បន្តកំលាំងពលំសំរាប់អ្នកនេសាទច្បាមជាប់សមុទ្រ


បន្តកំលាំងពលំសំរាប់អ្នកនេសាទច្បាមជាប់សមុទ្រ - ảnh 1
បន្តកំលាំងពលំសំរាប់អ្នកនេសាទច្បាមជាប់សមុទ្រ (VOV)

        Vovworld-សេចក្តីសំរេចចិត្តនេះរបស់រដ្ឋាភិបាលប្រមូលផ្ដុំជួយឧបត្ថម្ភ​សកម្មភាពវិនិយោគស្ដាដំឡើងជាថ្មីមធ្យោបាយនេសាទត្រីក៏ដូចជាក្រុមនាវា
ទទួល​សេវា​កម្មភ័ស្តុភាររបរនេសាទ បំរើអាជីវកម្មឆ្ងាយឆ្នេរសមុទ្រប្រកបដោយ
ប្រសិទ្ធភាព។ រួមជាមួយសេចក្តីសំរេចចិត្តនេះ ការបង្កើតក្រុមសហប្រតិបត្តិការ
ផលិតកម្ម​នេសាទត្រី លើកទឹកចិត្តអង្គភាពអាជីវកម្មវិនិយោគទៅក្នុងរបរនេសាទ
ត្រីក៏ត្រូវបានរដ្ឋាភិបាលផ្សព្វផ្សាយមុននោះផងដែរ។

ផ្ដល់អាទិភាពច្រើនបំផុតសំរាប់អ្នកនេសាទ

         ចំណុចគួរឲ្យយកចិត្តទុកដាក់ក្នុងសេចក្តីសំរេចចិត្តលេខ៦៧គឺរដ្ឋាភិបាល
យកចិត្តទុកដាក់ជាពិសេសដល់គោលនយោបាយឥណទានពិគ្រោះសំរាប់អ្នក
នេសាទដំឡើងនាវាសំបកដែក។ តាមនោះប្រសិនបើដំឡើងថ្មីនាវាសំបក់ដែក​ធ្វើ​សេវាកម្មភស្តុភារនេសាទជលផលឆ្ងាយឆ្នេរសមុទ្រ(ពី៨០០CVឡើងទៅ) ម្ចាស់
នាវាត្រូវបានខ្ចីទុនដល់ទៅ៩៥%នៃតំលៃវិនិយោគសរុបជាមួយការប្រាក់៧%​ក្នុង
មួយឆ្នាំ ក្នុងនោះម្ចាស់នាវាត្រូវបង់តែ១%ក្នុងមួយឆ្នាំ ថវិការរដ្ឋបំពេញបន្ថែម៦%
ក្នុងមួយ​ឆ្នាំ។ ជាពិសេសចំណាយបណ្ដុះបណ្ដាលនាវិកណែនាំបច្ចេកទេសអាជីវកម្ម
ជា​ដើមនឹងបានជួយឧបត្ថម្ភ១០០%។

        ទន្ទឹមនឹងនោះ​សេចក្តីសំរេចចិត្តក៏មានគោលនយោបាយអំពីការធានារាប់រង
​ពន្ធ​និងគោលនយោបាយផ្សេងៗជួយអ្នកនេសាទលើកកំពស់ប្រសិទ្ធភាព​ផលិតកម្ម
នឹងនរចិត្តច្បាមជាប់សមុទ្រ។ លោក Phan Huy Hoang នាយករង​មន្ទីកសិកម្មនិង
អភិវឌ្ឍន៍ជនបទខេត្ត Quang Ngai បានចាត់ទុកថា៖

