បំណងប្រាថ្នាត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន។
ANH HUYEN -  
(VOV) /  
|
បំណងប្រាថ្នាត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន។ |
VOVWORLD-ក្នុងការប្រព្រឹត្តថ្មីបំផុត ពង្រាងសេចក្តីសំរេចចិត្តគាំទ្ររប៉ាឡេស្ទីន
ជារដ្ឋសង្កេតការណ៍ ទទួលបានការគាំទ្រដ៏ទូលាយរបស់ប្រទេសសមាជិកភាគច្រើន។ បារាំងនាថ្ងៃទី២៧វិច្ឆិកាបានបង្ហាញច្បាស់នូវគោលជំហរក្នុងពេលរដ្ឋមន្ត្រីការបរទេស
Laurent Fabius បានប្រកាសចំពោះមុខរដ្ឋសភានៅក្រុងប៉ារីសថាប្រទេសនេះនឹងបោះ
ឆ្នោតគាំទ្រនឹងសេចក្តីសំរេចចិត្ត។ ព័រទុយហ្គាល់ស្វីសនិងនាពេលថ្មីៗនេះគឺអង់គ្លេស
បានបោះឆ្នោតយល់ព្រម។ មុននោះប្រទេសចំនួន១៣២ក្នុងចំណោមប្រទេសសមាជិក
អ.ស.បចំនួន១៩៣បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ តាមការ កំណត់ដើម្បីបានទទួលស្គាល់ជាប្រទេសក្រៅសមាជិក ប៉ាឡេស្ទីនត្រូវ ទទួលបានការយលព្រមរបស់ប្រទេសសមាជិកអ.ស.បចំនួន២ភាគ៣ពី ព្រោះដូច្នេះឱកាសទទួលបានសំលេងគាំទ្រចាំបាច់របស់ប៉ាឡេស្ទីនហាក់ដូចជាពិតប្រាកដ។ ប្រការសំខាន់គឺនៅមហាសន្និបាតអ.ស.ប អាមេរិក គ្មានសិទ្ធិវេទោនិងដំណើរការបោះឆ្នោតនៅទីនេះមិនចាំបាច់ត្រូវអនុម័ត
ដោយក្រុមប្រឹក្សាសន្តិសុខឡើយ។ ដូច្នេះអាចចាត់ទុកនេះជាជោគជ័យ
មួយខាងការទូតនិងស្មារតីដ៏ធំធេងចំពោះប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែការ បោះជំហានមានអត្ថន័យសំខាន់របស់ជនប៉ាឡេស្ទីនក៏មានការលំបាកជា
ច្រើន។ ដំបូងបង្អស់ គឺនៅក្នុងផ្ទៃក្នុងរបស់ប៉ាឡេស្ទីន។ ក្នុងខ្លួនឯងរបស់
ជនប៉ាឡេស្ទីនកំពុងបែកបាក់ជ្រាលជ្រៅ។ រីឯនៅខាងក្រៅ អាមេរិក និង
អ៊ីស្រាអែល នៅរក្សារគោលជំហរ រារាំងដល់ទីបញ្ចប់ រាល់ការខំប្រឹងប្រែង
របស់ប៉ាឡេស្ទីនលើផ្លូវស្វែងរករដ្ឋឯករាជ្យ មួយ។ បន្តាប់ពីពេល ប្រធានាធិបតី
ប៉ាឡេស្ទីន Mahmoud Abbas បានផ្តល់លិខិតស្នើ សុំក្លាយទៅជាអ្នកសង្កេតការ
ក្រៅសមាជិកឡើងអង្គការសហប្រជាជាតិនោះអាមេរិកនិងអ៊ីស្រាអែលសុទ្ធតែ មានប្រតិកម្មមឹងម៉ាត់។ វ់ាស៊ីងតោន បានចាត់ទុកថា÷ ប្រការនេះនឹងបំផ្លាញ
រាល់ដំណើការចរចារជាមួយអ៊ីស្រាអែល ដើម្បីបញ្ឈប់ជំលោះរវាងភាគីទាំងពីរ។
រីឯអ៊ីស្រាអែល បានរិះគន់ខ្លាំងក្លា និងព្រម ទាំង TelAvi គម្រាមអនុវត្តវិធានការ សេដ្ឋកិច្ចតឹងរឹងទៀតផង។
|
ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas |
ត្រឡប់មកប្រវត្តិសាស្រ្តវិញ រយៈពេល៦០ឆ្នាំកន្លងទៅ ដំណោះស្រាយរដ្ឋ
