បង្កើនការងារបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

របាយការណ៍ របស់រដ្ឋាភិបាល វៀតណាម នៅកិច្ចប្រជុំលើកទី ១១ នៃគណ
កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានវាយតំលៃថា៖ការងារបង្ការ ប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ ឆ្នាំ ២០១២ ​៖​ទទួលបានលទ្ធ​ផល​សកម្ម​ ប៉ុន្តែ​សភាពការ 
ជនល្មើ​នៃអំពើពុករលួយ មិនទាន់មានសញ្ញាថយចុះ​ហើយថែមទាំងប្រព្រឹត្ត​ទៅ
កាន់តែស្មុគស្មាញ។ ទាក់ទិនដល់ បញ្ហានេះ អគ្គអធិការកិច្ច រដ្ឋាភិបាលវៀតណាម 
Huynh Phong Tranh បានអះអាង នាពេលថ្មីៗនេះ ថា៖​ការងារ​បង្ការ ប្រឆាំងនឹងអំពើ ពុករលួយ នឹងបន្តបាន បក្ស និងរដ្ឋវៀតណាម ដាក់ជួរមុខ  ជាមួយដំណោះស្រាយ
ខ្លាំងក្លា។ 

បង្កើនការងារបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ - ảnh 1
បង្កើនការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ(http://gdtd.vn)


          របាយការណ៍ របស់រដ្ឋាភិបាលវៀតណាម ដោយ អគ្គអធិការកិច្ច ​រដ្ឋាភិបាល វៀតណាម Huynh Phong Tranh អធិប្បាយ នៅកិច្ចប្រជុំ លើកទី​១១ ​គណះកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានអោយដឹងថា៖ ​ករណីអំពើពុក​រលួយត្រូវបានផ្តន្ទាទោស 
ស៊ើប អង្កេត និងវិនិច្ច័យ​ទោស ឆ្នាំ២០១២ បាន​កើនឡើង បើប្រៀបទៅនឹង រយះ ពេលដូចគ្នា នាឆ្នាំទៅមិញ។ អគ្គអធិការកិច្ច រដ្ឋាភិបាលវៀតណាម Huynh Phong Tranh  បានអោយដឹងថា៖

          “ ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ ពិសេសគឺក្នុងឆ្នាំ ២០១២ បក្ស និង​រដ្ឋ​ ក៏ដូចជា ស្ថាប័ន
គ្រប់ ជាន់ថ្នាក់ និងប្រជាជនទាំងមូល បានប្រមូលផ្តុំ​ជា​ច្រើនលើការងារ បង្ការ ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ដើម្បីរុញថយក្រោយ អំពើពុករលួយ។ ជាក់ស្ដែងគឺក្នុងឆ្នាំ
២០១២ ​វិធានការព្រមៗគ្នាជាច្រើនត្រូវបានអនុវត្ត ពីការចុះបញ្ជីទ្រព្យសម្បត្តិដល់ការ
ទទួល ខុសត្រូវរបស់អ្នកប្រមុខ និងការ​ស៊ើបអង្កេត ដោះស្រាយអំពើពុករលួយ…ល។ ប្រការទាំងនេះ ​មានប្រសិទ្ធ​ភាព​ជាជំហានដំបូង​។”

អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម Huynh Phong Tranh ក៏បាន​អោយដឹងថា៖ក្នុង ដំណើរអនុវត្តការងារ​បង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុក​រលួយនៅ វៀតណាមបានលេច
ឡើង នូវនឹងកំហិត ការលំបាកនានា​។ នេះអាចជា​ហេតុផលមូយ ចំនួនដែលធ្វើឲ្យ
ស​ភាពការណ៍​អំពើពុករលួយ​បានប្រព្រឹត្តទៅ​ដ៏ធ្ងន់ធ្ងរ។ នោះគឺ៖ គោលនយោបាយបង្ការ
ប្រយុទ្ធ​ប្រឆាំង​នឹងអំពើពុករួយនៅ មានការកំហិតជាច្រើន។ ដោយហេតុនេះ បណ្ដា
ស្ថាប័នមាន​សមត្ថកិច្ច​នឹងបង្កើនការអនុវត្ត វិធានការជាក់ស្តែង ដើម្បីលើកកំពស់​ប្រសិទ្ធ​ភាពនៃកាងារបង្ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនាពេលខាមុខ។ លោក Huynh
Phong Tranh បានសង្កត់ធ្ងន់ ថា៖

