(VOV)_ច្បាប់អង្គភាពអាជីវកម្ម(ធ្វើវិសោធនកម្ម) និងច្បាប់វិនិយោគ(ធ្វើវិសោធន
កម្ម) ដែលទើបនឹងបានរដ្ឋសភាវៀតណាមអនុម័តក្នុងសម័យប្រជុំលើកទី៨ ជាច្បាប់សំ
ខាន់ចំនួន២ បានកែសម្រួលបណ្ដាសកម្មភាពក្នុងវិស័យវិនិយោគ និងអង្គភាពអាជីវកម្ម
នៃអង្គភាពអាជីវកម្មនៅវៀតណាម។ ច្បាប់ចំនួន២នេះទទួលបានការវាយតំលៃសកម្ម
ជាច្រើនពីអ្នកគ្រប់គ្រង និងសហគមន៍អង្គភាពអាជីវកម្ម ដោយមានគោលបំណងកែលំ
អរបរិយាកាសវិនិយោគរបស់ប្រទេសជាតិ។
|
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ |
អង្គភាពអាជីវកម្មភាគច្រើនបានវាយតំលៃខ្ពស់ចំពោះការអនុម័តរបស់រដ្ឋសភា
ទៅលើ ច្បាប់អង្គភាពអាជីវកម្ម(ធ្វើវិសោធនកម្ម) និងច្បាប់វិនិយោគ(ធ្វើវិសោធនកម្ម)
ដោយមានការកំណត់ទូលំទូលាយជាច្រើន ដូចជា៖ មិនកំណត់អំពីបរិមាណមុខរបរ
អាជីវកម្ម អង្គភាពអាជីវកម្មសម្រេចដោយខ្លួនឯងទៅលើរបៀប ខ្លឹមសារ និងការគ្រប់
គ្រងត្រា…លៗ ច្បាប់ចំនួន២នេះបានកំណត់ទូទៅលើវិស័យវិនិយោគ អាជីវកម្ម កំ
ណត់គោលការណ៍រួមបំផុតក្នុងការបង្កើតនិងគ្រប់គ្រងសារជីវកម្ម…លៗ
ធានាសិទ្ធិសេរីភាពខាងធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ អង្គភាពអាជីវកម្ម
ការអនុម័តរបស់រដ្ឋសភាទៅលើច្បាប់ចំនួនពីរពោលខាងលើ ជាការបោះជំហាន
១ ក្នុងការបើកទូលាយសកម្មភាពអោយអង្គភាពអាជីវកម្ម ដូចជា៖ អនុញ្ញាត្តិអោយធ្វើ
អាជីវកម្មលើប្រការដែលច្បាប់មិនហាមឃាត់ បង្កើតបរិយាកាសសមភាពរវាងបណ្ដា
សមាសភាពសេដ្ឋកិច្ច កាត់បន្ថយបែបបទរដ្ឋបាល…លៗ ប្រការនេះគឺសមស្របនឹង
ទំលាប់អន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang
Vinh បានអោយដឹងថា៖
“ ការធ្វើវិសោធនកម្មច្បាប់ចំនួនពីរលើកនេះជាជំហានលោតផ្លោះយ៉ាងខ្លាំងក្លា
ដើម្បីជំនះពុះពារលើកង្វះខាតក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅរបស់ច្បាប់វិនិយោគ
និងច្បាប់អង្គភាពអាជីវកម្ម។ ខ្លឹមសារជាសារវ័ន្តបំផុតដែលត្រូវបានផ្លាស់ប្តូរថ្មីក្នុងច្បាប់វិនិយោគ នោះគឺរបៀបជិតដិត។ របៀបជិតដិតមុននោះគឺ៖” ជ្រើសរើស-អោយ”មាន
ន័យថា៖ ច្បាប់កំណត់វិស័យដែលបានវិនិយោគអាជីវកម្ម។ ប៉ុន្តែក្នុងលើកនេះ យើង
បានជំនួសដោយរបៀប៖ ជ្រើសរើស-លុបចោល។ នោះគឺ អ្វីដែលបានហាមឃាត់ ឬ
រាំងស្កាត់ គឺបានសរសេរចូលក្នុងច្បាប់ហើយ។ អ្វីៗដែលច្បាប់មិនហាមឃាត់គឺប្រជា
