បន្តលើកកំពស់ស្មារតីចរចារនិងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសិទ្ធិមនុស្ស

(VOV)_វៀតណាមទើបនឹងបានបញ្ចប់បេសកកម្មជាសមាជិកក្រុមប្រឹក្សា​សិទ្ធិ
មនុស្ស អង្គការសហប្រជាជាតិ អាណត្តិ ២០១៤-២០១៦។ ចំណាប់អារម្មណ៍​យ៉ាង​ជ្រាល
ជ្រៅរបស់វៀតណាម ក្នុងអាណត្តិនេះគឺការរួមវិភាគទានប្រកបដោយ​ប្រសិទ្ធភាពក្នុង
​ការជំរុញជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចំពោះ​បញ្ហាសិទ្ធិមនុស្ស 
បង្កើនប្រសិទ្ធភាព តម្លាភាព និងតុល្យភាពក្នុងកិច្ចការនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស 
អង្គការសហប្រជាជាតិ។នាពេលខាងមុខនេះ វៀតណាមនឹង​បន្តអនុវត្តការផ្តួចផ្តើម
គំនិតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ​ជំរុញការចរចារ និងកិច្ច
សហប្រតិបត្តិការក្នុងវិស័យសិទ្ធិមនុស្ស។

បន្តលើកកំពស់ស្មារតីចរចារនិងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសិទ្ធិមនុស្ស - ảnh 1
បន្តលើកកំពស់ស្មារតីចរចារនិងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសិទ្ធិមនុស្ស

ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៣ ដោយមានសម្លេងគាំទ្រចំនួន១៨៤/១៩២ វៀត​ណាម
បានជាប់ឆ្នោតដោយមានសម្លេងគាំទ្រខ្ពស់បំផុត ក្នុងចំណោមប្រទេស​សមាជិកចំ
​នួន១៤ និងបំពេញបេសកកម្មជាលើកដំបូងជាសមាជិកក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អង្គ
ការសហប្រជាជាតិ អាណត្តិ ២០១៤-២០១៦។ ព្រឹត្តិការណ៍នេះ​មានអត្ថន័យដ៏សែនសំ
ខាន់ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសប្រកបដោយឯករាជ្យ ម្ចាសកា
រ សកម្ម និងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។​

សមាជិកម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ

ទោះបីជាលើកដំបូងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សក្តី ប៉ុន្តែវៀតណាម​បានសកម្ម 
ម្ចាស់ការនិងមានការទទួលខុសត្រួវ រួមសហការជាមួយសមាជិក​ផ្សេងៗ ដោះស្រាយការ
លំបាកនានារបស់មនុស្សលោក ក្នុងវិស័យសិទ្ធិមនុស្ស។ ជាប្រចាំឆ្នាំ វៀតណាមបាន
ចូលរួមសន្និសីទជាន់ខ្ពស់​ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ អះអាងសារ
លិខិតស្ដីអំពីកិច្ចការពារ និងជំរុញសិទ្ធិ​មនុស្សនៅវៀតណាម ក៏ដូចជាការរួមវិភាគ
ទានដោយ មានការទទួលខុសត្រូវក្នុងការ​ងារដោះស្រាយបញ្ហាសិទ្ធិមនុស្សលើទូទាំង
ពិភពលោក។ រូបភាពវិជ្ជមានមួយ​ទៀតរបស់វៀតណាម ត្រូវបានបង្ហា្ហញតាមរយៈ
យន្តការត្រួតពិនិត្យទូទៅ ​(UPR) ​យន្តការសំខាន់បំផុតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ 
វៀតណាមក៏បានវាយតំលៃ​ខ្ពស់នៅក្នុងការអនុវត្តកិច្ចសន្យានានាផងដែរ។ ​​

