ប្តេជ្ញាចិត្តនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព

លោកអ្នកនាងជាទីមេត្រី!

        ដូចជាព័តមានដែលបានផ្សាយហើយថា នាថ្ងៃទី 21 ឧសភា ក្នុងថ្ងៃធ្វើការដើម
ដំបូង រដ្ឋ​សភាវៀតណាមបា​ន​ស្ដាប់ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen
Xuan Phuc ថ្លែងរបាយការណ៍ បំពេញបន្ថែម អំពីសភាពការណ៍ សេដ្ឋកិច្ច ​សង្គម​ឆ្នាំ  2011 ផែនការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងរយះពេលប៉ុន្មានខែដើម
ឆ្នាំ 2012 លទ្ធផលអនុវត្ត ថវិកា រដ្ឋ ឆ្នាំ 2011 និង សភាពការណ៍ អនុវត្ត គំរោងថវិកា 
រដ្ឋឆ្នាំ 2012។ អ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម សូមដក់ឧទ្ទេសនាមជាមួយ លោកអ្នកនាងខ្លឹមសារសំខាន់មួយចំនួន ក្នុងរបាយការណ៍នេះ។ ​

ប្តេជ្ញាចិត្តនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព - ảnh 1
កិច្ចប្រជុំពេញរបស់រដ្ឋសភាវៀតណាម (http://vnexpress.net/)

          ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើក ច្បាស់ ថា៖ ឈានចូលឆ្នាំ 2012 ក្នុងសភាពការណ៍ សេដ្ឋកិច្ច ពិភពលោក បន្តមាន​ការ
ប្រែប្រួលដ៏​ស្មុគស្មាញ ពិបាកព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ច ក្នុងប្រទេសជួបការលំបាក់ជា
ច្រើន  រដ្ឋាភិបាលបានចេញផ្សាយ សេចក្ដីសម្រេចចិត្ត អំពី បណ្ដាដំណោះ ស្រាយ​សំខាន់ បញ្ជាណែនាំ អនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម និង​គំរោង​ថវិកា រដ្ឋ  ឆ្នាំ 2012 ជាមួយគោលដៅទូទៅ គឺលៃទុកអាទិភាព ទប់ស្កាត់អតិផរណា ​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធានាផលប្រយោជន៍សង្គម សុខុមាលភាពសង្គម និង​លើកស្ទុយជីវភាព រស់នៅរបស់ប្រជាជន។ ឧបនាយករដ្ឋមន្ត្រី ​Nguyen Xuan Phuc ​បាន​លើកច្បាស់ថា៖​     

“សេដ្ឋកិច្ច  -សង្គមវៀតណាម ក្នុងរយះពេល 4ខែ ដើមឆ្នាំ 2012 ​បានមាន​បណ្ដា ការផ្លាស់ប្តូរសកម្ម និង ទទួលបានបណ្ដាលទ្ធផលជាជំហានដំបូង។ អតិផរណាត្រូវ
បានទប់ស្កាត់។ ល្បឿនបង្កើនសន្ទស្សប្រើប្រាស់ (CPI) បានថយចុះ ពី ពាក់កណ្ដាល​ 
ឆ្នាំ ​2011 និងថយចុះយ៉ាងខ្លាំង ក្នុងរយះពេល ប៉ុន្មានខែថ្មីនេះ។ ផលិតកម្ម ​ឧស្សាហ
កម្ម​មាននិន្នាការកើនឡើង។ ផលិតកម្ម​ កសិកម្មបន្តអភិវឌ្ឍន៍ស្ថិរភាព។​សុខុមាលភាព​
សង្គម ​​អាទិភាពចំពោះជនមានគុណូបការះ​ បន្តបានយកចិត្តទុកដាក់ ​បញ្ជាណែនាំ ​តាមរយះ វិធានការជាក់ស្ដែង។”

          ឧបនាយករដ្ឋមន្ត្រី ​Nguyen Xuan Phuc ក៏បានលើកឡើងបណ្ដាការខ្វះខាត ​នា បច្ចុប្បន្ន របស់ ខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី ​​ក៏បាន​អះអាង​ថា៖ ​រដ្ឋាភិបាលវៀតណាម បានកំណត់ភារកិច្ចស្នូល ក្នុងរយះពេលខាងមុខគឺ ​ប្រមូលផ្តុំដោះ ស្រាយការលំបាក ជំរុញផលិតកម្ម អាជីវកម្មអភិវឌ្ឍន៍ ទប់ស្កាត់អតិផរណា ស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច…ជាដើម។ ឧបនាយករដ្ឋមន្ត្រី ​Nguyen Xuan Phuc បានសង្កត់​ធ្ងន់ថា៖​

