|
នាយករដ្ឋមន្ត្រី Timor Leste Kay Rala Xanana Gusmao (ក្រសួងការបរទេស) |
VOV-ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី Kay
Rala Xanana Gusmao បានប្រព្រឹត្តទៅក្នុងកាលៈទេសៈស្ថានភាពសន្តិសុខ
នយោបាយសង្គមរបស់ Timor Leste បន្តរក្សាបានស្ថិរភាព។ ក្នុងឆ្នាំ២០១២ Timor
Leste បានប្រព្រឹត្តទៅការបោះឆ្នោតសំខាន់ចំនួន២ (បោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងបោះឆ្នោតរដ្ឋសភា) បង្កើតរដ្ឋាភិបាលអណាត្តិទី៥ (២០១២-
២០១៧)។ បណ្ដាការបោះឆ្នោតត្រូវបានមជ្ឈដ្ឋានអ្នកឃ្លាំមើលវាយតំលៃបានប្រព្រឹត្តទៅក្នុងសន្តិភាពប្រជាធិបតេយ្យ។ លោក Kay Rala Xanana Gusmao បន្តបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលសម្ព័ន្ធមិត្តគណបក្ស
ចំនួន៣ (និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងសន្តិសុខ)។ រដ្ឋាភិបាល Timor
Leste កំពុងប្រមូលផ្ដុំជំរុញយ៉ាងលឿនអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កែលំអរសុខាភិបាលនិងអប់រំ រក្សារឹងមាំសន្តិសុខ បន្តអនុវត្តសម្រុះសម្រួល
ជាតិ។ ផែនការថវិការរដ្ឋបន្តអនុវត្តសរសរចំនួន៣ក្នុងផែនការយុទ្ធសាស្ត្រ
ដំណាក់កាល២០១១-២០៣០គឺទុនវិនិយោគអភិវឌ្ឍន៍សង្គម ហេដ្ឋានរចនា
សម្ព័ន្ធនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លើវិស័យសេដ្ឋកិច្ច Timo Leste នាពេលកន្លង
ទៅបានមានជំហានអភិវឌ្ឍន៍ មួយចំនួន។កំណើន GDPក្នុងឆ្នាំ២០១២ទទួល
១០%។ចំណូលគិតជាមធ្យម តាមមនុស្សម្នាក់គឺជាង៧០០ដុល្លារអាមេរិក។ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន Timo Lesteផ្តោតសំខាន់ដល់ ការពង្រីកទំនាក់ទំនងជាមួយប្រទេសធំៗលើសកលលោកនិងបណ្តាប្រទេស
ជិតខាងក្នុងតំបន់។ប្រទេសនេះបានដាក់ពាក្យសុំចូលរួមASEAN កាលពី ខែ
មិនាឆ្នាំ២០១១។ចាប់តាំងពីពេលមកTimo Lesteជំរុញខ្លាំងដំណើរពង្រីក ទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។ថ្នាក់ដឹកនៃប្រទេស នេះមានគំរោងទៅបំពេញទស្សនកិច្ចនៅប្រទេសជាសមាជិកអាស៊ានមួយចំនួន
ក្នុងឆ្នាំ២០១៣នេះ។ លើវិស័យការទូតពហុភាគីTimo Lesteជាប្រទេស១ដែល
សកម្មចូលរួមក្នុង សកម្មភាពនៃអង្គការសហប្រជាជាតិ។លេចធ្លោបំផុតនោះគឺ
ប្រទេសនេះបាន ទទួលអគ្គលេខាធិការអង្គការសហប្រជាជាតិនាខែសីហាឆ្នាំ
២០១២ រៀបចំសិក្ខាសាលាស្តីពីកម្មវិធីអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ និងចូលរួម
វេទិការ” ជួបសន្ទនា Shang-ri La“យ៉ាងសកម្ម។ ទំនាក់ទំនងរវាវៀតណាមជាមួយ
Timo Lesteនាពេលជិតៗនេះមានជំហាន អភិវឌ្ឍន៍នានា។លេចធ្លោនោះគឺដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតី លោក Ho xe Ra mot Hot ta នាខែមេសាឆ្នាំ
២០១០។ក្នុងឱកាសនេះ ភាគី ទាំង២បានចុះហត្ថលេខាលើកិច្ចព្រព្រៀងក្របខ័ណ្ឌ
ស្តីពីកិច្ចសហប្រតិត្តិការ សេដ្ឋកិច្ចនិងបង្កើតយន្តការនៃះគណកម្មាធិការចម្រុះវៀត
ណាម-Timo Leste។ប្រទេសនេះបានបើកស្ថានទូតនៅក្រុងហាណូយនាខែមេសា
ឆ្នាំ ២០១២។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១២មានជិត៣៥លានដុល្លារ
អាមេរិកកើនជាង៣ដងបើប្រៀបធៀបនឹងឆ្នាំ២០១១។តំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីក្នុងរយះពេល៦ខែដើមឆ្នាំ២០១៣ទទួលបានប្រមាណ២០លាន ដុល្លារ
អាមេរិក។ នាបច្ចុប្បន្នក្រុមហ៊ុនទូរគមនាគមន៍កងទ័ពវៀតណាម(Viettel) កំពុង
វិនិយោគគំរោងការផ្គត់ផ្គងសេវ៉ាកម្មទូរគមនាគមន៍នៅ Timor Leste មានតំលៃជិត
១៥លានដុល្លារអាមេរិក។ ប្រទេសទាំងពីរមានសក្ដានុភាពនិងឧត្តមភាពជាច្រើន
ពិសេសគឺក្នុងវិស័យកសិកម្ម ប្រេងឧស្ម័ន ជលផល ជាដើម ដើម្បីជំរុញកិច្ច
សហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Timor Leste លោក Kay Rala Xanana
Gusmao លើកនេះសំដៅអះអាងការយកចិត្តទុកដាក់និងបំណងបង្កើនទំនាក់ទំនង
ទ្វេភាគី កិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម ផ្លាស់ប្តូរអំពីបទ
ពិសោធន៍កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិបញ្ហាអន្តរជាតិ ដំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ចំពោះវៀតណាម ដំណើរទស្សនកិច្ចក៏ជាឱកាសដើម្បី
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Timor Leste ជាប្រទេសមួយក្នុងដំបន់
អាស៊ី-អាគ្នេយ៍ ទោះបីជាមិនទាន់ជាសមាជិកអាស៊ាន ស្វះស្វែង ជំរុញបណ្ដាវិស័យសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ក៏ដូចជាផ្លាស់ប្តូរបណ្ដាបញ្ហាអន្តរជាតិនិងដំបន់ដែលយកចិត្តទុកដាក់ដូចគ្នា៕