         “ទីមួយគឺត្រូវលើកំពស់តួនាទី ពេលដែលការទទួលខុសត្រូវរបស់អ្នកប្រមុខការដោះ
ស្រាយនិង​ការទទួលខុសត្រូវពេលដែល​កើតមានឡើង​នូវពំពើពុករលួយនៅអង្គភាពនិង​តំបន់របស់ខ្លួន។​ ទីពីរគឺត្រូវសកម្មដាក់ចេញគោលនយោបាយផ្សាភ្ជាប់នឹងការកែ​ទម្រង់​បែបបទរដ្ឋបាលដើម្បីធ្វើយ៉ាងម៉េចអនុវត្តបែបបទនេះប្រកបដោយចំហរតម្លាភាព។ ទីបី​
គឺ​សុក្រិដ្ឋច្បាប់ស្ដីពីការបង្កា ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមទិសបើកទូលាយមុខ
សញ្ញា​ដែលត្រូវចុះបញ្ជីទ្រពសម្ប័ត្ត និងធ្វើបញ្ជីឲ្យដឹងចំនួន​ទ្រពសម្បត្តិ​យ៉ាងដូចម្តេច។”

          ជាក់ស្ដែងសឲ្យឃើញថា ការអនុវត្តការកំណត់អំពីបើកចំហរតម្លាភាព​ក្នុងសកម្ម ភាពរបស់ស្ថាប័នអង្គការនានា កសាងនិងអនុវត្តរបប​បទដ្ឋានគោលការណ៍ប្រាស្រ័យ គោលការណ៍សីលធម៍វិជ្ជជីវៈជាដើម ទៅ តាមការ​កំណត់របស់ច្បាប់បង្កា ប្រយុទ្ធប្រឆាំង
នឹង អំពើពុករលួយឆ្នាំ២០០៥របស់វៀតណាមបានពង្រីកប្រសិទ្ធភាពរួមចំណែក បង្កា ទប់ស្កាត់និងរារាំងអំពើពុករលួយលើ​វិស័យគ្រប់គ្រងរដ្ឋមួយចំនួន។ ដើម្បីកិច្ចការបង្កា
ប្រយុទ្ធ ប្រឆាំងនឹង​អំពើរពុករលួយ​មាន​ប្រសិទ្ធភាពខ្ពស់ជាង ច្បាប់បង្កាប្រយុទ្ធប្រឆាំង
នឹង អំពើពុករលួយ (វិសោធនកម្ម) តាមទិស​បើក​ទូលាយ មុខសញ្ញាត្រូវចុះបញ្ជីឲ្យ ដឹង
ចំនួន ទ្រពសម្បត្តិចំណូលរួមមាន​បណ្ដាអ្នកកាន់ដំណែងមានសម័ត្ថកិច្ច បំពេញបន្ថែម ការកំណត់អំពីការបើក​ចំហរបញ្ជីទ្រពសម្បត្តិនៅកន្លែងស្នាក់នៅជាដើម នឹងត្រូវបាន ដាក់ជូនរដ្ឋសភា​អនុម័ត​ក្នុង​រយៈពេលខាងមុខ។ ការខំប្រឹងប្រែងសុក្រិដ្ឋប្រព័ន្ធឯកសារ
គត្តិយុតិ​បានសឲ្យឃើញថា វៀតណាមបាននិងកំពុងអនុវត្តយ៉ាងខ្លាំង​ក្លាកិច្ចការ​បង្កា​ប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយសំដៅកសាងសង្គមផូរផង់និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