បុណ្យគ្រីសម៉ាស់ដ៏សុខសាន្តត្រាណ
THU HOA -  
|
បុណ្យគ្រីសម៉ាស់ដ៏សុខសាន្តត្រាណ (VOV) |
Vovworld-វិហារកាតូលិកទីសក្ការបូជានៅគ្រប់ទិសទីត្រូវបានតុបតែងដ៏ស្អាត
បើកទ្វាសំរាប់គ្រិស្តសាសនិកមកច្រៀងនិងបួងសួង។ លិខិតអំណរបុណ្យគ្រីស
ម៉ាស់នៃក្រុមប្រឹក្សាអេវែកវៀតណាមនិងគណៈកម្មាធិការសាមគ្គីភាពគ្រឹស្តសាសនា
វៀតណាមបានផ្ញើរទៅ។
ទិវាបុណ្យនៃសុភមង្គល
គ្រឹស្តសាសនិកវៀតណាមទាំងឡាយកំពុងមានបុណ្យគ្រីសម៉ាស់ពោពេញទៅ
ដោយក្តីសប្បាយនិងសុភមង្គលក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិវៀតណាមនិង
របស់សហគមន៍គ្រឹស្តសាសនិក។ ដោយបានរដ្ឋយកចិត្តទុកដាក់ថែទាំអភិវឌ្ឍន៍
ទាំងជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី បណ្ដាគ្រឹសសាសនិកនៅគ្រប់ទិសទី
សុទ្ធតែប្រតិបត្តិតាមគោលមាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋថែទាំអភិវឌ្ឍន៍
សេដ្ឋកិច្ចលើកកំពស់ជីវភាពរស់នៅគ្រួសារ។ ក្នុងបុណ្យគ្រីសម៉ាស់ឆ្នាំនេះបុព្វជិក
នៅប៉ាហ្វាស់នានាកាន់តែសប្បាយរីករាយនិងមោទនភាពដោយសារបានរួម
ចំណែកសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិដោយរណសិរ្សមាតុភូមិវៀត
ណាមគ្រប់ជាន់ថ្នាក់បំផុសឡើងសំដៅបង្កើនផែនមហាសាមគ្គីភាពប្រជាជាតិនិង
កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍។
គ្រីសម៉ាស់នៃសេចក្តីស្រឡាញ់
គ្រឹស្តសាសនាវៀតណាមទាំងឡាយកំពុងទទួលបុណ្យគ្រីសម៉ាស់ក្នុងសេចក្តី
ស្រឡាញ់របស់ប្រជាជាតិទាំងមូល។ ក្នុងរដូវបុណ្យនេះ រដ្ឋអំណាចនិងប្រជាជន
ទូទាំងប្រទេសបានទទួលអំណរនិងចែករំលែកក្តីសប្បាយជាមួយគ្នា។ ក្នុងច្រើន
ថ្ងៃមុនបុណ្យគ្រីសម៉ាស់នោះ ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមនិងគណៈកម្មាធិការមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បានមានសកម្មភាព
ទៅសាកសួរសុខទុក្ខជូនពរបណ្ដាមន្ត្រីគ្រឹសសាសនានិងសហគមន៍គ្រឹសសាសនិក
នៅដំបន់នានា។ នៅដំបន់គ្រឹសសាសនា Bui Chu ខេត្ត Nam Dinh លោក Le Ba Trinh
អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានផ្ញើរសេចក្តីជូនពរ
បុណ្យគ្រីសម៉ាស់ដល់បណ្ដាមន្ត្រី បុព្វជិកនិង ជនរួមជាតិគ្រឹសសាសនិកក្នុងទូទាំង
ប្រទេស។ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹកនាំ
ដោយលោក Vu Trong Kim បានមកសាកសួរសុខទុក្ខនិងជូនពរសមាគមប្រូទះស្តង់
ភាគខាងជើងវៀតណាមជាដើម។ ទិវាបុណ្យគ្រីសម៉ាស់មិនត្រឹមតែជាទិវាបុណ្យនៃ
គ្រឹសសាសនិកប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាទិវាបុណ្យនៃជនវៀតណាមជា
ច្រើន។ ក្នុងប៉ុន្មានថ្ងៃនេះ អ្នកកាន់គ្រឹសសាសនាឬមិនកាន់សាសនាសុទ្ធតែអាចមក
វិហារកាតូលិក។
នោះគឺជាសេរីភាពខាងជំនឿ
ចែករំលែកអំពីសិទ្ធិសេរីភាពខាងជំនឿសាសនាក្នុងឱកាសបុណ្យគ្រីសម៉ាស់ឆ្នាំ
២០១៤ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល
លោក Pham Dung ជាថ្មីម្ដងទៀតបានអះអាងនូវគោលនយោបាយរបស់បក្សរដ្ឋវៀត
ណាមគឺជានិច្ចកាលគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋ។
សិទ្ធិនេះត្រូវបានកត់ត្រាក្នុងរដ្ឋធម្មនុញ្ញ ប្រព័ន្ធឯកសារច្បាប់ស្ដីពីជំនឿសាសនានិង
ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងជីវភាពរស់នៅ។ ដល់ឥឡូវនេះនៅទូទាំង
ប្រទេសមានសាសនាចំនួន១៤ អង្គការសាសនាចំនួន៣៨ សាសនិកជាង២៤លាន
នាក់ មន្ត្រីសាសនាចំនួន៧៨ពាន់នាក់និងមូលដ្ឋានធ្វើសក្ការបូជាជាង២៣ពាន់កន្លែង។
តម្រូវការវប្បធម៍ជំនឿសាសនាសមស្របរបស់ប្រជាជនជានិច្ចកាលត្រូវបានរដ្ឋបង្ក
លក្ខណៈឆ្លើយតប ហេតុនេះហើយសាសនិក មន្ត្រីសាសនាជាច្រើនសុទ្ធតែសប្បាយ
រីករាយសកម្មចូលរួមកសាងជិវភាពរស់នៅរស់ល្អខាងផ្លូវលោកនិងផ្លូវធម៍ រួមចំណែក
កសាងនិងការពារមាតុប្រទេសវៀតណាម។
សាសនារួមជាមួយជំនឿនានាបានសម្របក្នុងចរន្តហូរវប្បធម៍វៀតណាម ធ្វើឲ្យ
សម្បូរបែបថែមទៀតផ្នែកវប្បធម៍ពហុបែបរបស់ជនវៀតណាម។ បុណ្យគ្រីសម៉ាស់
សុខសាន្តត្រាណសុភមង្គលក្នុងក្តីស្រឡាញ់នៃទូទាំងសហគមន៍ប្រជាជាតិបានបង្ហាញ
ផ្នែកវប្បធម៍វៀតណាម ក៏ជាសាក្ខីភាពអំពីសេរីភាពខាងជំនឿនៅវៀតណាម៕
THU HOA