បណ្ដាឧបសគ្គការទូតទន្ទឹងរង់ចាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump

(VOV)_នាថ្ងៃទី២០មករា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald
Trump បានធ្វើសច្ចាប្រណិធានទទួលដំណែង ជំនួសអោយលោក Barack Obama បញ្ចប់
 អាណត្តិ។ ក្លាយទៅជាប្រធានាធិបតីលើកទី៤៥របស់អាមេរិក  មានន័យថា៖ លោក 
 Donald Trumpត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនអំពី​នយោបាយ សេដ្ឋកិច្ច  និង
កិច្ច ការបរទេសដើម្បីនាំមកនូវផលប្រយោជន៍ច្រើន​បំផុតសំរាប់អាមេរិក។ នេះជា
ភារកិច្ច មិនងាយស្រួលទេ។

បណ្ដាឧបសគ្គការទូតទន្ទឹងរង់ចាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump - ảnh 1
បណ្ដាឧបសគ្គការទូតទន្ទឹងរង់ចាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump

តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ បណ្ដាឧបសគ្គការទូតចំពោះប្រធានាធិបតីលើកទី
៤៥ របស់អាមេរិក នោះគឺដោះស្រាយបញ្ហាទំនាក់ទំនងជាមួយរុស្ស៊ី ចិន អឺរ៉ុប ​និងបញ្ហា
ពាណិជ្ជកម្មសេរីភាព…ជាដើម។

          ដោះស្រាយបណ្ដាបញ្ហាក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ចិននិង EU

        ទំនាក់ទំនងជាមួយរុស្ស៊ី ជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលធ្វើអោយ​លោក
Donald Trump ត្រូវឈឺក្បាល។ ទំនាក់ទំនងរវាងវ៉ាស៊ីនតោន ​និងមូស្គូ ​ស្ថិតនៅក្នុងស្ថាន
ភាពតានតឹងជានិច្ច ចាប់ពីពេលរុស្ស៊ីបញ្ចូលឧបទ្វីប Crimea នាឆ្នាំ ២០១៤ និងអាមេ
រិកចោទប្រកាន់រុស្ស៊ីគាំទ្រកងកម្លាំងទាមទារឯករាជ្យនៅភាគខាងកើតអ៊ុយក្រែន។
 ចាប់ពីពេលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញ
គោលបំណងជាច្រើនលើក ច្រើនសារស្ដីអំពី​​ការស្ដាទំនាក់ទំនង​រវាងអាមេរិកនិងរុស្ស៊ី។

          ក្នុងសភាពការណ៍ដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក ​Barack
 Obama បានប្រកាសបទដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះរុស្ស៊ី ដោយ​ទាក់​ទិន​ដល់ការ
ចោទប្រកាន់ ម៉ូស្គូធ្វើអន្តរាគមចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ
 ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្រកាសថា៖​អាចលុប​ចោល
បទដាក់ទណ្ឌកម្ម ប្រសិនបើម៉ូស្គូជួយឧបត្ថម្ភវ៉ាស៊ីនតោនក្នុងការប្រឆាំង​ភារវកម្ម
 និងគោលដៅសំខាន់ៗទៀត។ ប៉ុន្តែ លោក Konstantin Kosachep ប្រធានគណៈកម្មា
ធិការកិច្ចការបរទេសព្រឹទ្ធសភារុស្ស៊ី បានចាត់ទុកថា៖រុស្ស៊ីមិនអាចប្រញាប់ប្រញាល់
បានទេ ត្រវប្រយ័ត្នប្រយែងចំពោះសំណូមពររបស់លោក Donald Trump។