ពីរជាការផ្តួចផ្តើមគំនិតដំបូងរបស់អន្តរជាតិដើម្បីដោះស្រាយជំលោះរវាងអ៊ីស្រា អែលនិងប៉ាឡេស្ទីនលើតំបន់ដែនដីរបស់ជនប៉ាឡេស្ទីន។ នាថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ
១៩៤៧ មហាសន្និបាតអ.ស.បបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ១៨១ ដែលបែងចែកប៉ាឡេស្ទីនជាប្រទេសពីររបស់ជន ហ្ស៊ីបនិងជនប៉ាឡេស្ទីន។ រយៈពេលប៉ុន្មានខែបន្ទាប់នោះ ច្បាប់អន្តរជាតិបានអនុញ្ញត្តិឲ្យអ៊ីស្រាអែល
ប្រកាស បង្កើតរដ្ឋរបស់ជនហ្ស៊ីប និងទទួលឲ្យអ៊ីស្រាអែលជាប្រទេស១ និងជាសមាជិកពេញសិទ្ធនៅបណ្តាអង្គការអន្តរជាតិដឹកនាំដោយអ.ស.ប។
តាំងពីឆ្នាំ១៩៨៨ អង្គការរំដោះប៉ាឡេស្ទីនបានតស៊ូដោយរាល់ឧបករអន្តរជាតិសមស្របនិងរាល់វិធីរបស់ខ្លួនសំដៅស្វែងរកយុត្តិធម៍សំរាប់ប៉ាឡេស្ទីន។ នោះជាដំណោះស្រាយបង្កើតរដ្ឋឯករាជ្យតាមខ្សែព្រំដែនឆ្នាំ១៩៦៧ដើម្បីធ្វើជាអ្នក
ជិតខាងអ៊ីស្រាអែល-រដ្ឋដែលបានបង្កើតលើផ្ទៃដី៨០%នៃដែនដីប៉ាឡេស្ទីនក្នុង
ប្រវត្តិសាស្ត្រ។ ២០ឆ្នាំបានកន្លងផុតទៅហើយគិតតាំងពីសន្និសីទសន្តិភាព
ម៉ាទ្រីសឆ្នាំ១៩៩១មក ប៉ាឡេស្ទីននៅមិនទាន់រកឃើញរដ្ឋឯករាជ្យជាមួយដំបន់
ដែនដីដោយឡែករបស់ខ្លួននៅឡើយ។ ដំណើរការចរចាររវាងប៉ាឡេស្ទីន-
អ៊ីស្រាអែលត្រូវទទួលបរាជ័យជាបន្តបន្ទាប់ដោយសារការខ្វែងគំនិតដ៏ធំធេង
រវាងភាគីទាំងពីរ។ ម៉្យាងទៀតការបើកសញ្ញាខៀវរបស់រដ្ឋអំណាចវ៉ាស៊ីងតោន
សំរាប់បណ្ដាសកម្មភាពរបស់អ៊ីស្រាអែលក៏ធ្វើឲ្យខឿនសន្តិភាពនៅមជ្ឈឹមបូព៌ា
នៅមិនទាន់សំរេចបាន។ ដូច្នេះការដែលប៉ាឡេស្ទីនជ្រើសរើសរបៀបនេះដើម្បី
ឆ្ពោះទៅខឿនឯករាជ្យសំរាប់ខ្លួនក៏ជាប្រការងាយយល់ដែរ។
ត្រូវដល់ពេលប្រជាជនប៉ាឡេស្ទីន ក្រោយរយៈពេលច្រើនទស្សវត្សត្រូវរង
ការឈឺចាប់ត្រូវបានរស់ដូចជាប្រជាជនផ្សេងៗលើពិភពលោកនេះ ត្រូវបាន
ទទួលសេរីភាពលើស្រុកកំណើតមានអធិបតេយ្យភាពនិងឯករាជ្យ។ នោះជា
បំណងប្រាថ្នាត្រឹមត្រូវនិងកំពុងបានសហគមន៍អន្តរជាតិជួយគាំទ្រអស់ពីចិត្ត។
ប៉ុន្តែផ្លូវដើម្បីទទួលបានគោលដៅនោះនឹងជួបការលំបាកសាកល្បងជាច្រើន។
ពីព្រោះទោះបីជាសមាជិកពេញសិទ្ធិរឺមិនពេញសិទ្ធិរបស់អ.ស.ប ប៉ាឡេស្ទីននៅ
ត្រូវប្រឈមមុខនឹងស្ថានភាពជាក់ស្ដែងដោះស្រាយបញ្ហាដែនដីជាមួយ
អ៊ីស្រាអែលទៀតផង។ ការដែលត្រូវទទួលស្គាល់លើកកំពស់តួនាទីនៅអ.ស.ប
នឹងជួយឲ្យប៉ាឡេស្ទីនអាចទទួលបានលទ្ធផលគឺបង្កការយកចិត្តទុកដាក់
របស់សាធារណៈមតិនិងចាប់ផ្ដើមដំណើរការដែលមិនដឹងថាពេលអាចនឹង
បញ្ចប់ឡើយ៕ធ្វើការបោះឆ្នោត ទៅលើសំណើរបស់ប៉ាឡេស្ទីន ដែលសុំធ្វើជារដ្ឋសង្កេតការណ៍របស់អ.ស.ប.
ANH HUYEN
-VOV