បណ្ដាចំណុចខុសប្លែកអំពីសិទ្ធិមនុស្សគប្បីបានផ្លាស់ប្តូរដោយស្មោះត្រង់
THU HOA -  
(vov5) /  
គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ធសភាអាមេរិកនាថ្ងៃទី៧មិនាឆ្នាំ២០១២បានអនុម័ត្ត លើរបស់ដែលហៅថា “ពង្រាងច្បាប់សិទ្ធិមនុស្សវៀតណាម” ក្នុងនោះនាំចេញ បណ្ដា ព័ត៍មានខុសឆ្គងមិនបរានុម័ត្តអំពីស្ថានភាពអនុវត្តសិទ្ធិមនុស្សនៅវៀតណាម។ ការអនុម័ត្តលើ“ពង្រាងច្បាប់សិទ្ធិមនុស្សវៀតណាម”មិនត្រឹមតែមិនឆ្លុះបញ្ជាំង ភាពត្រឹម ត្រូវ អំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមប៉ុណ្ណោះ ថែមទាំងដើរផ្ទុយទៅនឹង និន្ននា ការរបស់បណ្ដាប្រទេស ក្នុងនោះមានវៀតណាមនិងអាមេរិក ដែលកំពុងសកម្មសន្ទនា ជា មួយ គ្នា អំពីបញ្ហាសិទ្ធិមនុស្ស។
វៀតណាមនិងអាមេរិកមានការខុសប្លែកអំពីបញ្ហាសិទ្ធិមនុស្ស។ នោះគឺការពិតជាក់ស្ដែងមិនអាចបដិសេធបាន។ ប៉ុន្តែប្រការនោះមិនមានន័យថាវៀតណាមគ្មានសិទ្ធិ មនុស្ស។ លោក Dang Dung Chi អនុប្រធានវិទ្យស្ថានស្រាវជ្រាវសិទ្ធិមនុស្សនៃ សាលាសភាបណ្ឌិតនយោបាយរដ្ធបាលជាតិហូជីមិញ ក្នុងបទឆ្លើយសម្ភាស អ្នកយក ព័ត៍មាននៃវិទ្យុសំលេងវៀតណាមនាពេលថ្មីៗនេះបានឲ្យដឹងថា ក្រោយពីក្លាយ ទៅជាសមាជិកអង្គការសហប្រជាជាតិនាឆ្នាំ១៩៧៧ វៀតណាមបានចូលរួម បណ្ដាអនុសញ្ញាអន្តរជាតិទាក់ទិនដល់សិទ្ធិមនុស្សនិងដល់ឥឡូវនេះគឺជាសមាជិករបស់អនុសញ្ញាសិទ្ធិមនុស្សសំខាន់ៗស្ទើរតែទាំងអស់។ ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀត ណាម បានអនុវត្តន៍រាល់កាតព្វកិច្ចនៃប្រទេសជាសមាជិតបណ្ដាអនុសញ្ញាសិទ្ធិមនុស្ស។ ប្រការពិសេសគឺក្នុងអំឡុងផ្លាស់ប្តូរថ្មី វៀតណាមកាន់តែយកចិត្ត ទុកដាក់ជាច្រើន ដល់ការកសាងនិងសុក្រិដ្ធប្រព័ន្ធច្បាប់តាមទឹសកាន់តែធានា ល្អជាងបណ្ដាសិទ្ធិ មនុស្ស ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងការពិតជាក់ស្តែង បណ្ដាសិទ្ធិ មនុស្ស នៅ វៀត ណាមកាន់តែបានបើកទូលាយនិងលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Dang Dung Chi បានៅយដឹងថា៖
“ប្រសិនបើយោងតាមបទដ្ឋានអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអាចឃើញថា បណ្ដាសមិទ្ធិសិទ្ធិមនុស្សវៀតណាមបានបង្ហាញតាមរយះប្រជាជនកាន់តែមានសេរីភាពជាច្រើនជាង ។ប្រជាជនត្រូវមានសេរីភាព បង្ហាញពីទស្សនៈរបស់ខ្លួនលើបណ្ដាមធ្យោបាយ ព័ត៍មានមហាជន មានសិទ្ធិតវ៉ាចំពោះរាល់សកម្មភាពខុសឆ្គង់របស់រដ្ធអំណាច គ្រប់ ជាន់ថ្នាក់។ ជីវភាពសេដ្ធកិច្ចវប្បធម៍សង្គមត្រូវបានលើកស្ទួយជាលំដាប់បង្ហាញ តាមរយះបណ្ដា សិទ្ធិ ដូច ជាអប់រំ សិទ្ធិទាក់ទងសុខាភិបាលសិទ្ធិបានការពារ …ជាដើម។ បណ្ដាសិទ្ធនេះ មិន ត្រឹមតែសំរាប់ប្រជាជននៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងជនរួមជាតិ នៅបណ្ដា ដំបន់ លើទូទាំងប្រទេស ជនរួមជាតិនៅដំបន់ឆ្ងាយដាច់ស្រយាលក៏បានទទួលសិទ្ធិទាំងអស់នេះដែរ”
ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ វៀតណាមមិនគ្រាន់តែទទួលបានបណ្ដាសមិទ្ធិ ក្នុងការធានារសិទ្ធមនុស្សលើគ្រប់វិស័យ និងបានសហគមអន្តរជាតិទទួលស្គាល់ ប៉ុណ្ណោះទេ ថែមទាំងខំប្រឹងប្រែងជួយឧបត្ថម្ភសហគមពិភពលោក យល់ច្បាស់ ថែមទៀតអំពីបណ្ដាបញ្ហាសិទ្ធិមនុស្សរបស់វៀតណាមទៀតផង។ ស្ដីអំពីបញ្ហានេះ លោក Dang Dung Chi សង្កត់ធ្ងន់ថា៖”វៀតណាមកាន់តែសកម្មចូលរួមក្នុងការចរចារជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិ អំពីបញ្ហាសិទ្ធមនុស្ស។ មានរបៀបចរចារជាច្រើន អំពីសិទ្ធិមនុស្ស ដូចជា៖ ជំនួបសន្ទនារដ្ឋជាមួយរដ្ឋ រវាងរដ្ឋាភិបាលជាមួយ រដ្ឋាភិបាល រវាង បណ្ដាអង្គការប្រជាជនជាមួយគ្នា រវាងបណ្ដាសមាជិកសភាជាមួយគ្នា។ មានន័យថា៖ យើងត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងរាល់បញ្ហាដែលបណ្ដាអង្គការអន្តរជាតិ បណ្ដាបុគ្គល ក៏ដូចជាបណ្ដាប្រទេសដាក់ចេញចំពោះវៀតណាម។ ខ្ញុំគិតថា នេះគឺជាប្រការដ៏សកម្ម។”
អាចបានឃើញច្បាស់ថា បញ្ហាសិទ្ធិមនុស្សមានចំណុចខុសគ្នា ចំណុះទៅលើកំរិតអភិវឌ្ឈន៏ និងលក្ខណះជាក់ស្ដែងរបស់ប្រទេសនិមួយៗ ប៉ុន្តែវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការ និងជួបសន្ទនាជាមួយបណ្ដាប្រទេស បណ្ដាអង្គការអន្តរជាតិ ក្នុងនោះមានអាមេរិកផង ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ការដែលគណះកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក អនុម័តលើគំរោងច្បាប់ សិទ្ធិមនុស្សវៀតណាម ជាមួយបណ្ដាព័តខ្វះបរានុម័តនាពេលថ្មីៗនេះ ជាទង្វើគ្មានសុឆ័ន្ទះ ដើរផ្ទុយទៅនឹងចំណងទំនាក់ទំនងវៀតណាម-អាមេរិក ដែលកំពុងមានភាពល្អប្រសើរនាដូចសព្វថ្ងៃ។ សារធារណះមតិបានចាត់ទុកថា៖ បណ្ដាចំណុខុសគ្នាដោយរវាងអាមេរិក និងវៀតណាម ក្នុងវិស័យសិទ្ធមនុស្ស ត្រូវបន្តផ្លាស់ប្តូរយ់ាងស្មោះត្រង់ ផ្អែកលើស្មារតីស្ថាបនា និងគោរពគ្នាទៅវិញទៅមក សំដៅបង្កើនការយល់ដឹង និងរួមចំណែកជំរុញខ្លាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
THU HOA
-vov5