(VOV)_ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan កំពុងបំ
ពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត ជាប្រទេសដើមដំបូងក្នុង
ដំណើរបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន៣ គឺស៊ុយអែត ហុងគ្រី និងឆែក
ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៤មេសា។គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះគឺពង្រឹង
និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណី ទំនាក់ទំនងសហប្រ
តិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយស្ថាប័ននីតិបញ្ញាត្តិរបស់ប្រទេសនានា ជំរុញ
អោយរដ្ឋសភានៃប្រទេសទាំងបីគាំទ្រការចុះហត្ថលេខាជាផ្លូវការ និងអនុម័តកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ( EVFTA)។
|
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាបណ្ដាប្រទេសអឺរ៉ុប |
បណ្ដាប្រទេសដែលប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បំពេញទស្ស
នកិច្ចលើកនេះ សុទ្ធតែមានទំនាក់ទំនងល្អប្រសើរនិងប្រសិទ្ធភាពជាមួយវៀតណាម។ ស៊ុយអែត ហុងគ្រី ជាប្រទេសអឺរ៉ុប ដែលវៀតណាមមានទំនាក់ទំនងសហប្រតិបត្តិ
ការមិត្តភាពជាប្រពៃណី។ រីឯ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសា
ធារណះរដ្ឋឆែក នាពេលថ្មីៗនេះមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យផងដែរ។
រឹតបន្តឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណី
ដំណើរបំពេញទស្សនកិច្ចជាលើកដំបូង នៅអឺរ៉ុប ក្នុងតួនាទីជាប្រធានរដ្ឋសភា
ទីមកដល់ដើមដំបូងរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan គឺស៊ុយ
អែត។ ស៊ុយអែតជាប្រទេសលោកខាងលិចដើមដំបូងទទួលស្គាល់និងបង្កើតទំនាក់
ទំនងការទូតជាមួយវៀតណាម នាឆ្នាំ ១៩៦៩។ រហូតមកដល់ពេលនេះ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបានកើនឡើងជាបន្ត
បន្ទាប់នាំទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៦ឡើងដល់ជាងមួយពាន់លានដុល្លារ
អាមេរិក។ស៊ុយអែតជាប្រទេសទី៤៣/១១៦ប្រទេសនិងតំបន់ដែនដីវិនិយោគនៅ
វៀតណាម។
បន្ទាប់ពីស៊ុយអែត ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Nganនិង
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងទៅកាន់ប្រទេសហុងគ្រី។ ក្នុងបុព្វហេតុ
ការពារ និងកសាងប្រទេសជាតិ វៀតណាមទទួលបានការគាំទ្រនិងការជួយឧបត្ថម្ភ
ជាច្រើន ពីរដ្ឋាភិបាល និងប្រជាជនហុងគ្រី។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគី
ក្នុងឆ្នាំ២០១៥ គឺ១៩៥លានដុល្លារអាមេរិក និងឆ្នាំ ២០១៦ គឺ២០០លានដុល្លារអាមេ
រិក។ ហុងគ្រីមានគំរោងការណ៍វិនិយោគចំនួន១៥ដោយមានទុនចំនួន៥០លាន
ដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី៥៥/១១៦ប្រទេសនិងតំបន់ដែនដីដែលវិនិយោគ
នៅវៀតណាម។
ទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគក្នុងវិស័យវប្បធម៌ទេសចរណ៍ អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ និងបរិស្ថានត្រូវបានរក្សានិងអភិវឌ្ឍន៍។ ប្រទេសទាំងពីរតែងតែ
រៀបចំសប្ដាហ៍វប្បធម៌វៀតណាម-ហុងគ្រី ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក
ទាំងវប្បធម៌ និងសង្គម។ សហគមន៍ជនវៀតណាមនៅហុងគ្រីមានមនុស្សចំនួនបួន
ពាន់នាក់ និងត្រូវបានភាគីមិត្តបង្កលក្ខណះងាយស្រួលជាច្រើនដើម្បីរស់នៅ និង
ធ្វើការនៅប្រទេសសាមី។
សាធារណៈរដ្ឋឆែកជាប្រទែសចុងក្រោយក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ
សភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។
សាធារណហរដ្ឋឆែកជាប្រទេសអឺរ៉ុបខាងកើតដើមដំបូង ផ្តល់ODA សំរាប់វៀតណាម។
ទំហំពាណិជ្ជកម្មររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៦ គឺ២៤៩ លានដុល្លារអាមេរិក។
សាធារណះរដ្ឋឆែកមានគំរោងការណ៍ចំនួន៣៤ ដោយមានទុនវិនិយោគសរុបចំនួន
ជិត៩០លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី៤៥/១១៦ ប្រទេសនិងតំបន់ដែនដី
វិនិយោគនៅវៀតណាម។
ដោយមានការអភិវឌ្ឍន៍ខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-ឆែកនេះ ចាប់ពី
ខែកក្កដាឆ្នាំ២០១៣ រដ្ឋាភិបាលឆែកបានទទួលស្គាល់សហគមន៍ជនវៀតណាមជា
ជនជាតិទី១៤ របស់ប្រទេសនេះ។ នេះជាសេចក្ដីសម្រេចចិត្តមានអត្ថន័យសំខាន់
បង្កលក្ខណះអោយជនវៀតណាមនៅឆែកបានរស់នៅប្រទេសឆែកប្រកបដោយ
សមភាព និងបានអភិរក្សវប្បធម៌ ភាសានិងអក្សររបស់ជនជាតិខ្លួន។
ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមជាមួយស៊ុយអែត ហុងគ្រី និងឆែក
ដោយមានសមិទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម
ជាមួយព្រះរាជាណាចក្រស៊ុយអែត ហុងគ្រី និងសាធារណះរដ្ឋឆែក ក្នុងរយៈពេល
កន្លងទៅ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណី បង្កើនទំនាក់ទំនងសហប្រតិបត្តិការ រវាង
រដ្ឋសភាវៀតណាមជាមួយបណ្ដាស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសផ្សេងៗ។ ដំណើរទស្សន
កិច្ចលើកនេះនឹងជំរុញទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងបីគាំទ្រចុះហត្ថលេខាជា
ផ្លូវការ និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ( EVFTA)៕