បញ្ចប់វិបត្តិនៅ Catalonia តាមរយៈការបោះឆ្នោត
HONG VAN -  
(VOVWORLD) -នាចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការដែលស្ថាប័ននីតិបញ្ញត្តិរបស់ Catalonia បាន ប្រកាសឯករាជ្យភាពពីអេស្ប៉ាញដោយឯកតោភាគីនោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានសម្តេចចិត្តដកដំណែងអភិបាល Catalonia លោក Carles Puigdemont និងគណៈដឹកនាំរដ្ឋអំណាចស្វយ័ត ព្រមទាំងបញ្ជាឲ្យមានការ បោះឆ្នោតមុនកាលកំណត់នៅតំបន់នេះនាថ្ងៃទី២១ធ្នូខាងមុខ។ កាយវិការនេះសរឲ្យ ឃើញការ ប្តេជ្ញារបស់រដ្ឋអំណាចកណ្តាលអេស្ប៉ាញ ចំពោះទំនោបំបែកខ្លួនរបស់ Catalonia ដោយមិនអើពើដល់ភាពតានតឹងអាចឡើងជណ្តើរនាប៉ុន្មានថ្ងៃខាងមុខ។
បាតុកម្មនៅ Barcelona នាថ្ងៃទី២៩តុលា២០១៧ (រូបថតៈReuters ) |
ការដែលសភា Catalonia បោះឆ្នោតនារសៀលថ្ងៃទី២៧តុលាដោយប្រកាស ជាឯកតោភាគីថា ខ្លួនក្លាយទៅជាប្រទេសឯករាជ្យនោះ ច្បាស់លាស់ថាជាកាយវិការ មានលក្ខណៈញុះញុងរដ្ឋអំណាចកណ្តាលអេស្ប៉ាញ។ តាមនោះ បន្ទាប់ពីមតិនាំ ចេញដណ្តើមសិទ្ធិត្រួតពិនិត្យ Catalonia នោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានអះអាងថា អេស្ប៉ាញកំពុងឆ្លងកាត់ថ្ងៃសែនព្រួយ។ លោកជឿ ជាក់ថា ការផ្ទៀងស្តាប់ប្រជាជននៅ Catalonia គឺចាំបាច់ណាស់ ព្រោះមានតែពួកគេ អាចសម្រេចបានអនាគតរបស់ខ្លួន។
ឥទ្ធិពលអវិជ្ជមានខណៈដែល Catalonia ប្រកាសឯករាជ្យភាពដោយខ្លួនឯង
ការដែល Catalonia ប្រកាសឯករាជ្យភាពមិនមែនជាឆន្ទៈរបស់ប្រជាជនភាគច្រើននៅទីនេះឡើយ។ ពីរថ្ងៃ បន្ទាប់ពីសភា Catalonia បោះឆ្នោត អនុម័តថា តំបន់ មានចំនួនប្រជាជន ៧,៥លាននាក់ក្លាយទៅជាប្រទេសឯករាជ្យមួយនោះ មនុស្ស ជាង១លាននាក់បានចូលរួមការដើរក្បួនដើម្បីគាំទ្រការឯករាជ្យប្រទេសជាតិ។ ជំវិញ ទីលាន Catalonia និងតាមបណ្តោយវិថី Passeig de Gracia គឺពេញទៅដោយ មនុស្សនិងទង់ជាតិ។ ព័ត៌មានអេស្ប៉ាញ ពិពណ៌នាថា ឆ្នាំ២០១០ ជាឆ្នាំដែលក្រុម ជម្រើសជាតិនៃប្រទេសនេះទទួលបានរង្វាន់ជើងឯក World Cup រហូតមកដល់ ពេលនេះ មិនដែលឃើញទង់អេស្ប៉ាញណាច្រើនដូច្នេះ។ ពីមនុស្សចាស់ដល់ប្អូន កុមារ សុទ្ធតែពាក់លើខ្លួននូវទង់ជាតិអេស្ប៉ាញ និងច្រៀងលាន់លឺពាក្យពេជ្រនៃបទ ចំរៀង “អេស្ប៉ាញ់រស់ជាអមតៈ”។ សម្រាប់ពួគគេសារមានតែមួយគឺ Catalonia ជា អេស្ប៉ាញ និង អេស្ប៉ាញគឺជា Catalonia ។ ក្នុងចំណោមទង់និងពាក្យស្លោកនោះ មានបាដាលេចឡើងច្រើនបំផុតជាមួយនឹងតួអក្សរ “៣៨%មិនមែនជា Catalonia” (38% ជាតួរលេខអ្នកបោះឆ្នោតគាំទ្រឲ្យ Catalonia ក្លាយទៅជាប្រទេសឯករាជ្យ) ។