          “បន្តអនុវត្តព្រមៗគ្នា បណ្ដាការផ្តើមគំនិត ទប់ស្កាត់អតិផរណា អនុវត្ត​គោល​នយោ បាយរូបីយប័ណ្ណយ៉ាងម៉តចត់ រួមសហការយ៉ាងសមស្របរវាង គោលនយោបាយ​រូបីយ ប័ណ្ណជាមួយ គោលនយោបាយ សាពើព័ន្ធ ដើម្បីធានា កំរិតអតិផរណា ឆ្នាំ ​2012 គឺ 8-9%  ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ និងការអភិវឌ្ឍន៏លឿន និង​ចីរភាព របស់ប្រទេស
ជាតិ។”

ប្តេជ្ញាចិត្តនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព - ảnh 2
ប្តេជ្ញាចិត្តនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព(http://hcm.vietnamexpo.com.vn/)


ចំពោះភារកិច្ចរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ យើងត្រូវ ផ្លាស់ប្តូថ្មីរូបសណ្ឋាន
កំណើន តាមទិសលើកកំពស់ គុណភាព ប្រសិទ្ធភាព និងលទ្ធភាពប្រកួតប្រជែង។ ដើម្បី អនុវត្តយ៉ាងល្អនូវការធានាសុខុមាលភាពសង្គម និងផលប្រយោជន៌សង្គម ការពារបរិស្ថាន រដ្ឋាភិបាលកំពុងមមាញឹកកសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តន៍ សេចក្តីសម្រេចចិត្ត
មជ្ឈឹមទី ៥ នីតិកាលទី ១១ ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹម នឹងនោះ សុក្រិដ្ឋប្រព័ន្ធ
ច្បាប់ អនុវត្តព្រមៗគ្នាកម្មវិធីកែទម្រង់រដ្ឋបាល លើកកំពស់ ប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋ និងជំរុញការងាបង្ការប្រឆាំងអំពើពុករលួយ ការខ្ជៈខ្ជាយ ពិសេស គឺបង្កើនការពារជាតិ
សន្តិសុខ ធានាសណ្តាប់ធ្នាប់ សុវត្ថភាពសង្គម។ឧបនយករដ្ឋមន្រ្តី Nguyen Xuan Phúc និយាយថា៖

          “បង្កើនសក្តានុពលការពារជាតិ សន្តិសុខ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ពិសេសគឺលើបណ្តាតំបន់កោះសមុទ្ររបស់មាតុប្រទេស។ បន្តសហ
ប្រតិបត្តិការ និងតស៊ូ ដោះស្រាយរាល់ការខុសគ្នា និងជំលោះលើ​ សមុទ្រដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ សហប្រតិបត្តិការកសាងព្រំដែន សន្តិភាព មិត្តិភាពជាមួយ បណ្តាប្រទេសជិតខាង ​តភ្ជាប់ជាមួយ ​ខ័ណ្ឌព្រំសីមានិងបោះបង្គោលប្រំដែនទៀតផង។”

          របាយការណ៌របស់រដ្ឋាភិបានដែលសម្តែងដោយឧបនាយករដ្ឋមន្រ្តី Nguyen Xuan
Phuc បានអះអាងថា ដោយមានការរប្តេជ្ញាចិត្តយ៉ាងខ្ពស់ សាមគ្គីភាព​ និងស្រុះចិត្តគំនិត
គ្នា ក្នុងការទទួលចំណេះដឹង និងសកម្មភាព របស់ប្រព័ន នយោបាយទាំងមូល សហគមន៍ អង្គភាពអាជីវកម្ម​ និងប្រជាជនវៀតណាមក្រោម ការដឹកនាំ របស់បក្ស បណ្តាគោលដៅ ភារកិច្ចសំរាប់ឆ្នាំ ២០១២ ដែលរដ្ឋសភាបានដាក់ចេញ ផ្សាភ្ជាប់ជាមួយការ អនុវត្តបណ្តា
សេចក្ដីសម្រេចចិត្តនសន្និបាតលើក ទី ៤ និងលើកទី ៥ នីតិកាលទី ១១​របស់បក្ស ទទួល
ជោគជ័យ ដើម្បីបង្កបុព្វបទអភិវឌ្ឍន៌យ៉ាងលឿនជាង ចីរភាពជាងក្នុងបណ្ដាឆ្នាំ​ក្រោយ​ទៀត ជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