD)_ បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុប​មួយចំនួន ​នាថ្ងៃទី១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung  អញ្ជើញ ទៅបំពេញទស្សនកិច្ចជាផ្លូវការបុរីវ៉ាទីកង់តាមសេចក្ដីអញ្ជើញរបស់​សម្ដេចប៉ាប 
Francis។ ដោយផ្អែកទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម​និងវ៉ាទីកង់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដំណើរទស្សនកិច្ច​របស់នាយករដ្ឋមន្ត្រី Nguyen
Tan Dung នឹងបង្កើត​គ្រឹះដ្ឋានការទូតរឹងមាំ​រវាងវៀតណាម​និងវ៉ាទីកង់ក្នុងរយៈពេល
ខាងមុខនេះ។

បង្កើតគ្រឹះដ្ឋានរឹងមាំសំរាប់ទំនាក់ទំនងការទូតរវាងវៀតណាម - វ៉ាទីកង់ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ​និងសម្ដេចប៉ាប Benedict XVI ​នាឆ្នាំ ២០០៧

តាមសេចក្ដីជូនដំណឹងរបស់បុរីវ៉ាទីកង់ថា៖ សម្ដេចប៉ាប Francis និងនាយករដ្ឋ
មន្ត្រី Nguyen Tan Dung នឹងមានជំនួបសន្ទនាដ៏សែនសំខាន់ នាថ្ងៃទី១៨​ តុលា ដើម្បី ផ្លាស់ប្តូរវិធានការជាច្រើនក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជា​បញ្ហាអន្តរជាតិនា នាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ជំនួបសន្ទនានេះ​ រួមជាមួយបណ្ដាជំ នួបសន្ទនាទ្វេភាគីនានាទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នឹងបង្កើតគ្រឹះដ្ឋានសំខាន់សំរាប់
ទំនាក់ទំនងការទូតរវាងវៀតណាមនិង​វ៉ាទីកង់។

        ជំនួបសន្ទនាជាមូលដ្ឋានដើម្បីកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-​វ៉ាទីកង់

          ក្រលែកមើលឡើងវិញនូវទំនាក់ទំនងរវាងវៀតណាមនិង​វ៉ាទីកង់ ពីឆ្នាំ១៩៩
០មក​ បានអះអាងថា៖ដំណើរការចរចារ បានរួមចំណែកសំ​ខាន់ ក្នុងការអភិវឌ្ឍន៍​ទំនាក់ទំនងរវាងវៀតណាមនិង​វ៉ាទីកង់។ ប្រការនេះបានបង្កើនការយល់ដឹង​គ្នា ទៅវិញទៅមក ហើយពីនោះមកនាំចេញការស្រុះចិត្តគំនិត និងរួមគ្នាជំរុញទំនាក់​ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍រួមនៃភាគីនិមួយៗ។

          របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិង​វ៉ាទីកង់ នោះគឺជំនួបសន្ទនា​រវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងសម្ដេចប៉ាប ​Benedicto
 16 នាថ្ងៃទី២៥ តុលា ឆ្នាំ ២០០៧ កន្លងទៅ នៅបុរីវ៉ាទីកង់។ជំនួបនេះ​បានអះអាង នូវគោលនយោបាយកិច្ចការបរទេសដ៏ត្រឹមត្រូវ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជា​និច្ចកាលគោរព  យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបុរីវ៉ាទីកង់។ រដ្ឋា​ភិបាលមានការផ្តួច ផ្តើមគំនិតបន្តដំណើរការចរចារផ្ទាល់ ជាមួយបុរីវ៉ាទីកង់ ដោយផ្អែកទៅលើបណ្ដា
គោលការណ៍ ដែលបានភាគីទាំងពីរព្រមព្រៀង និងគោរពគ្នាទៅវិញទៅមក មិន
ធ្វើការជ្រៀតជ្រែកចូលក្នុងការងារផ្ទៃក្នុងរបស់គ្នា។ វៀតណាម​មានគោលបំណង
បុរីវ៉ា ទីកង់លើកទឹកចិត្តសហគមកាតូលិកវៀតណាម ផ្សាភ្ជាប់ជានិច្ចជាមួយប្រ
ទេសជាតិ។

