(VOV)_ឆ្នាំ ២០១៦ បន្តអនុវត្តគោលការណ៍ធ្វើសមាហរណកម្មលើគ្រប់
ជ្រុយជ្រោយ ផ្នែកកិច្ចការបរទេសវៀតណាមពង្រីករាល់សមិទ្ធិផលដែលទទួល
បាន ដោយរួមដំណើរជាមួយប្រទេសជាតិ លើកកំពស់ថានះរបស់ប្រទេសជាតិ
លើឆាកអន្តរជាតិ ជំរុញ និងរក្សាសន្តិភាព ស្ថិរភាព ដើម្បីបំរើគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ចប្រទេសជាតិ។ ឆ្នាំ២០១៦ជាឆ្នាំសន្យាថានឹងបង្កើតឡើងរបត់ថ្មីសំរាប់
ផ្នែកកិច្ចការបរទេសវៀតណាម។
|
បង្កើនសកម្មភាពកិច្ចការបរទេសបំរើគោលដៅធ្វើសមាហរណកម្ម |
ស្ថានភាពពិភពលោក និងក្នុងតំបន់កំពុងផ្លាស់ប្តូរថ្មីជានិច្ច ហើយនាំមកនូវឱ
កាស និងឧបសគ្គជាច្រើន សំរាប់វៀតណាម។ភារកិច្ចសំខាន់បំផុតចំនួន៣របស់
ផ្នែកកិច្ចការបរទេសក្នុងដំណាក់កាលនាបច្ចុប្បន្ន គឺរក្សាបរិយាកាសសន្តិភាព ស្ថិរ
ភាព ការពារឯករាជ្យ អធិបតេយ្យភាព និងបូរភាពដែនដីរបស់មាតុប្រទេស ការពារ
របប។ ដើម្បីអនុវត្តភារកិច្ចធំធេងនោះ ឆ្នាំ ២០១៦ ការងារកិច្ចការបរទេស បានខំ
ប្រឹងប្រែងផ្លាស់ប្តូរថ្មី សមស្របជាមួយពិភពលោកមួយកំពុងប្រែប្រួលជានិច្ច។
២០១៥ ឆ្នាំជោគជ័យនៃផ្នែកកិច្ចការបរទេសវៀតណាម
ឆ្នាំ ២០១៥ បណ្ដាសកម្មភាពកិច្ចការបរទេសប្រព្រឹត្តទៅយ៉ាងផុលផុស និងប្រ
សិទ្ធិភាព នៅលើគ្រប់កាណាល់ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី
រវាងវៀតណាមជាមួយប្រទេសនានា ជំរុញការធ្វើសមាហរណកម្មអន្តរជាតិប្រកប
ដោយស៊ីជំរៅ និងទូលំទូលាយ លើច្រើនវិស័យ រួមចំណែកលើកកំពស់តួនាទីរបស់
វៀតណាមនៅក្នុងតំបន់និងឆាកអន្តរជាតិ។ ឆ្នាំ ២០១៥ ការបរទេសរបស់បក្សបាន
មានសញ្ញាវិជ្ជមានជាច្រើន ដូចជា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់អគ្គលេ
ខាបក្ស លោក Nguyen Phu Trong នៅអាមេរិក ចិន និងជប៉ុន។ រួមជាមួយនោះ វៀត
ណាមក៏ទទួលថ្នាក់ដឹកនាំរបស់ប្រទេសធំៗជាច្រើនទៀតផង។ ឆ្នាំ ២០១៥ ក៏ជាឆ្នាំ
ជោគជ័យនៃវិស័យសេដ្ឋកិច្ចកិច្ចការបរទេសវៀតណាម ដោយសារវៀតណាមបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥។ រួមជាមួយគ្នានោះ កិច្ច
ការបរទេសវប្បធម៌២០១៥ ក៏រួមចំណែកផ្សព្វផ្សាយរូបភាពនិងប្រពៃណីវប្បធម៌វៀត
ណាម លើកកំពស់ការយល់ដឹង ក្តីស្រឡាញរបស់មិត្តភក្តិអន្តរជាតិ។
ក្តាប់ជាប់ឱកាស ដោះស្រាយរាល់ការលំបាកសាកល្បង
ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូងសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានបង្កើត និង
បានដាក់អោយដំណើការ ហើយក៏ជាឆ្នាំ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ
ភាគី ដែលបានវៀតណាមចុះហត្ថលេខា មានសុពលភាព។ ស្ដីអំពីភាកិច្ចរបស់ផ្នែក
កិច្ចការបរទេសនាពេលខាងមុខនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“ យើងបន្តអនុវត្តគោលការណ៍ បង្កើន ជំរុញទំនាក់ទំនងនយោបាយ ដើម្បី
បង្កើតគ្រឹះដ្ឋាន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម លើកទឹកចិត្តការវិនិយោគ