ជន អាជីវករមានសិទ្ធិវិនិយោគ ធ្វើអាជីវកម្ម។ បញ្ហាទី២គឺ អង្គភាពអាជីវកម្មវៀតណាម
ទាំងឡាយបានធ្វើអាជីវកម្មដោយសេរី តាមការកំណត់របស់ច្បាប់ ហើយមិនចាំបាច់
មានលិខិតបញ្ជាក់វិនិយោគទៀតទេ។”
ពេលដែលច្បាប់អង្គភាពអាជីវកម្ម(ធ្វើវិសោធនកម្ម) និងច្បាប់វិនិយោគ(ធ្វើវិសោ
ធនកម្ម) បានលាតត្រដាងអនុវត្ត គឺអង្គភាពអាជីវកម្មអាចផ្ទេរប្តូរទៅវិស័យអាជីវកម្ម
ផ្សេងៗ ដោយមានផលចំណេញខ្ពស់ជាង។ ការផ្លាស់ប្តូរថ្មីនេះនឹងកែលំអរបរិយោកាស
វិនិយោគអាជីវកម្មនៅវៀតណាម បង្កើនភាពម្ចាស់ការរបស់អង្គភាពអាជីវកម្ម។ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានវាយតំលៃថា៖
“ បណ្ដាដំណោះស្រាយបាននាំចេញ ដោយផ្អែកទៅលើស្មារតីបង្កលក្ខណះងាយ
ស្រួលបំផុត កាត់បន្ថយបែបបទរដ្ឋបាល ធានាសិទ្ធិសេរីភាពខាងធ្វើអាជីវកម្មនៃអង្គភាព
អាជីវកម្ម ធានាចរិតលក្ខណះឯកភាពរបស់ប្រព័ន្ធច្បាប់អាជីវកម្ម។ នេះគឺជាការកែលំ
អរមានចរិតលក្ខណះលោតផ្លោះ។”
|
ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc |
ការលំបាកសាកល្បងចំពោះស្ថាប័នគ្រប់គ្រង
ការបើកទូលាយបណ្ដាវិស័យវិនិយោគ អាជីវកម្ម ដូចជាក្នុងច្បាប់ថ្មី នឹងបង្កើត
ឡើងការប្រកួតប្រជែងរវាងបណ្ដាអង្គភាពអាជីវកម្ម ក៏ដូចជាបង្កើតឡើងស្ថានភាព
ស្មុគស្មាញក្នុងទីផ្សារ។ លើសពីនោះទៀត បណ្ដាវិស័យវិនិយោគនឹងបានបើកទូ
លាយជាង បង្កើតឡើងស្ថានភាពលំបាកមិនតិចតូចចំពោះស្ថានប័នគ្រប់គ្រង់។
លោក Le Dac Lam សមាជិកសភាខេត្ត Binh Thuan បានអោយដឹងថា៖
“ ដើម្បីពង្រីកគ្រប់ប្រសិទ្ធិភាព សុពលភាពនៃការងារគ្រប់គ្រងអង្គភាពអាជីវកម្ម
នោះគឺយើងត្រូវអនុវត្តតាមការកំណត់របស់ច្បាប់ កំណត់ច្បាស់អំពីសិទ្ធិ ការទទួលខុស
ត្រូវរវាងបណ្ដាស្ថាប័នគ្រប់គ្រង់រដ្ឋ។”
ច្បាប់អង្គភាពអាជីវកម្ម(ធ្វើវិសោធនកម្ម) និងច្បាប់វិនិយោគ(ធ្វើវិសោធនកម្ម)
មានសុពលភាពចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០១៥។ ស្ថាប័នមានសមត្ថកិច្ចនិងសាធារណះ
មតិសង្ឃឹមថា៖ច្បាប់ទាំងពីរនេះមានសុពលភាព នឹងបង្កើតឡើងកម្លាំងចលករថ្មីសំរាប់
ប្រជាជននិងអង្គភាពអាជីវកម្ម បង្កើតឡើងរលកបង្កើតអង្គភាពអាជីវកម្មថ្មី រួមចំណែក
លើកទឹកចិត្តប្រជាជនវិនិយោគធ្វើអាជីវកម្ម បង្កើតការងារធ្វើរាប់លាន និងបណ្ដាតំលៃ
សំខាន់ៗសំរាប់ប្រទេសជាតិ៕