          បន្តនោះ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០០៩ អតីតប្រធានរដ្ឋ Nguyen Minh Triet បានមានជំនួបសម្ដែងការគួរសម ជាមួយសម្ដេចប៉ាប Benedicto 16 នៅបុរីវ៉ាទិ
កង់។  នេះគឺជាដំណើរទស្សនកិច្ចមានចរិតលក្ខណះប្រវត្តិសាស្ត្រ ចំពោះទំនាក់ ទំនងរវាវាងភាគីទាំងពីរ និងទទួលបានការវាយតំលៃខ្ពស់ពីសាធារណមតិ។

          បង្កើតយន្តការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

          បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានរដ្ឋ Nguyen Minh Triet ភាគី
 ទាំង ពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគី។ ដោយផ្អែកទៅលើស្មារតីស្មោះ
 ត្រង់  បើកទូលាយ បណ្ដាជំនួបសន្ទនារវាងភាគីទាំងពីរបាន​ ដោះស្រាយបាន
បញ្ហាជា ច្រើន ដូចជា៖ការចាត់តាំងសមាជិកអោយបុរីកាតូលិកនៅវៀតណាម
…លៗ  បណ្ដាសកម្មភាពផ្លាស់ប្តូរ ជួបប្រាស្រ័យរវាងគណៈប្រតិភូរវាងវៀត
ណាមនិង វ៉ាទីកង់ បានប្រព្រឹត្តទៅ​ប្រចាំជាង។ 

​គោលនយោបាយមុនក៏ដូចជា​ក្រោយអំពីសេរីភាពខាងជំនឿសាសនារបស់វៀតណាម

អាចអះអាងបានថា៖ ពីមុនមក វៀតណាមជាប្រទេសអនុវត្តគោលនយោ បាយមុនក៏ដូចក្រោយ ធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន  ដែលក្នុងនោះមានជនកាន់សាសនាកាតូលិក។ គោលនយោបាយនេះ ដែល បានដំណាងបុរីវ៉ាទីកង់បញ្ជាក់តាមស្ថានភាពជាក់ស្ដែង ក្នុងរយៈពេលជាង
២០ឆ្នាំកន្លងទៅ។ នៅក្នុងជំនួបវង់ទី៥ ក្រុមការងារចម្រុះវៀតណាម-បុរីវ៉ាទី
កង់ ដែលបាន ប្រព្រឹត្ត ទៅនាខែកញ្ញាកន្លងទៅ អនុរដ្ឋមន្ត្រីការបរទេសវ៉ាទី
កង់ Antoine Camilleri ប្រធានគណៈប្រតិភូបុរីវ៉ាទីកង់ បានសង្កត់ធ្ងន់ថា៖ 
គណៈប្រតិភូបាន ឃើញភាពស្និទ្ធស្នាល រួសរាយរាក់ទាក់របស់ជនវៀត
ណាម  និងជីវភាពខាងស្មារតីរបស់ជនវៀតណាមគឺល្អណាស់។

          ដោយគ្រឹះដ្ឋានទំនាក់ទំនងដ៏ល្អប្រសើនោះ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីវៀតណាម នៅបុរីវ៉ាទីកង់ និងជំនួបសន្ទនាជាមួយសម្ដេងប៉ាប
  Francis នឹងជាការបោះជំហានថ្មី បង្កើតគ្រឹះដ្ឋានរឹងមាំជាងទៀត សំរាប់ទំនាក់
ទំនងវៀតណាម-វ៉ាទីកង់។ ទំនាក់ទំនងវៀតណាម-វ៉ាទីកង់ អភិវឌ្ឍន៍ល្អប្រសើ
 នេះ  មិនគ្រាន់តែនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ជនវៀតណាម ចំនួន៦លាននាក់កាន់សាសនាកាតូលិកប៉ុណ្ណោះទេ ថែមទាំង រួមចំណែកចូល
ក្នុងការរក្សារសន្តិភាព ស្ថិរភាពរួម នៅក្នុងតំបន់និងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