ពីបរទេសចូលមកវៀតណាម។ ចលនាបណ្ដាប្រភពទុន ODA មកដល់វៀតណាម
ក៏ដូចជាជំរុញបើកទូលាយទីផ្សារនាំចេញទៅប្រទេសនានា សំរាប់អង្គភាពអាជីវកម្ម
វៀតណាម។ ”
អាចឃើញច្បាស់ថា៖ យើងកំពុងរស់នៅក្នុងពិភពលោកមួយសន្តិភាពក្តី ប៉ុន្តែ
មិនស្ថិរភាពទេ។ សន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅជានិន្នាការស្នូល ប៉ុន្តែបណ្ដា
កក្តាអស្ថិរភាព និងគ្រោះអាសន្តអំពីជំលោះ កាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយ
ថ្ងៃ។ ពិសេស ស្ថានភាពនៅសមុទ្រខាងកើត ប្រែប្រួលដ៏ស្មុគ្រស្មាញ បណ្ដាការគំរាម
គំហែងអំពីសន្តិសុខ អធិបតេយ្យភាពកោះសមុទ្រ របស់ប្រទេសជាតិបានលេចចេញ
ជាច្រើន។ ក្នុងសភាពការណ៍នោះ កិច្ចការបរទេសបន្តជាកងកម្លាំងឈានទៅមុខ
លើសមរភូមិតស៊ូការពារអធិបតេយ្យភាពហើយក្នុងនោះ កិច្ចការបរទេសប្រជាជន
ត្រូវពង្រីកសក្ដានុភាពរបស់ខ្លួន។ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោក
Vu Xuan Hong បានអោយដឹងថា៖
“ ក្នុងសភាពការណ៍ថ្មីនៅចំពោះមុខ ភារកិច្ចការពារប្រទេសជាតិ និងតស៊ូ ការ
ពារអធិបតេយ្យភាពកោះសមុទ្រ យើងបានចលនាសហគមន៍អន្តរជាតិ ដោយការ
ចែករំលែកព័ត៍មានជាមួយមិត្តភក្តិអន្តរជាតិ។ ចំពោះព្រឹត្តិការណ៍និមួយៗនៅសមុទ្រ
ខាងកើត យើងទទួលបានការគាំទ្រសកម្ម និងសម្លេងគាំទ្រជាច្រើន របស់បណ្ដាអង្គ
ការ បុគ្គលនានា។ ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជាតិត្រូវដាក់ជួរមុខជា
និច្ច។ ឯករាជ្យ សេរីភាព អធិបតេយ្យភាពដែនដី ជាផលប្រយោជន៍មានចរិតលក្ខណះ
ស្លាប់រស់ និងជាគន្លឹះរបស់ប្រទេសជាតិ។”
សកម្ម ឆ្នៃប្រឌិតនិងលើកកំពស់ថានះរបស់ប្រទេសជាតិ
២០ឆ្នាំ បន្ទាប់ពីពេលវៀតណាមចូលរួមអាស៊ាន រួមជាមួយប្រទេសជាសមាជិកចំនួន៩ វៀតណាមបានចុះហត្ថលេខាលើសំណុំឯកសារប្រវត្តិសាស្ត្រ ស្ដីអំពីសេចក្ដី
ថ្លែងការណ៍បង្កើតសហគមន៍អាស៊ាន ថ្ងៃទី៣១ធ្នូឆ្នាំ២០១៥។ នេះគឺជាការជោគជ័យ
ធំរបស់ប្រជាជននៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ប្តេជ្ញាចិត្តប្រកៀកស្មារជាមួយគ្នា
ដើម្បីអនាគតមួយប្រកបដោយភាពភ្លឺស្វាង។ ចំពោះវៀតណាម ជានិច្ចកាលមានតួ
នាទីសំខាន់បំផុត ក្នុងគោលនយោបាយកិច្ចការបរទេស។ វៀតណាមជានិច្ចកាល
សម្ដែងនូវសុឆ័ន្ទះ និងមានគោលបំណងរួមវិភាគទានច្រើនថែមទៀតចំពោះអាស៊ាន
ដើម្បីតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាព និងសម្បូររុងរឿង។
ឆ្នាំ ២០១៦ វិស័យការទូតវៀតណាមបន្តអនុវត្តគោលមាគា៍កិច្ចការបរទេស ដែល
បានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ដាក់ចេញ បន្តធ្វើសមា
ហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ។ កិច្ចការបរទេសមិនគ្រាន់តែរួមចំណែកបង្កើតបរិយាកាសស្រិភាព ស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិប៉ុណ្ណោះទេ ថែម
ទាំងលើកកំពស់ថានះរបស់វៀតណាម លើឆាកអន្តរជាតិទៀតផង៕