ពិនិត្យលើវិស័យសេដ្ឋកិច្ច ការដែលស្ថាប័ននីតិបញ្ញត្តិរបស់តំបន់ស្វយ័ន្ន Catalonia របស់អេស្ប៉ាញប្រកាសឯករាជ្យភាពដោយឯកតោភាគីបានបណ្តាលមក ផលប្រយោជន៍អសកម្មចំពោះសេដ្ឋកិច្ចនៃតំបន់នេះ។ បន្ទាប់ពីការស្ទង់មតិទាមទារ ឯករាជ្យ សហគ្រាសជិត១.៧០០ បានសម្រេច ប្តូរទីស្នាក់ការចេញពី Catalonia។ ក្រុមហ៊ុនវាយតម្លៃឥណ ទានហិរញ្ញវត្ថុ Fitch បានដាក់សន្ទស្សន៍ឥណទានហិរញ្ញវត្ថុ របស់ Catalonia ក្រោមការឃ្លាំមើលពិសេស។ រីឯប្រធានអង្គការនិយោជិក អេស្ប៉ាញបានទទួលស្គាល់ថា និន្នាការនេះកាន់តែអាក្រក់ទៅៗហើយប្រាកដប្រជា នឹងបណ្តាលផលវិបាកយ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចនិងសង្គមរបស់ Catalonia ផងដែរ។
ឈរលើស្ថានភាពអន្តរជាតិវិញ រហូតមកដល់ពេលនេះ មិនទាន់មានប្រទេស ណាមួយឡើយទទួលស្គាល់ថា តំបន់ Catalonia ឯក រាជ្យ។ ប្រទេសជាច្រើនដូចជា បារាំង អាល្លឺម៉ង់ សូម្បីតែអាមេរិក ម៉ិក ស៊ិកក៏ប្រកាសមិនទទួលឯករាជ្យរបស់ Catalonia ឡើយ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានពោលថា ការ ដែល Catalonia ប្រកាសឯករាជ្យភាព មិនអាចផ្លាស់ប្តូរបានអ្វីឡើយ ហើយ សហ ភាពអឺរ៉ុបត្រឹមតែធ្វើការជាមួយរដ្ឋាភិបាលកណ្តាលអេស្ប៉ាញតែប៉ុណ្ណោះ។
ត្រៀមរៀបចំឲ្យការបោះឆ្នោត
បោះឆ្នោតត្រូវបានចាត់ទុកជាវិធានការឧត្តមភាពដើម្បីដោះស្រាយស្ថានភាពនៅ Catalonia បច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ Alfonso Dastis បានជឿ ជាក់ថា ការបោះឆ្នោតនៅ Catalonia នឹងបញ្ចប់តាមរយៈការដែលតំបន់នេះនៅតែ ជាផ្នែកមួយរបស់អេស្ប៉ាញ។ លើកពីនេះទៅទៀត រដ្ឋាភិបាលអេស្ប៉ាញបានអះ អាងថា Madrid គាំទ្រអតីតអភិបាលលោក Puigdemont ចូលរូមការបោះឆ្នោតមុនកាលកំណត់នៅ Catalonia នាខែធ្នូខាងមុខ។
វិបត្តិនយោបាយធំបំផុតនៅអេស្ប៉ាញក្នុងច្រើនសតវត្សកន្លងទៅកំពុងស្ថិតក្នុង ដំណាក់កាលតានតឹងបំផុត។ ទោះបីជាវិធានការបោះ ឆ្នោតត្រូវជាជម្រើសដើម្បី អេស្ប៉ាញស្តារសិទ្ធិគ្រប់គ្រងនិងនិតិរដ្ឋនៅ Catalonia ក៏ដោយ ប៉ុន្តែ វិបត្តិនេះពិត ប្រាកដនឹងជះឥទ្ធិពលអសកម្មដល់រូបភាពតំបន់ Catalonia និយាយដោយឡែក និង ឯកភាពរបស់អេស្ប៉ាញនិយាយរួមផងដែរ៕
HONG VAN