បណ្ដាបញ្ហាស្នូលក្នុងសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្ដាសមាជិកសភា

(VOVWORLD) -យោងតាមរបៀបវារះនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៤ រដ្ឋសភាបានលៃទុកពេលវេលា៣ថ្ងៃ សំរាប់សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល។ សម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្ដាសមាជិកសភាត្រូវបានផ្សាយផ្ទាល់នៅលើរលកវិទ្យុនិងទូរទស្សន៍  

យោងតាមរបៀបវារះនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៤ រដ្ឋសភាបានលៃទុកពេលវេលា៣ថ្ងៃ សំរាប់សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល (ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧)។ សម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្ដាសមាជិកសភាត្រូវបានផ្សាយផ្ទាល់នៅលើរលកវិទ្យុនិងទូរទស្សន៍ ដើម្បីប្រជាជននិងអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសអាចតាមដាន។

បណ្ដាបញ្ហាស្នូលក្នុងសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្ដាសមាជិកសភា - ảnh 1

បណ្ដាបញ្ហាស្នូលក្នុងសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្ដាសមាជិកសភា

ការសួរដេញដោលជាសកម្មភាពឃ្លាំមើលសំខាន់របស់រដ្ឋសភា។តាមនោះ សមាជិកសភា អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស សួរដេញដោលបណ្ដាសមាជិករដ្ឋាភិបាល និងសមាជិកផ្សេងៗក្នុងក្បាលម៉ាស៊ីនរដ្ឋ បំភ្លឺរាល់បញ្ហាដែលបានសាធារណះមតិ អ្នកបោះឆ្នោត និងសមាជិកសភាយកចិត្តទុកដាក់។ តាមនោះ រដ្ឋសភារដ្ឋាភិបាល បំភ្លឺបញ្ហានានា ហើយនាំចេញដំណោះស្រាយត្រឹមត្រូវ ទាន់ពេលវេលា សំដៅជំរុញប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមបញ្ហាចំនួន៤នឹងបានប្រមូលផ្តុំសួរដេញដោលនិងឆ្លើយការសួរដេញដោល

នៅសម័យប្រជុំលើកនេះ តាមគំរោងនឹងមានសមាជិករដ្ឋាភិបាលចំនួន៤រូប នឹងឆ្លើយការសួរដេញ ដោល  របស់សមាជិកសភា។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung នឹងឆ្លើយសំនួរស្ដីអំពីការងារគ្រប់គ្រពន្ធគយនិងដំណោះស្រាយបង្កើនការងារគ្រប់គ្រងបំណុលសាធារណះដើម្បីខឿនហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធ ភាព ។  ទេសាភិបាលធនាគារជាតិវៀតណាមលោក Le Minh Hung នឹងបំភ្លឺរាល់បញ្ហាដែលបានបានសមាជិក សភា យកចិត្តទុកដាក់ ដូចជា៖ការគ្រប់គ្រងគោលនយោបាយរូបីយវត្ថុ ធានាការជួយឧបត្ថម្ភផលិតកម្ម និងកំណើនឥណទានសមស្រប សុវត្ថិភាព និងដំណោះស្រាយប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពសំរាប់ប្រព័ន្ធធនាគារ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan នឹងឆ្លើយសំណួរស្តីពីការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានដើម្បីបំពេញតាមតម្រូវការនៃកំណែទម្រង់រដ្ឋបាលជាពិសេសកំណែទម្រង់បែបបទរដ្ឋបាលនិងការសាងសង់រដ្ឋាភិបាលអេឡិកត្រូនិក។ អគ្គលេខាធិការនៃរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា៖

“ តាមរយៈការបូកសរុបមតិរបស់សមាជិកសភានៅសាលប្រជុំ យើងខ្ញុំបានប្រមូលផ្តុំទៅលើបញ្ហា២៤ ដើម្បី យកមកសួរដេញដោល។ នោះគឺជាបញ្ហាលេចឡើងក្នុងជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិដែលបានសមាជិកសភានិងអ្នកបោះឆ្នោតយកចិត្តទុកដាក់ជាច្រើន។ នាពេលខាងមុខនេះ រដ្ឋសភានឹងសំណូមពរអោយរដ្ឋាភិបាល និងគណៈកម្មាធិការរដ្ឋសភាឃ្លាំមើលអ្នកទទួលខុសត្រូវអនុវត្តបានប៉ុន្មាន ហើយរាយការណ៍ចំពោះរដ្ឋសភា។”

អនុវត្តតាមការសន្យា បំពេញគោលបំណងរបស់អ្នកបោះឆ្នោត

សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលនេះបានបង្កើតឡើងបរិយាកាសបើកទូលាយ ស្មោះត្រង់និងប្រជាធិបតេយ្យ នៅសម័យប្រជុំរដ្ឋសភានានា។សម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលនេះមានការជះឥទ្ធិពលវិជ្ជមានទៅលើគ្រប់វិស័យនៃជីវភាពរស់នៅ នយោបាយសេដ្ឋកិច្ច សង្គមកិច្ច ជួយអោយប្រជាជនយល់ថារដ្ឋសភាកំពុងធ្វើសកម្មភាពដូចម្តេច? និងស្ថានភាពប្រទេសជាតិយ៉ាងមេច? លោក Duong Trung Quoc សមាជិកសភាមណ្ឌលខេត្ត Dong Nai បានអោយដឹងថា៖

“ បញ្ហាណាដែលមានការជំពាក់ជំពិនគឺយើងខ្ញុំនឹងផ្ញើឯកសារ ហើយទទួលបានចម្លើយ។ ប្រការនេះបានជួយអោយអ្នកបោះឆ្នោតយល់ដឹងបន្ថែមអំពីស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ។ ប៉ុន្តែ ក៏ត្រូវរំលឹកឡើងវិញថា៖ បញ្ហាក្រោយពីការសួរដេញដោលនិងឆ្លើយការសួរដេញដោលគឺចាំបាច់ណាស់។ ពីព្រោះ ការសួរដេញដោលមានគោលដៅចុងក្រោយគឺរកឃើញចំណុចអន់ខ្សោយ ហើយជំនះពុះពារ។ តាមរយៈការពិភាក្សា ខ្ញុំបានឃើញថា  បណ្ដារដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះខ្លឹមសារសួរដេញដោលជាច្រើន។”

ក្នុងរយៈពេលកន្លងទៅ មតិជាច្រើននៅសម័យសួរដេញដោល របស់សមាជិកសភាបានទទួលចម្លើយស្មោះត្រង់ ដោយផ្អែកទៅលើស្មារតីស្ថាបនា មានការទទួលខុសត្រូវ។ ពាក្យសំដីសន្យាជាច្រើនបានអនុវត្តក្នុងជីវភាពរស់នៅ បង្កើតទំនុកទុកចិត្តចំពោះអ្នកបោះឆ្នោត និងប្រជាជនក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