លើកកំពស់ជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការ

ក្នុងដំណើការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ វៀតណាម
បានលើកកំពស់ទស្សនះសន្ទនា និងកិច្ចសហប្រតិបត្តិការ រួមគ្នាខំប្រឹង​ប្រែងដើម្បី
គោលដៅជំរុញ និងធានាសិទ្ធិមនុស្ស ដោយផ្អែកទៅលើការផ្លាស់​​ប្តូរ និងគោរពគ្នាទៅ
វិញទៅមក។ វៀតណាមបានកំណត់ថាការធានាសិទ្ធិមនុស្សជាភារកិច្ចរបស់ប្រទេសនី
មួយៗ និងប្រជាជនរបស់ប្រទេសនេះត្រូវកំណត់វិធានការណ៍ធានាសិទ្ធិមនុស្ស អោយ
សមស្របជាមួយស្ថានភាពសេដ្ឋកិច្ច ប្រវត្តិ​សាស្ត្រ និងវប្បធម៌-សង្គមកិច្ច។ តាមនោះ
 ក្រុមប្រឹក្សាសិទ្ធិមនុស្សនិងប្រព័ន្ធអង្គការសហប្រជាជាតិ ត្រូវកសាងបរិយាកាសមួយ
ប្រកបដោយងាយស្រួល ដើម្បីធានាសិទ្ធិមនុស្សនៅប្រទេសនីមួយៗ។ វៀតណាមតែង
តែអំពាវនាវស្មារតីចរចារ កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិក ក្នុងកិច្ច
ការដោះស្រាយការងារធ្វើនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។​

ជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការបានបើកចេញឱកាសដើម្បីវៀតណាម
មានវត្តមាន និងរួមវិភាគទានក្នុងខ្លឹមសារសំខាន់ជាច្រើនក្នុងតំបន់ និងក្រុមប្រ
ទេស​កំពុងអភិវឌ្ឍន៍ ជាពិសេសគឺខ្លឹមសារធានាសិទ្ធិអភិវឌ្ឍន៍ ប្រឆាំងអំពើហឹង្សា និង
ធានាសិទ្ធិនារី កុមារ និងជនពិការ។ ក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស 
វៀតណាមក៏បានរួមចំណែកតាក់តែងសេចក្ដីសម្រេចចិត្តចំនួន៣០​ស្ដីអំពី​ខ្លឹមសារ
ទាំងនេះ រួមចំណែកលើកកំពស់ចំណេះដឹងរបស់ពិភពលោក ចំពោះតំលៃសិទ្ធិមនុស្ស។​

បន្ត​ដេញតាមការផ្តួចផ្តើមគំនិតស្តីអំពីសិទ្ធិមនុស្ស

ទោះបីជាបានសម្រេចជោគជ័យ អាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស​ អង្គ
ការសហប្រជាជាតិ នាពេលថ្មីៗនេះ វៀតណាមនៅបន្តរួមវិភាគទានប្រកបដោយសកម្ម
 ជាក់ស្ដែងនិងមានការទទួលខុសត្រូវនៅយន្តការសិទ្ធិមនុស្ស អង្គ​ការសហប្រជាជាតិ
និយាយរួម និងក្រុមប្រឹក្សាសិទ្ធិមនុស្សនិយាយដោយឡែក។ តាមនោះ វៀតណាមបន្ត
លើកកំពស់ស្មារតីចរចារ និងកិច្ចសហប្រតិបត្តិការក្នុង​បញ្ហាសិទ្ធិមនុស្ស រួមចំណែក
ជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសមិត្តដៃគូ និងជាមួយទាំង
ប្រទេសមានទស្សនះខុសគ្នាអំពីសិទ្ធិមនុស្សុ។ វៀតណាមបន្តការផ្តួចផ្តើមគំនិតដែល
វៀតណាមបាននាំចេញ ក្នុងក្រមប្រឹក្សាសិទ្ធិមនុស្ស ទាក់ទិនដល់ការទប់ទល់នឹងបំរ៉ែ
បំរួលអាកាសធាតុ ធានាអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។ ​

នាបច្ចុប្បន្ន វៀតណាមប្រមូលផ្តុំទៅលើការសម្រេចតួនាទីជាសមាជិកក្រុមប្រឹក្សា
សេដ្ឋកិច្ច សង្គមកិច្ច អង្គការសហប្រជាជាតិ (ECOSOC) អាណត្តិ ២០១៦-២០១៨ និង
ក្រមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩។ ក្នុងរយៈ​ពេល​ណាមួយសម
ស្រប វៀតណាមនឹងពិនិត្យមើលការចុះឈ្មោះជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្សជាថ្មីម្តងទៀត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