(VOV)_នាថ្ងៃទី២៧វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន
បញ្ចប់ដំណើរបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅគុយបាអញ្ជើញចូលរួម
សប្ដាហ៍ជាន់ខ្ពស់លើកទី២៤ របសវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក
(APEC) នៅប៉េរូ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលី បុរីវ៉ាទីកង ចូលរួមសន្និសីទ
ជាន់ខ្ពស់ francophone លើកទី១៦ នៅ ម៉ាដាហ្គាស្ការ។ ដំណើរទស្សនកិច្ចរបស់ប្រធាន
រដ្ឋ លោក Tran Dai Quang ជាសកម្មភាពកិច្ចការបរទេសសំខាន់របស់វៀតណាម ក្នុង
ឆ្នាំ២០១៦ ជាជំហានជាក់ស្ដែង ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀត
ណាម តាមស្មារតីនៃសំណុំឯកសារមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម លើកទី១២។
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang |
បង្កើនទំនាក់ទំនងជិតស្និទ្ធិនិងទំនុកទុកចិត្តពិសេសវៀតណាម-គុបា
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិ
កាឆ្នាំ២០១៦របស់ប្រធានរដ្ឋ លោក Tran Dai Quang បានប្រព្រឹត្តទៅក្នុងសភាពការណ៍
ដែលវៀតណាមនិងគុយបាទើបនឹងបានរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសប្រ
កបដោយជោគជ័យ អនុម័តទៅលើគោលមាគា៍ គោលនយោបាយ យុទ្ធសាស្ត្រកសាង
និងការពារមាតុប្រទេស។ គុយបាក៏ជាប្រទេសដើមដំបូងនៅ អឌ្ឍគោលខាងលិច
ដែលបានលោកTran Dai Quang ទៅបំពេញទស្សនកិច្ចក្នុងតួនាទីជាប្រធានរដ្ឋវៀត
ណាមដែរ។ ប្រការនេះបានបង្ហាញនូវប្រពៃណី ក៏ដូចជាគោលបំណង និងការប្តេជ្ញាចិត្ត
របស់ភាគីទាំងពីរក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងដំណើរ
ទស្សនកិច្ចលើកនេះ ប្រធានរដ្ឋ លោក Tran Dai Quang រួមជាមួយបណ្ដាថ្នាក់ដឹកនាំ
គុយបា បានឯកភាពអំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេល
ខាងមុខនេះ ជាពិសេសគឺបង្កើតកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីកាន់តែស៊ីជំរៅថែមទៀត
ទីកន្លែងបង្អង់ដំណើរទីពីរ របស់ប្រធានរដ្ឋ លោក Tran Dai Quang គឺប្រទេសអ៊ី
តាលី ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤វិច្ឆិកា។ ក្នុងជំនួបសន្ទនាទាំងឡាយ ប្រធានរដ្ឋវៀត
ណាម និងថ្នាក់ដឹកនាំរបស់អ៊ីតាលីទាំងឡាយ សុទ្ធតែអះអាងថា៖បន្តជំរុញយន្តការ
សហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺសម្រេចគោលដៅនាំទំហំពាណិជ្ជកម្ម
ទ្វេភាគីនាបច្ចុប្បន្នគឺ៤ពាន់៣រយលានដុល្លារអាមេរិក ឡើងដល់ប្រាំមួយពាន់លាន
ដុល្លារអាមេរិកនាឆ្នាំ ២០១៧-២០១៨។ ភាគីទាំងពីរក៏បានអះអាងថាបន្តគាំទ្រគ្នា
ទៅវិញទៅមក និងរួមសហការជិតស្និទ្ធនៅយន្តការនិងវេទិកាពហុភាគី អ៊ីតាលីគាំ
ទ្រវៀតណាម ក្នុងទំនាក់ទំនងជាមួយ EU ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី រវាងវៀតណាមនិង EU ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅអ៊ីតាលី ប្រធានរដ្ឋ លោក Tran Dai Quang ក៏
បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ជួបសន្ទនាជាមួយសម្ដេចប៉ាប
Francis និងនាយករដ្ឋមន្ត្រី លោក Pietro Parolin។ សម្ដេចប៉ាប Francis និងនាយក
រដ្ឋមន្ត្រី លោក Pietro Parolin បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាម និងអបអរសាទរវៀតណាមបានសុក្រិតគោលនយោបាយសេ
រីភាពខាងជំនឿសាសនា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ជំនួបសន្ទនាជាមួយ
វៀតណាម និងបុរីវ៉ាទីកង់នាពេលខាងមុខនេះ។
|
បន្តអនុវត្តគោលមាគា៍កិច្ចការបរទេសធ្វើសមាហរណកម្មអន្តរជាតិស៊ីជំរៅនិងបើកទូលាយ |
អះអាងតួនាទីជាប្រទេសម្ជាស់ផ្ទះ APEC 2017
សកម្មភាពកិច្ចការបរទេសពហុបែបសំខាន់ ក្នុងដំណើរបំពេញទស្សនកិច្ចលើក
នេះរបស់ប្រធានរដ្ឋ លោក Tran Dai Quang គឺអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់វេទិកា
សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក លើកទី២៤ (APEC 24) នៅប៉េរូ ចាប់ពីថ្ងៃ
ទី១៧ ដល់ថ្ងៃទី២០វិច្ឆិកា។ នៅវេទិកានេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះ
អាងជាថ្មីម្តងទៀតនូវមោទនភាព និងការទទួលខុសត្រូវដ៏ធំធេងរបស់វៀតណាម
រួមជាមួយខឿនសេដ្ឋកិច្ចជាសមាជិកផ្សេងៗទៀត ចំពោះឆ្នាំ APEC ២០១៧ ជំរុញ
និន្នាការសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរ
ជាតិ។
សហគមន៍ francophone គោរពនិងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម
សកម្មភាពចុងក្រោយរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងដំ
ណើរទស្សនកិច្ចលើកនេះគឺចូលរួមសន្និសីទជាន់ខ្ពស់Francophone លើកទី១៦ ដែល
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦និងទី២៧វិច្ឆិកា។ នៅទីនេះ ប្រធានរដ្ឋ លោក Tran
Dai Quang ជាដំណាងតែមួយគត់មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វីកបានថ្លែងមតិក្នុង
ពិធីបើកបានបង្ហាញនូវការវាយតំលៃខ្ពស់របស់សហគមន៍ Francophone ចំពោះវៀត
ណាម។ នៅទីនេះ ប្រធានរដ្ឋបានលើកច្បាស់នូវសារលិខិតគឺ៖ ជំរុញកិច្ចសហប្រតិ
បត្តិការ បង្កើនចំណងសាមគ្គីភាព ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ចីរភាព។
បណ្ដាដំណើរទស្សនកិច្ច និងអញ្ជើញចូលរួមវេទិកាពហុភាគីនានា របស់ប្រធាន
រដ្ឋ លោក Tran Dai Quang លើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផលនេះ
មិនគ្រាន់តែជំរុញទំនាក់ទំនងរវាងវៀតណាម ជាមួយដៃគូនានាកាន់តែស៊ីជំរៅ ជាក់
ស្ដែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវតួនាទីកាន់តែសកម្ម ម្ចាស់ការរបស់វៀតណាម
ក្នុងការដោះស្រាយបញ្ហានានា ក្នុងតំបន់និងអន្តរជាតិទៀតផង៕