        “នេះជាការផ្ដួចផ្ដើមគំនិតដ៏ត្រឹមត្រូវនិងជិតនឹងស្ថានភាពជាក់ស្ដែង។ ការដែល
អ្នកនេសាទវិនិយោគដំឡើងនាវាសំបក់ដែកនេសាទឆ្ងាយឆ្នេរសមុទ្រគឺរួម​ចំណែក
ការពារអធិបតេយ្យភាពរបស់មាតុប្រទេស។ នាវាសំបកដែកមានលក្ខណៈសុវត្ថិភាព​
ជាង​ទំនើបជាងបើប្រៀបនឹងនាវាឈើមុននេះ ហើយបង្កើតការលោតផ្លោះក្នុងការ​ទំនើបភាវូបនីយកម្មរបរនេសាទត្រី។”

លាតត្រដាងដោយព្រមៗគ្នាប្រសិទ្ធភាពសេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាល

        សេចក្តីសំរេចចិត្តលេខ៦៧នឹងចូលជាធរមានចាប់ពីថ្ងៃទី២៥សីហាខាង​មុខ
តទៅ។ ដើម្បីគោលនយោបាយអភិវឌ្ឍន៍ជលផលនិងកម្មវិធីជួយឧបត្ថម្ភឈានចូល
ក្នុងជីវភាពរស់នៅ ទេសាភិបាលធនាគារជាតិលោក Nguyen Van Binh បានឲ្យដឹងថា ធនាគារជាតិរួមជាមួយធនាគារពាណិជ្ជកម្មបាន​រៀបចំ​ប្រភពទុនសមស្របដើម្បី
អ្នកនេសាទច្បាមជាប់សមុទ្រ។

        “យើងខ្ញុំអះអាងថា ប្រភពទុនសំរាប់អ្នកនេសាទបានត្រៀមជាស្រេចនិង​អាច​ដោះទុនបន្ទាប់ពីមានមូលដ្ឋានកត្តិយុតរបស់រដ្ឋាភិបាល។”

ក្រៅពីការពន្លឿនបង្កើតអង្គភាពអាជីវកម្មជួយឧបត្ថម្ភអ្នកនេសាទច្បាមជាប់សមុទ្រក៏
បានដំណើរការដែរ។ សហព័ន្ធពលកម្មវៀតណាមបានរៀបចំតភ្ជាប់​អ្នក​នេសាទជា
មួយរដ្ឋអំណាចដំបន់និងអង្គភាពអាជីវកម្ម។ លោក Dang Ngoc Tung ប្រធានសហព័ន្ធ
ពលកម្មវៀតណាមបានឲ្យដឹងថា៖

        “នាវានេសាទត្រីរាប់រយគ្រឿងរបស់អ្នកនេសាទត្រូវមាននាវាភស្តុភារធំៗទៅ​តាម។ ពេលនោះនាវាភ័ស្តុភារនឹងផ្ដល់ទឹកសាបប្រេងស៊ាំងសំភារៈចាំបាច់ដើម្បី​អ្នកនេសាទ
ច្បាមជាប់សមុទ្រយូរថ្ងៃ។ សំខាន់គឺនាវាភ័ស្តុភារនេះត្រូវប្រមូល​ទិញ​ជលផលដែល
អ្នកនេសាទអាជីវកម្មបាននិងណែនាំឲ្យអ្នកនេសាទអំពី​បច្ចេកទេសដើម្បីទិន្នផលត្រី
ត្រូវបានធានាបង្កើនគុណភាព។”

        រដ្ឋាភិបាលបានមានគោលនយោបាយជាច្រើនជួយឧបត្ថម្ភអ្នកនេសាទ​ក្រោម
រូបភាពជាច្រើន។ រួមជាមួយគោលនយោបាយនេះ ការដែលសេចក្តី​សំរេច​ចិត្តលេខ៦៧
ដែលទើបនឹងបានផ្សព្វផ្សាយនឹងបង្កើតរបៀងកត្តិយុតឯកភាព​បង្ក​លក្ខណៈងាយស្រួល
បំផុតដើម្បីជួយឧបត្ថម្ភអ្នកនេសាទធ្វើមានពីសមុទ្រការពារអធិបតេយ្យភាពកោះសមុទ្រ
នៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