បិទទ្វារពន្ធនាគារហ្គ័នតាណាម៉ូ៖គម្រោងចុងក្រោយក្នុងអាណត្តិរបស់លោក Obama អាចក្លាយទៅជាការពិតដែរឬទេ?
VOVworld -  
(VOVworld)-ក្រោយរយៈពេលរងចាំយ៉ាងយូរ នៅទីបំផុតនាថ្ងៃទី២៣កុម្ភៈ ប្រធានា
ធិបតី អាមេរិកលោក Barack Obama បានបង្ហាញនូវផែនការបិទទ្វារ ពន្ធនាគារយោ
ធាហ្គ័នតាណាម៉ូ។ នេះជាគម្រោងការមួយក្នុងចំណោមផែនការ ចុងក្រោយដែល
លោក Obama ចង់បំពេញឲ្យបានរួចរាល់មុននឹងបញ្ចប់អាណត្តិប្រធា នាធិបតីនា
ខែមករាឆ្នាំ២០១៧។ ទោះបីជាផែនការនេះត្រូវបានម្ចាស់សេតវិមាន រូបនេះចាត់
ទុកថាជាប្រការត្រឹមត្រូវចំពោះប្រទេសអាមេរិកក្តី ប៉ុន្តែការអនុវត្តដូចជា មិនងាយ
ស្រួលឡើយដោយប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីសមាជិកសភា
គណៈបក្សសាធារណរដ្ឋ។
|
ពុន្ធនាគារហ្គ័នតាណាម៉ូ (រូបថតៈ Reuters) |
ពន្ធនាគារយោធាហ្គ័នតាណាម៉ូបានបង្កើតនាឆ្នាំ២០០២ នៅមូលដ្ឋានទ័ព ជើងទឹកអាមេរិកមួយស្ថិតនៅភាគខាងកើតប្រទេសគុយបាដោយមុខងារឃុំខ្លួន ជនសង្ស័យភេរវកម្ម។ ពន្ធនាគារហ្គ័នតាណាម៉ូអាចឃុំឃាំងមនុស្សចំនួន៨០០
នាក់។ហើយសម្រាប់ពេលនេះ មានសល់អ្នកទោសចំនួន៩១នាក់។ ពន្ធនាគារ
ដ៏ចម្រូងចម្រាសនេះល្បីឈ្មោះដោយសារលក្ខណៈឃុំឃែង យ៉ាងឃោឃៅនិង
ខ្វះភាពយត្តិធម៌។ លោក Obama បានសង្កត់ធ្ងន់នូវសារៈ សំខាន់នៃការបិទទ្វារ
ពន្ធនាគារនេះខណៈដែលលោកទទួលដំណែងនាឆ្នាំ២០០៩មក ប៉ុន្តែរហូតមក
ដល់ពេលនេះមិនទាន់សម្រេចនៅឡើយ។
បិទទ្វាពន្ធនាគារជាអាទិភាពសន្តិសុខជាតិ
បង្ហាញអំពីផែនការបិទទ្វារពន្ធនាគារយោធាហ្គ័នតាណាម៉ូ លោក Obama
បានលើកច្បាស់ថា នេះជាពេលវេលាសមស្របសម្រាប់ការបិទទ្វារពន្ធនាគារ
នេះ។ ការបើកទ្វារពន្ធនាគារក្នុងច្រើនឆ្នាំកន្លងទៅសរឲ្យឃើញថា ពន្ធនាគារនេះ ពុំជួយបង្កើនសន្តិសុខជាតិរបស់អាមេរិកទេ ផ្ទុយទៅវិញបានធ្វើឲ្យវិស័យ នេះ
ចុះខ្សោយ។ ក្នុងផែនការរបស់ខ្លួន លោក Obama ក៏បានស្នើផ្ទេរអ្នកទោសទៅ
កាន់មណ្ឌលឃុំឃាំងចំនួន១៣លើទឹកដីអាមេរិក។ ប៉ុន្តែសេតវិមានមិនបានបង្ហើប
ឈ្មោះពន្ធនាគារជៀសវាងការប្រឆាំងជំទាស់ក្នុងឆ្នាំបោះឆ្នោតប្រធានា ធិបតីផង
ដែរ។
ការប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីសាធារណរដ្ឋ
ភាគីសាធារណរដ្ឋបានប្រឆាំងជំទាស់ ការបិទពន្ធនាគារនេះហើយអាចនឹង
បង្កើតឲ្យបាន លក្ខខ័ណ្ឌគតិយុត្តិរាំងស្ទៈដល់កាយវិការពោលខាងលើ។ ព្រឹទ្ធ
សមាជិក Mitch McConnell បានឲ្យដឹងថា ផែនការនេះរួមទាំងការផ្ទេរអ្នកទោស
ដ៏មានគ្រោះថ្នាក់ទៅកាន់ពន្ធនាគានានាទូទាំងប្រទេសអាមេរិក ដូច្នេះ លោក
Obama ត្រូវប្រឈម មុខនឹងការប្រឆាំងជំទាស់ក្នុងរដ្ឋសភា។ ប្រធានសភាជាន់
ទាប Paul Ryan អះអាងថា រដ្ឋសភាធ្លាប់ប្រកាសច្បាស់លាស់ថា ការផ្ទេរអ្នកទោស
ភេរវកម្មមកកាន់ទឹកដីអាមេរិកគឺខុសច្បាប់។ ក្នុងពេលជាមួយគ្នានោះ បេក្ខជនប្រ
ធានាធិបតីនៃគណៈ បក្សសាធារណរដ្ឋ គឺ Marco Rubio និង Ted Cruz បានចាត់
ទុកថា មិនត្រឹមតែ មិនបានបិទពន្ធនាគារ ហ្គ័នតាណាម៉ូប៉ុណ្ណោះទេ ថែមទាំង
ពង្រីកមូលដ្ឋានឃុំឃែងនេះទៀតផង។
ឆ្នាំ២០០៨ លោក Obama ធ្លាប់ហៅថា ពន្ធនាគារ ហ្គ័នតាណាម៉ូនេះជាទំព័រ
ឈឺចាប់មួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ ខណៈដែល ជិតដល់ពេលវេលា
បញ្ចប់អាណត្តិ ថ្នាក់ដឹកនាំអាមេរិករូបនេះមានបំណងថា វិមាន Capital នឹងអនុ វត្តសម័យដោះសារដោយយុត្តធម៌មួយស្តីពីបញ្ហានេះ។ ប្រសិនបើប្រការនេះ ពុំ
បានកើតមានឡើងនោះ ប្រហែលជាម្ចាស់សេតវិមាននេះ អាចប្រើសិទ្ធិជាប្រធា
នាធិបតីតាមរយៈការចេញក្រិត្យដើម្បីបិទទ្វារពន្ធនាគារហ្គ័នតាណាម៉ូជា
មិនខាន៕
VOVworld