បន្តកសាងរដ្ឋាភិបាលស្មោះត្រង់និងច្នៃប្រឌិតក្នុងឆ្នាំ២០១៧

(VOV)_បញ្ចប់ឆ្នាំ២០១៦ ឆ្នាំចាប់ផ្តើមអាជីពរបស់ប្រជាជននិងសហ​គ្រាស គោល
ការណ៍កសាងរដ្ឋាភិបាលមួយប្រកបដោយស្មោះត្រង់ ច្នៃប្រឌិត​ ត្រូវបានបង្ហាញច្បាស់
 និងទទួលបានលទ្ធផលសកម្មជាច្រើន។ ឆ្នាំ ២០១៧រដ្ឋា​ភិបាលវៀតណាមបន្តអនុវត្ត
គោលការណ៍នេះ តាមរយការអនុវត្តប្រធានបទធំ​ធេងជាង គ្របដណ្ដប់នៅលើគ្រប់វិស័យ នោះគឺ៖ បង្កើនវិន័យ លើកកំពស់ការ​ទទួលខុសត្រូវ ប្រឡងប្រណាំងច្នៃប្រឌិតថ្មី
 អភិវឌ្ឍន៍លឿននិងចីរភាព។ នេះជា​ជំហានបន្តដ៏សែនសំខាន់ ដើម្បីជាក់ស្ដែងភាវូប
នីយកម្មគោលបំណងកសាង​រដ្ឋាភិបាលមួយប្រកបដោយស្មោះត្រង់ ច្នៃប្រឌិត ដែល
បានអ្នកប្រមុខរដ្ឋា​ភិបាល​ដាក់ចេញ។ 

បន្តកសាងរដ្ឋាភិបាលស្មោះត្រង់និងច្នៃប្រឌិតក្នុងឆ្នាំ២០១៧ - ảnh 1
បន្តកសាងរដ្ឋាភិបាលស្មោះត្រង់និងច្នៃប្រឌិតក្នុងឆ្នាំ២០១៧

កសាងរដ្ឋាភិបាលស្មោះត្រង់មានន័យថាកសាងរដ្ឋាភិបាលមួយប្រកប​ដោយប្រសិទ្ធិ ភាព រដ្ឋាភិបាលមួយនិយាយផងនិងធ្វើផង មានការទំនាក់ទំនងជិតស្និទ្ធរវាងសមាជិកទាំងឡាយ និងជាមួយប្រព័ន្ធទាំងមូល។ រដ្ឋាភិបាលស្មោះត្រង់កឺជារដ្ឋាភិបាលមួយគ្មាន
អំពើពុករលួយ គោរពការងារ ឧស្សាហ៍ព្យាយាមបំរើការងារដើម្បីផលប្រយោជន៍របស់
ប្រទេសជាតិ។

          រដ្ឋាភិបាលច្នៃប្រឌិតអភិវឌ្ឍន៍ជារដ្ឋាភិបាលបង្កលក្ខណះអោយសហគ្រាសនិង
ខឿនសេដ្ឋកិច្ចទីផ្សារដំណើការងាយស្រួល។ ដើម្បីទទួលបានប្រការនេះ គឺ​ត្រូវផ្លាស់ប្តូរ
ក្របខ័ណ្ឌគោលនយោបាយ កែលំអរហេដ្ឋារចនាសម្ព័ន្ធ ប្រភព​ធនធានមនុស្ស…លៗ

          បញ្ចូនភ្លើងពីឆ្នាំ២០១៦

        ឆ្នាំ ២០១៦ ដោយបានជ្រើសរើសជាឆ្នាំបង្កើតអាជីវកម្មសារធារណះមតិបាន
ឃើញនូវការផ្លាស់ប្តូរយ៉ាងសកម្មពីរដ្ឋាភិបាល ក្នុងការអនុវត្តគោល​ការណ៍កសាង
រដ្ឋាភិបាលស្មោះត្រង់ ច្នៃប្រឌិត ធ្វើសកម្មភាពបំរើប្រជាជននិង​សហគ្រាស។ តាម
អ្នកជំនាញការសេដ្ឋកិច្ច លោកស្រី Pham Chi Lan ថា៖ ​ប្រជាជន​ និងសហគមន៍សហ
គ្រាសវាយតំលៃខ្ពស់ចំពោះស្មារតីនេះ ​ពិសេសគឺ​របស់នាយករដ្ឋមន្ត្រី ចាប់ពីពេលទទួលដំណែងមក បានយល់ដឹងច្បាស់ ហើយប្រកាសច្បាស់លាសអំពីការកសាងរដ្ឋាភិបាល
ច្នៃប្រឌិត និងស្មោះត្រង់។ ប្រការច្បាស់លាស់បំផុតគឺនាយករដ្ឋមន្ត្រីបានមានជំនួប
សន្ទនាជាច្រើនចំពោះសហគមន៍អាជីវករ កម្មករ និងប្រជាជនគ្រប់ស្រទាប់។ លោក
នាយករដ្ឋមន្ត្រីក៏បានក្រើន​រំលឹក និងចេញផ្សាយកម្មវិធីធ្វើសកម្មភាពផ្សេងៗ សំរាប់
គ្រប់ក្រសួង ស្ថាប័ន និងតំបន់ សំដៅអនុវត្តស្មារតីច្នៃប្រឌិត បង្កើតបរិយាកាសអាជីវ
កម្មងាយស្រួល ដើម្បីសហគ្រាសវៀតណាមអភិវឌ្ឍន៍។ លោកស្រី Pham Chi Lan បាន
អោយដឹងថា៖

          “ លើកនេះ រដ្ឋាភិបាលមិនគ្រាន់តែនាំចេញកម្មវិធីសំរាប់មួយឆ្នាំប៉ុណ្ណោះ​ទេ ថែម
ទាំងនាំចេញកម្មវិធីធ្វើសកម្មភាពក្នុងរយៈពេល៥ឆ្នាំដើម្បីកសាងរដ្ឋា​ភិបាលមួយប្រ
កបដោយច្នៃប្រឌិត បង្កើតបរិយាកាសអាជីវកម្មល្អ អះអាងតួនាទី​របស់រដ្ឋ សហគមន៍
សហគ្រាស និងប្រជាជនគ្រប់ស្រទាប់ក្នុងការអភិវឌ្ឍន៍​ប្រទេសជាតិ។ ស្មារតីនោះត្រូវ
បានរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីឯកភាព និងគាំទ្រ។”

ប្រតិកម្មទៅវិញ

ផ្សេងៗ