          ចំពោះចិន ប្រធានាធិបតីទី៤៥របស់អាមេរិកក៏ត្រូវប្រឈមមុខនឹង​ឧបសគ្គ
ជាច្រើនអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងគំរាមកំហែងអំពីសន្តិសុខបណ្ដាញអ៊ីនធឺ
ណែត។ អំពីបញ្ហាសេដ្ឋកិច្ច លោក Donald Trump បានរិះគន់ចិនបណ្ដាល​ឧបសគ្គ
ចំពោះក្រុមហ៊ុនអាមេរិក ក្នុងការប្រកួតប្រជែង និងការហូតពន្ធខ្ពស់​ចំពោះផ
លិតផលនាំចូលពីអាមេរិក។ លោកក៏បានគំរាមកំហែងថានឹងហូតពន្ធ​នាំចូល
៤៥% ចំពោះទំនិញរបស់ចិន។ ប៉ុន្តែ ប្រការនេះមិនងាយស្រួលទេ។ ក្នុង​វិស័យន
យោបាយលោក Donald Trump បានក្លាយទៅជាប្រធានាធិបតី​អាមេរិក​ដើមដំ
បូងជួបសន្ទនាតាមទូរស័ព្ទ ចំពោះថ្នាក់ដឹកនាំតៃវ៉ាន់ (ចិន) ចាប់ពីឆ្នាំ ​១៩៧៩
មក បានប្រទះឃើញការប្រឆាំងខ្លាំងក្លាពីប៉េកាំង។លោក Donald Trump ​ក៏មាន
មន្ទិលសង្ស័យថាចិនមិនទាន់សហប្រតិបត្តិការជាមួយអាមេរិក ក្នុងបញ្ហា​មួយចំ
នួន ដូចជា៖រូបីយវត្ថុ កូរ៉េខាងជើង និងភាពតានតឹងនៅសមុទ្រខាងកើត។

          បញ្ហាស៊ីរី កូរ៉េខាងជើងនិងបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការ

        ពេលលោក Donald Trump បោះជំហានចូលក្នុងសេតវិមាននោះ​ ការជំលោះ​
នៅ​ស៊ីរី ​បានអូសបន្លាយដល់ឆ្នាំទី៦។ លោក Donald Trump បានស្ដីអំពីលទ្ធភាព​
កាត់បន្ថយកម្លាំងគាំទ្រចំពោះក្រុមប្រឆាំងនៅស៊ីរី ហើយប្រមូលផ្តុំកម្លាំងកំទេច
អង្គការភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស(IS)។ ក្រៅពីនោះ លោកក៏ត្រូវដោះស្រាយ​
បញ្ហា​បញ្ហាដែលទាក់ទិនដល់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទៀតផង។ 

          ចំពោះពាក្យស្លោក “ប្រទេសអាមេរិកលើអ្វីទាំងអស់” លោក Donald Trump
 ​ស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីដកចេញពីកិច្ចព្រមព្រៀងតំបន់និងសកលលោក
ទាំងមូលដែលអាមេរិកបានចូលរួម។ ចាប់ពីពេលអនុវត្តយុទ្ធនាការស្វែងរក
​សម្លេងគាំទ្រមក លោក Donald Trump បានប្រកាសជាច្រើនលើក៖ ​ប្រឆាំង​កិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី។ លោកក៏បានអះអាងថា៖អាមេរិកនឹងដកចេញ​ពី
កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូអន្តរប៉ាស៊ីហ្វីក (TPP)។

          ដណ្ដើមបានជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក (ខែវិច្ឆិ
កាឆ្នាំ២០១៦) លោក Donald Trump អាចដោះស្រាយបញ្ហាទំនាក់ទំនងការទូត​
ប្រកប​ដោយជោគជ័យក្នុងអាណត្តិ៤ឆ្នាំរបស់ខ្លួនបានដែរឬទេ? ជាច្បាស់លាស់
ថានេះជា​ភារកិច្ចមិនងាយស្រួលទេចំពោះថ្នាក់ដឹកនាំប្រទេសមួយដែលមាន
ខឿនសេដ្ឋកិច្ចធំ​បំផុតលើពិភពលោកនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